ជូ​ប​ជុំ​ក្រុម​អ្នក​ថតរូប Cambodia Canon Photographers Club ក្នុង​ឆ្នាំ​២០១៧


រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​25 ខែមីនា ឆ្នាំ​2017 មាន​អ្នកចូលរួម​ជាង​600​នាក់​បាន​ប្រមូលផ្តុំ​គ្នា កាលពី​ថ្ងៃ​សៅរ៍ នៅ​អគារ CKCC ដើម្បី​ចូលរួម​កម្មវិធី Cambodia Canon Photographer’s Club (CCPC) វគ្គ​១​។ ការ​ជួបជុំ​ក្នុង​កម្មវិធី​CCPC នេះ​គឺជា​សិក្ខាសាលា​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន i-Qlick, ដែល​មានការ​ចូលរួម​ដោយ​ឥត​គិតថ្លៃ​សម្រាប់​អ្នក​ស្រលាញ់​ចូល​ចិត្តការ​ថតរូប ហើយ​ថែម​ទាំង​មានការ​ចែករំលែក​នូវ​គន្លឹះ​នៃ​ថតរូប​ពី​វាគ្មិន​ផ្សេង​ៗ​គ្នា ជា​ច្រើន​នាក់​ផង​ដែរ​។

សម្រាប់​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​នេះ ជា​ព្រឹត្តិការណ៍​មួយ​ដ៏​អស្ចារ្យ​ដោយ​មានការ​ចូលរួម​ពី​លោក Justin Mott, ដែល​ជា​អ្នកជំនាញ​ថតរូប ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​នៅ​កម្មវិធី Photo Face-Off ។

លោក Justin បាន​ទ​ទូល​ពានរង្វាន់ ខាង​ផ្នែក​ថតរូប​កាសែត នៅ​ក្នុង​ឆ្នាំ​២០០៦​នៅ​ប្រទេស​វៀតណាម សំរាប់​កិច្ចការ​ថត​រួប​មួយ​របស់​កាសែត The New York Times ។ ចាប់តាំងពី​ពេល​នោះ​មក​គាត់​បាន​ថត​ជាង 100 កិច្ចការ​សម្រាប់ Times ដែល​មាន​ប្រធានបទ​ជា​ច្រើន​ផ្សេង​ៗ​គ្នា ទូ​ទាំង​ទ្វីបអាស៊ី​។

គាត់​មាន​ដើម​កំណើត​ចេញពី​អ្នក​ថតរូប​កាសែត​, ឯកសារ​, និង​អ្នក​ថតរូប​ធ្វើ​ដំណើរ​កំសាន្ត ហើយ​គាត់​មាន​ចំណង់​ចំណូលចិត្ត​ក្នុង​ការ​និទានរឿង​ដែល​ពិតប្រាកដ​មួយ​។

លោក Justin មាន​អតិថិ​ជិន​របស់​ខ្លួន​ជា​ច្រើន​ដូច​ជា​៖ The New York Times, TIME, Nike, ក្រុមហ៊ុន IHG, Reebok, ក្រុមហ៊ុន Canon, ទូរទស្សន៍ CNN, BBC, Mircrosoft, Smithsonian, ទស្សនាវដ្តី Forbes, The Wall Street Journal Discovery Channel, History Channel , Financial Times, The Guardian, Hyatt Hotels, European Union, The Telegraph, United Nations, Bill និង Melinda Gates Fundation, និង Red Cross.

Mott គឺ​ផលិតករ​ទូរទស្សន៍ ជា​អ្នក​ថតរូប​និវាស​ន​ជន និង​ជា​អ្នក​ពិគ្រោះ​យោបល់​ក្នុង​កម្មវិធី​Photo Face-Off របស់​ប៉ុស្តិ History Channel’s​។

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ