រាជធានីភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេ សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រមិនធ្លាប់មានចំនួន៤ គឺមហាវិថីសម្ដេច ហ៊ុន សែន (ទទឹង៦០ម៉ែត្រ) មណ្ឌលកីឡាហែលទឹកនៃពហុកីឡាដ្ឋានជាតិមរតកតេជោ, រោងចក្រប្រព្រឹត្ដកម្មទឹកស្អាតនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ (ជំហានទី២) និងផ្លូវជាតិលេខ៦ ដែលនឹងប្រព្រឹត្តនៅដើមខែមេសា ឬមុនពិធីបុណ្យចូលឆ្នាំខ្មែរជាបន្តបន្ទាប់គ្នា ។
គម្រោងខាងលើនេះ ត្រូវបានលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ លើកឡើងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធក្រោមឱវាទ កាលពីថ្ងៃទី២៩ មីនា នេះ ដើម្បីត្រួតពិនិត្យឡើងវិញ លើផែនការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលធំៗជាប្រវត្តិសាស្ត្រចំនួន៤នៅរាជធានីភ្នំពេញ ដែលស្ថិតក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន។
លោកមាន ចាន់យ៉ាដា បានបញ្ជាក់ទៀតថា សមិទ្ធផលទាំងនេះ ងក្លាយជាចំណងដៃថ្មីបន្ថែមទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ ក្នុងពេលឆាប់ៗនេះ ។
ចែករំលែកព័តមាននេះ