ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បិទ​បញ្ចប់​សមាជ​បក្សកុម្មុយនិស្ត ដោយ​នាយក​រដ្ឋមន្ត្រី Li Keqiang លាលែង​ពី​តំណែង

1 ឆ្នាំ មុន

សមាជ​បក្ស​កុ​ម្មុនិ​ស្ត​ចិន​ដែល​ធ្វើ​ឡើង​រៀង​រាល់៥​ឆ្នាំ​ម្តង​បាន​បិទ​បញ្ចប់​ នៅ​ថ្ងៃ​សៅរ៍ ទី​២២ តុលា​នេះ ដោយ​ប្រធានាធិបតី Xi Jinping ត្រូវ​កាន់​តំណែង​ជា​មេដឹកនាំ​សម្រាប់​អាណត្តិ​ទី​៣ ​។ នៅ​ចុងបញ្ចប់​នៃ​សមាជ​ដែល​មាន​រយៈពេល​១​ស​ប្តា​ហ៍…

សមាជ​បក្ស​កុ​ម្មុនិ​ស្ត​ចិន​ដែល​ធ្វើ​ឡើង​រៀង​រាល់៥​ឆ្នាំ​ម្តង​បាន​បិទ​បញ្ចប់​ នៅ​ថ្ងៃ​សៅរ៍ ទី​២២ តុលា​នេះ ដោយ​ប្រធានាធិបតី Xi Jinping ត្រូវ​កាន់​តំណែង​ជា​មេដឹកនាំ​សម្រាប់​អាណត្តិ​ទី​៣ ​។

នៅ​ចុងបញ្ចប់​នៃ​សមាជ​ដែល​មាន​រយៈពេល​១​ស​ប្តា​ហ៍ បក្សកុម្មុយនិស្ត​បាន​អនុម័ត​ការ​រុះរើ​មួយ​ចំនួន​លើ​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​នាក់ ​រួម​មាន​នាយក​រដ្ឋមន្ត្រី Li Keqiang ត្រូវ​ចុះ​ចេញពី​តំណែង ដើម្បី​អនុញ្ញាតឱ្យ​ប្រធានាធិបតី Xi Jinping តែងតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​។

លោក Xi Jinping បាន​ថ្លែង​សុន្ទរកថា ​នៅ​ក្នុង​ព្រឹត្តិការណ៍​រយៈពេល​មួ​យស​ប្តា​ហ៍​ដែល​ធ្វើ​ឡើង​នៅ​មហាសាល​ប្រជាជន ស្ថិត​ក្នុង​ទីក្រុង​ប៉េ​កាំ​ង ​។

លោក​បាន​ថ្លែង​ថា «​ហ៊ាន​តស៊ូ ហ៊ាន​ឈ្នះ មិន​អើពើ​នឹង​បញ្ហា និង​ខំប្រឹង​ប្រែង​ធ្វើការ​។ ត្រូវ​តាំងចិត្ត​ដើម្បី​បន្តដំណើរ​ទៅ​មុខ​» ​។ សុន្ទរកថា​របស់​លោក​បាន​បញ្ចប់​កិច្ចប្រជុំ​ដែល​មាន​គណៈប្រតិភូ​បក្ស​ចំនួន​២.៣០០​នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​ ដើម្បី​ធ្វើការ​អនុម័ត​ការ​រុះរើ​ថ្នាក់ដឹកនាំ​បក្ស​។

មន្ត្រីជាន់ខ្ពស់​បក្ស​ប្រហែល​២០០​នាក់​នៃ​គណៈ​កម្ម​ធិ​កា​រម​ជ្ឍឹ​ម​ថ្មី​ត្រូវ​បាន​ជ្រើសរើស​នៅ​ថ្ងៃ​សៅរ៍​នេះ​។

ភ្លាម​ៗ​បន្ទាប់​ពី​សមាជ​ត្រូវ​បាន​បិទ​បញ្ចប់ សារព័ត៌មាន​រដ្ឋ Xinhua បាន​ចេញផ្សាយ​ឈ្មោះ​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​ថ្មី​។

ឈ្មោះ​មន្ត្រីជាន់ខ្ពស់​ចំនួន ៤​បាត់​ពី​បញ្ជី​ឈ្មោះ រួម​មាន​នាយក​រដ្ឋមន្ត្រី Li Keqiang លោក Li Zhanshu ប្រធាន​សភា​ប្រជា​ជនជាតិ លោក Wang Yang ប្រធាន​ស​ន្និ​សិ​ទ​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​ឧបនាយករដ្ឋមន្ត្រី Han Zheng៕ (​យោង​តាម​ប្រភព​៖ CNA)

​.

អត្ថបទសរសេរ ដោយ