ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស៊ី​វិល​មួយ​ក្រុម ចាប់​ដាក់​ខ្នោះ​បុរស​ម្នាក់​យក​ទៅ​ពិនិត្យ​ទឹកនោម ផ្អើល​សួន​កុមារ​វត្ត​ភ្នំ

1 ឆ្នាំ មុន
  • ភ្នំពេញ

ជន​ស៊ី​វិល​មួយ​ក្រុម បាន​ធ្វើ​សកម្មភាព​ឃាត់ខ្លួន​បុរស​ម្នាក់ ដោយ​បាន​វា​.​យ​ខ្នោះ រួច​បញ្ជូន​ទៅ​សួន​កុមារ​វត្ត​ភ្នំ ដើម្បី​ពិនិត្យ​ទឹកនោម រហូត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជន​ស៊ី​វិល​មួយ​ក្រុម បាន​ធ្វើ​សកម្មភាព​ឃាត់ខ្លួន​បុរស​ម្នាក់ ដោយ​បាន​វា​.​យ​ខ្នោះ រួច​បញ្ជូន​ទៅ​សួន​កុមារ​វត្ត​ភ្នំ ដើម្បី​ពិនិត្យ​ទឹកនោម រហូត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់ ក្នុង​ចំណោម​ជន​ស៊ី​វិល​មួយ​ក្រុម​ខាងលើ យក​មក​សាកសួរ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២ នៅ​ចំណុច​សួន​កុមារ​វត្ត​ភ្នំ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូន​ពេញ។

យោង​តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​បុរស​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ​និ​ច ពណ៌​ក្រហម​ខ្មៅ ចេញពីផ្ទះ ដើម្បី​យក​អំបុក​ជាមួយនឹង​ចេក​ទៅ​អោយ​ឪពុក​នៅ​ម្តុំ​ជិត​ផ្សារ​រាត្រី លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​ជន​ស៊ី​វិល​មួយ​ក្រុម​ធ្វើ​សកម្មភាព​ឃាត់ខ្លួន​គាត់ (​បុរស​ដែល​យក​អំបុក​ទៅ​ឪពុក​) ដោយ​ចាប់​វា​.​យ​ខ្នោះ រួច​ញាត់​ចូល​រថយន្ត និង​នាំ​យក​ទៅ​ម្តុំ​សួន​កុមារ​វត្ត​ភ្នំ ដើម្បី​ធ្វើការ​ពិនិត្យ​ទឹកនោម​ទៅ​លើ​រូប​គាត់ (​បុរស​យក​អំបុក​ទៅ​ឪពុក​) បន្ទាប់​ពី​ពិនិត្យ​រួច ជា​លទ្ធផល​ពុំ​មាន​សារធាតុ​ញៀ​.​ន ឬ​បញ្ហា​អ្វី​នោះ​ទេ ទើប​ក្រុម​ជន​ស៊ី​វិល​នោះ បាន​ដោះ​លែង​បុរស​រង​គ្រោះ​អោយ​ត្រឡប់​ទៅ​វិញ​។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ជន​រង​គ្រោះ​ខាងលើ​មិន​សុខចិត្ត ក៏​បាន​ប្តឹង​ទៅ​ខាង​សាលា​ខណ្ឌដូនពេញ ទើប​សាលា​ខណ្ឌដូនពេញ បាន​ដាក់​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ រួច​ធ្វើការ​ឃាត់​បុរស​២​នាក់ ក្នុង​ចំណោម​ជន​ស៊ី​វិល​មួយ​ក្រុម​ខាងលើ ដែល​ម្នាក់​ស្លៀកពាក់​ស៊ី​វិល និង​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន ជា​បណ្តោះអាសន្ន​សិន ដើម្បី​រង់ចាំ​មន្ត្រី​ជំនាញ​ចុះ​មក​ធ្វើការ​សាកសួរ​។

សូម​បញ្ជាក់​ថា នៅ​ពេល​ឃាត់ខ្លួន​បុរស​រង​គ្រោះ​ខាងលើ ហើយ​ក្រុម​ជន​ស៊ី​វិល​បាន​ដកហូត​សម្ភារៈ​នៅ​លើ​ខ្លួន​ជន​រង​គ្រោះ ដើម្បី​ពិនិត្យ​ទឹកនោម ដោយ​មិនឃើញ​មាន​អ្វី​ប្លែក ទើប​ប្រគល់​ទ្រព្យសម្បត្តិ និង​ទូរស័ព្ទ​ទៅ​ឱ្យ​បុរស​រង​គ្រោះ​វិញ​។

ក្រោយ​ពេល​បញ្ជូន​ក្រុម​ជន​ស៊ី​វិល​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ ធ្វើការ​សាកសួរ ទើប​ដឹង​ថា ក្រុម​ជន​ស៊ី​វិល​ខាងលើ គឺជា​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន (​ក​៣)​។ ចំណែក​ជន​រង​គ្រោះ​វិញ ក៏​បាន​សំណូមពរ​អោយ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ដល់​រូប​ខ្លួន​ផង ព្រោះ​គេ​ឧស្សាហ៍​ឃើញ​មាន​ក្រុម​ជន​ស៊ី​វិល​ចេះ​តែ​ដើរ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​បែប​នេះ​ពាស​វាល​ពាស​កាល គឺ​មាន​ជា​ញឹកញាប់​ក្នុង​ពេល​បច្ចុប្បន្ន ដូច​ជា​ករណី​មួយ​នេះ​ផង​ដែរ​។

បន្ទាប់​ពី​សមត្ថកិច្ច​ខណ្ឌដូនពេញ បាន​ធ្វើការ​សួរនាំ​រួច ពួក​គាត់​ឆ្លើយ​ប្រាប់​ថា ជា​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន (​ក​៣) អ​ញ្ចឹ​ង​ហើយ​សមត្ថកិច្ច​ខណ្ឌ​ក៏​បាន​ប្រាប់​ពួក​គាត់​ថា បើ​លើក​ក្រោយ​ចង់​ចុះ​មក​ចាប់​មនុស្ស​នៅ​ខណ្ឌដូនពេញ ត្រូវ​រាយការណ៍​ប្រាប់​លោក​អធិការ​ខណ្ឌ ដើម្បី​លោក​ធ្វើការ​រាយការណ៍​បន្ត​ទៅ​លោក​អភិបាល​ខណ្ឌដូនពេញ កុំ​មាន​អ​ញ្ចឹ​ង​កើតឡើង ទៀត​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​ទាំង​២​នាក់​នេះ ក៏​ត្រឡប់​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន (​ក​៣) វិញ ដោយ​លើក​ក្រោយ​កុំ​មានរឿង​បែប​នឹង​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ