ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់ ! កា.ប់​គ្មាន​ប្រណី

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​ស្លា.ប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​ត្រូវ​ជន​បង្ក​ដែល​ត្រូវជា​ប្អូនបង្កើត​ស្ត្រី​រង​គ្រោះ​កា.ប់សម្លា.ប់​ជា​ច្រើន​ពូថៅ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ

ខេត្តកំពង់ឆ្នាំង ៖ ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​ត្រូវ​ជន​បង្ក​ដែល​ត្រូវជា​ប្អូនបង្កើត​ស្ត្រី​រង​គ្រោះ​កាប់សម្លាប់​ជា​ច្រើន​ពូថៅ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧ នៅ​ភូមិ​ត្រពាំង​សំរោង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ។​ទោះ​យ៉ាងណា​ក្រោយ​ពេល​កើតហេតុ ជន​ដៃដល់​ដែល​ក្រុម​គ្រួសារ​អះអាង​ថា ជា​មនុស្ស​សរសៃប្រសាទ​នោះ​បាន​រត់គេច​បាត់ ។

លោក ម៉ាត់ លី អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ប្តី​ឈ្មោះ សោម កែវ ហៅ​ច​ន អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ​-​អូស្ត្រាលី  ប្រពន្ធ​ឈ្មោះ ម៉ុ​ន ចាន់​ថន អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ ចំណែក​ជន​បង្ក​ឈ្មោះ  ម៉ុ​ន តា​អូន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​មនុស្ស​សរសៃប្រសាទ និង​ត្រូវជា​ប្អូនបង្កើត ស្ត្រី​រង​គ្រោះ​ឈ្មោះ ម៉ុ​ន ចាន់​ថន  ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា ក្នុង​គ្រួសារ​ខាងលើ មាន​សមាជិក​តែ​៣​នាក់​ប៉ុណ្ណោះ  គឺ​ជន​រង​គ្រោះ​អ្នក​ស្លាប់​ពីរ​នាក់​ប្តី​ប្រពន្ធ និង​ជន​បង្ក​ជា​ប្អូន​។ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ពុំ​មាន​អ្នក​ជិតខាង​ណា​ម្នាក់​បានដឹង​គ្រួសារ​ខាងលើ មាន​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​ផ្ទះ​គ្រួសារ​ខាងលើ​នៅ​ដាច់​ពី​គេឯង ។  ប៉ុន្តែ​មាន​គេ​ឃើញ​ស្ត្រី​រង​គ្រោះ ទំនងជារ​ត់រក​ជំនួយ​សុំ​ឱ្យ​គេ​ជួយ ព្រោះ​គេ​បានឃើញ​គាត់​រត់​សំដៅ​ផ្ទះ​អ្នក​ជិតខាង​ម្នាក់​ដែល​មាន​ចម្ងាយ​ជាង​១០០​ម៉ែត្រ​ពី​គ្នា ប៉ុន្តែ​ប៉ះ​ចំ​ផ្ទះ​ស្ត្រី​សរសៃ​ខ្ចី​ម្នាក់ឯង  ទើប​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​។  ដោយ​ប្រជាពលរដ្ឋ​មានការ​សង្ស័យ ក៏​ប្រមូលគ្នា​ទៅ​មើល ស្រាប់តែ​ឃើញ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​បាន​ទៅ​ហើយ ។ ដោយឡែក​ជន​ដៃដល់​ក្រោយ​ពី​ធ្វើ​សកម្មភាព​ហើយ បាន​រត់គេច​ខ្លួន​បាត់ ដែល​ពេល​នេះ សមត្ថកិច្ច​កំពុង​ព្យាយាម​តាម​ចាប់ខ្លួន ។

ទោះ​យ៉ាងណា ព័ត៌មាន​ជាក់លាក់​អំពី​ឃាតកម្ម​យ៉ាង​សាហាវ​នេះ ពុំ​មាន​អ្នក​ណា​បានដឹង​ច្បាស់​នៅឡើយ​ទេ  ហើយ​នេះ​ជា​ប្រភព​ពី​សមត្ថកិច្ច​ពី​ជំហាន​ដំបូង​តែ​ប៉ុណ្ណោះ បើ​មាន​អ្វី​ប្រែប្រួល​យើង​នឹង​ផ្សាយ​នៅ​ពេល​ក្រោយ ៕