ធ្វើហើយបែរជាថា មិនដឹងខ្លួនព្រោះស្រវឹង
រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានកម្លាំងនគរបានប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយកម្លាំងសន្តិសុខកោះពេជ្រ ចាប់ឃាត់ខ្លួន បន្ទាប់ពីរូបគេបានធ្វើសកម្មភាព
រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានកម្លាំងនគរបានប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយកម្លាំងសន្តិសុខកោះពេជ្រ ចាប់ឃាត់ខ្លួន បន្ទាប់ពីរូបគេបានធ្វើសកម្មភាព
រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានកម្លាំងនគរបានប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយកម្លាំងសន្តិសុខកោះពេជ្រ ចាប់ឃាត់ខ្លួន បន្ទាប់ពីរូបគេបានធ្វើសកម្មភាពចាប់រំលោភទៅលើនារីវ័យក្មេងជាអនីតិជនម្នាក់បានសម្រេច ខណៈពេលដែលបងស្រីនាងចេញទៅនិយាយទូរស័ព្ទខាងក្រៅ ។ ការឃាត់ខ្លួននេះកើតឡើងកាលពីវេលាមោង៨និង៤០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ក្នុងការដ្ឋានសំណង់មួយកន្លែងនៅកោះពេជ្រ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពពីក្មេងស្រីរងគ្រោះអាយុ១៥ឆ្នាំ បានរៀនរាប់ប្រាប់ឱ្យដឹងថា សព្វថ្ងៃនាងធ្វើការសំណង់នៅកោះពេជ្រ ជាមួយនឹងបងប្អូនចំនួន៤នាក់ ដោយស្នាក់នៅក្នុងរោងកម្មករនៅកោះពេជ្រ មានស្រុកកំណើតនៅខេត្តកពង់ចាម។ កាលពីយប់ថ្ងៃទី២៨ មីនា រូបនាង រួមទាំងបុរសម្នាក់ខាងលើ និងអ្នកធ្វើការងារជាមួយគ្នា៥ទៅ៦នាក់ទៀត បាននាំគ្នាផឹកស៊ីនៅក្នុងរោងស្នាក់នៅរហូតដល់ម៉ោងជាង១១យប់ទើបឈប់។ ក្រោយពីពួកនាងឈប់ផឹក និងមានសភាពស្រវឹងស្រាយ៉ាងខ្លាំងគ្រប់ៗគ្នារួចហើយ ពួកគេក៏ចូលទៅដេកក្នុងមុងដែលចងតម្រៀបគ្នាក្នុងរោងកម្មករតែមួយនោះ ដោយនាងដេកពីរនាក់បងស្រីរបស់នាង ។ ក្រោយពីនាងស្រវឹងខ្លាំង ក៏ដេកលក់យ៉ាងស្កប់ស្កល់តែម្តង ស្រាប់តែបុរសខាងលើបានលួចចូលមកក្នុងមុងរបស់រួច ហើយធ្វើសកម្មភាពបឺតមាត់ អោបថើប និងស្ទាបដោះទាំងដែលនាងដេកលក់ដោយមិនដឹងខ្លួន»។ ពេលនោះបុរសរូបនោះក៏ស្រាតខោរបស់នាង និងធ្វើសកម្មភាពរំលោភ ដោយមឈឺចាប់យ៉ាងខ្លាំងនោះ នាងក៏ដឹងខ្លួន ហើយនាងខំរើបំរះ និងរុញចេញដែរ តែត្រូវបុរសនោះសង្កត់ដៃនាងទាំងពីរជាប់ និងធ្វើសកម្មភាពរំលោភរួច ទើបដើរចេញទៅបាត់។ ដោយពេលកន្លងមករូបនាង និងបុរសរូបនោះមិនដែលមានទំនាក់ទំនងជាមួយគ្នាឡើយ ដោយគ្រាន់តែជាមនុស្សធ្វើការងារជាមួយគ្នាតែប៉ុណ្ណោះ។
ចំណែកឯបុរសជាជននសង្ស័យឈ្មោះ ថេន សុធា ហៅផេន អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា មានស្រុកកំណើតនៅភូមិព្រៃរោង ឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៨ មីនា នោះ គេ រួមទាំងអ្នកធ្វើការងារជាមួយគ្នា៦ទៅ៧នាក់ និងនារីខាងលើនោះ បាននាំគ្នាអង្គុយផឹកស៊ីនៅក្នុងរោងរហូតដល់ម៉ោង១១យប់ ដោយអស់ស្រាចំនួន២ថូ។ ហើយម្នាក់ៗសុទ្ធតែស្រវឹងស្រា និងក្អួតគ្រប់ៗគ្នា ចំណែករូបគេបានដើរចូលទៅដេកក្នុងមុងរបស់ខ្លួនដែលនៅក្បែងមុងរបស់នាង។ ជនសង្ស័យបានបន្តទៀតថា ពាក់ព័ន្ធនឹងការចាប់រំលោភលើនារីរងគ្រោះនេះ គឺរូបគេមិនដឹងខ្លួនថា បានធ្វើអ្វីនោះឡើយ ។ ដោយគ្រាន់តែដឹងថា ខ្លួនពិតជាបានស្រាតខោនាងពិតប្រាកដមែន តែពេលនោះខ្លួន ស្រវឹងស្រាខ្លាំង និងសន្លប់បាត់ស្មារតីទៅហើយនោះ ។
ស្ត្រីម្នាក់ត្រូវជាបងស្រីក្មេងស្រីរងគ្រោះបានប្រាប់ឱ្យដឹងថា នៅយប់នោះរូបនាងបានដេកនៅក្នុងមុងជាមួយប្អូនស្រីរបស់ខ្លួន តែនាងក៏បានចេញមកនិយាយទូរស័ព្ទនៅខាងក្រៅរោងស្នាក់នៅមួយសន្ទុះធំ ទើបចូលទៅដេកវិញ ដោយមិនបានដឹងថា មានអ្វីកើតឡើងឡើយនៅយប់នោះ។ រហូតដល់ល្ងាចថ្ងៃទី២៩ ម្សិលមិញនេះ ក្រោយពីចេញពីធ្វើការទើបប្អូនស្រីនាងនិយាយប្រាប់ថា ខ្លួនត្រូវបានបុរសខាងលើចាប់រំលោភ លុះព្រឹកថ្ងៃទី៣០ មីនា នេះ ទើបនាងនាំប្អូនស្រីមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីឱ្យជួយរកយុត្តិធម៌តែម្តង។
ក្រោយពីទទួលបាននុវពាក្យបណ្តឹងពីជនរងគ្រោះរួចហើយ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ក៏បានធ្វើការសហការជាមួយនិងកម្លាំងសន្តិសុខកោះពេជ្រ ធ្វើការចាប់ឃាត់ខ្លួនបុរសជាជនសង្ស័យយកមកធ្វើការសាកសួរ និងកំណត់ហេតុ ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការទៅតាមនីតិវិធីនៃច្បាប់ជាបន្តទៅទៀត។
ចែករំលែកព័តមាននេះ