ហាមមិនឱ្យកប់សាកសពមនុស្សនៅលើភ្នំពោនទៀត
ខេត្តកែប ៖ អាជ្ញាធរបានប្រកាសពីការហាមមិនឱ្យពលរដ្ឋយកសពទៅកប់នៅភ្នំពោនទៀតឡើយ ដែលភ្នំនេះស្ថិតនៅក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ។

អ្នកស្រុករស់នៅជុំវិញភ្នំពោននិយាយថា ភ្នំពោនបច្ចុប្បន្នប្រៀបដូចជាសាច់ជ្រូកបីជាន់ទៅហើយ ទោះបីព្រៃនៅភ្នំពោនត្រូវបានគេដាក់ជាព្រៃសហគមន៍ក៏ដោយ ក៏នៅតែអ្នកមានលុយ និងអ្នកមានអំណាចជួលប្រជាពលរដ្ឋឱ្យមកកាប់ឆ្ការព្រៃ និងអ្នកមានអំណាចយកគ្រឿងចក្រមកកាយដីភ្នំដែរ ។ ទង្វើទាំងនេះ ធ្វើឱ្យមានការិះគន់ពីសំណាក់ប្រជាពលរដ្ឋ ហើយអ្នកខ្លះទៀតថែមទាំងធ្វើរបងបន្លាលួសដល់លើភ្នំទៀតផង ។ជាមួយគ្នានេះ សពជាច្រើនក៏ត្រូវបានគេយកទៅកប់នៅក្នុងដីរដ្ឋបាលព្រៃឈើលើភ្នំពោននេះដែរ ។
បុរសម្នាក់ដែលមន្ត្រីរដ្ឋបាលព្រៃឈើពឹងពាក់ឱ្យជួយមើលព្រៃសហគមន៍និយាថា នៅក្នុងខែមីនានេះ គេបានយកសពមកកប់នៅភ្នំពោនជាដីព្រៃសហគមន៍ ។ បញ្ហានេះថ្នាក់លើបានស្ដីបន្ទោសខ្លាំងណាស់ និងមិនអនុញ្ញាតឱ្យពលរដ្ឋណាយកសពមកកប់នៅដីសហគមន៍ព្រៃឈើទៀតទេ ។
លោក លី ហ៊ត មេឃុំពងទឹក បានឱ្យដឹងថា ភ្នំពោននោះគាត់មិនសូវទៅជិតទេ ព្រោះមានមន្ត្រីរដ្ឋបាលព្រៃឈើជាអ្នកមើលការខុសត្រូវ ព្រមទាំងបានបង្កើតសហគមន៍រួចហើយ ។ទាំងសហគមន៍ ទាំងមន្ត្រីរដ្ឋបាលព្រៃឈើហាក់ដូចជាគ្រប់គ្រងមិនបានល្អសោះ បានជាសព្វថ្ងៃនេះអ្នកមានអំណាចខ្លះបានមកកាយដីភ្នំ និងអ្នកខ្លះទៀតជួលពលរដ្ឋមកកាប់ឆ្ការព្រៃ ។
លោកមេឃុំបញ្ជាក់ថា ក្នុងព្រៃសហគមន៍ភ្នំពោន មិនអនុញ្ញាតឱ្យយកសពទៅបញ្ចុះនៅទីនោះទៀតទេ ព្រោះស្ថិតក្នុងដែនដីរបស់រដ្ឋបាលព្រៃឈើ បើកប់ទៅហើយវាមានការពិបាកណាស់ ដែលថ្ងៃក្រោយសហគមន៍ត្រូវតែមានការទប់ស្កាត់ទើបជាការល្អ ៕
ចែករំលែកព័តមាននេះ