ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងរាជអាវុធហត្ថ​ខេត្ត​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ ប្រគល់​ឱ្យ​មន្ត្រី​ព្រៃឈើ​ចាត់ការ​បន្ត

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រើ​កម្លាំង​ចំនួន​៥​នាក់ និង​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រើ​កម្លាំង​ចំនួន​៥​នាក់ និង​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់​បាន​រថយន្ត​ដឹកឈើ​១​គ្រឿង ចេញពី​ភូមិសាស្ត្រ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បម្រុង​ចូល​មក​ចែកចាយ​ក្នុង​ក្រុង​សៀមរាប រួច​យក​រថយន្ត និង​ឈើ​មក​រក្សា​ទុក​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រួច​ធ្វើការ​ប្រគល់​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ស្តី​ពី​ច្បាប់​ព្រៃឈើ ក្នុង​ប្រតិបត្តិការ​នោះ​ត្រូវ​បាន​ម្ចាស់​រត់គេច​ខ្លួន​បាត់​។

ហេតុ​ការ​ឃាត់​រថយន្ត​ដឹកឈើ​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០ និង​០០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ស្ពាន​ក្អែក ក្នុងភូមិ​ក​ណ្តែ​ក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧​នេះ​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ច្បាស់ ទើប​កម្លាំង​ជំនាញ​បាន​ចុះ​ប្រតិបត្តិការ ក៏​ឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភព​២.​អ​០៤៩៤ ដឹកឈើ​ពេញ​ក៏​ធ្វើការ​ឃាត់ ខណៈនោះ​(​ម្ចាស់​រថយន្ត​ចុះ​គេចខ្លួន​បាត់​)​បន្សល់​ទុក​តែ​ឈើ​ក្នុង​រថយន្ត រួច​អូស​យក​មក​រក្សា​ទុក​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង​ប្រគល់​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត យក​ទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ស្តី​ពី​ច្បាប់​ព្រៃឈើ​។

ប្រភព​បាន​បន្ត ក្រោយ​ពី​ធ្វើការ​ប្រគល់​រថយន្ត និង​ឈើ​រួច​មក​កម្លាំង​ជំនាញ​បាន​បញ្ជាក់​ថា ឈើ​អារ​នោះ​គឺជា​ប្រភេទ​លេខ​១ និង​លេខ​៣(​សុ​ក្រំ​.​ក្វា​វ​) ចំនួន​៥៩​សន្លឹក ស្មើនឹង​១,៩៣២​មែ​ត្រ​គូប​។  បច្ចុប្បន្ន​រថយន្ត និង​ឈើ ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​ធ្វើការ​ប្រគល់​ឱ្យទៅ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​តាម​នីតិវិធី ស្តី​ពី​ច្បាប់​ព្រៃឈើ​៕