អ្នកភូមិជាង20គ្រួសារប្រឈមនិងការខ្វះទឹកប្រើប្រាស់
ខេត្តក្រចេះ ៖ បន្ទាប់ពីមានការស្នើរសុំតាមរយៈអាជ្ញាធរភូមិ-ឃុំមានរយៈពេលជាច្រើនឆ្នាំលើជំនួយអណ្តូងទឹកតែការទន្ទឹងរង់ចាំមិនមានការឆ្លើយតបទើបអ្នកភូមិចំនួនជាង២០គ្រួសារ
ខេត្តក្រចេះ ៖ បន្ទាប់ពីមានការស្នើរសុំតាមរយៈអាជ្ញាធរភូមិ-ឃុំមានរយៈពេលជាច្រើនឆ្នាំលើជំនួយអណ្តូងទឹកតែការទន្ទឹងរង់ចាំមិនមានការឆ្លើយតបទើបអ្នកភូមិចំនួនជាង២០គ្រួសារ
ខេត្តក្រចេះ ៖ បន្ទាប់ពីមានការស្នើរសុំតាមរយៈអាជ្ញាធរភូមិ-ឃុំមានរយៈពេលជាច្រើនឆ្នាំលើជំនួយអណ្តូងទឹកតែការទន្ទឹងរង់ចាំមិនមានការឆ្លើយតបទើបអ្នកភូមិចំនួនជាង២០គ្រួសារដែលកំពុងតែតាំងលំនៅលើទួលសុភីក្នុងភូមិព្រែកកូវ ខាងក្រោយឃុំបុសលាវ ស្រុកចិត្របុរី អំពាវនាវរកអង្គការមនុស្សធ៌ម ឬក៏សប្បុរសជនជួយផ្តល់អណ្តូងឲ្យមកពួកគាត់សម្រាប់ប្រើប្រាស់វិញ ។
ស្របទៅនឹងអាការធាតុក្តៅហួតហែងរណ្តៅទឹកថ្លុកគ្រឿងចក្រជីកកាយដែលអ្នកភូមិចាត់ទុកជាជាកន្លែងស្តុកទឹកសម្រាប់ប្រើប្រាស់ពីរដូវវស្សាក៏បានរីងហួតស្របទៅនិងអណ្តូងស្នប់មួយកន្លែង នៅចុងភូមិមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ស្ទើរមិនអាចផ្គត់ផ្គង់បម្រើការប្រើប្រាស់ឲ្យ បានគ្រប់គ្រាន់ធ្វើឲ្យអ្នកភូមិមួយនេះ ប្រឈមនិងការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ងូតក៏ដូចជាទទួលទាន ។ អ្នកភូមិលើកឡើងថាអាជ្ញាធរគឺមិនបានគិតគូរពីសុខទុក្ខ លើការរស់នៅរបស់ពួកគាត់នោះទេ ហើយភាពប្រឈមនឹងខ្វះទឹកប្រើប្រាស់និងខ្វះទឹកអនាម័យសម្រាប់ទទួលទានបានរុញច្រានជីវភាពនិងសុខភាពរបស់ពួកគាត់កាន់តែធ្លាក់ជ្រៅ ។
រៀបរាប់ឲ្យដឹងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ អ្នកភូមិក្មេងចាស់បានរៀបរាប់ពីការប្រឈមនិងការខ្វះទឹកប្រើប្រាស់នៅក្នុងភូមិថា ដោយសារគ្មានអណ្តូងជាងនេះទៅទៀតដោយសារនេះជារដូវប្រាំងប្រភពទឹកដែលអាចប្រើបានស្ថិតនៅឆ្ងាយមិនអាចមានលទ្ធភាពដឹកជញ្ជូនមកបាន ។
ពួកគាត់បានរៀបរាប់ឲ្យដឹងទៀតថា កន្លងមកបងប្អូននៅតំបន់នេះបានប្រើប្រាស់នូវអណ្តូងស្នប់មួយកន្លែងដែលមានអាយុ១៥ឆ្នាំមកហើយតែសព្វថ្ងៃអណ្តូងនេះប្រើប្រាស់ស្ទើតែលែងកើតទៅហើយដោយសារតែមានសភាពចាស់សប់លែងចង់មានទឹកទៅហើយមិនអាចប្រាស់គ្រប់គ្រាន់នោះទេកុំថាឡើយតែយកទឹកប្រើប្រាស់ប្រចាំថ្ងៃ សូម្បីទឹកយកមកផឹកស្ទើតែមិនគ្រប់ផងរាល់ថ្ងៃនេះ ។ ជាងនេះទៅទៀតរាល់ពលព្រឹកព្រលឹមបងប្អូននៅក្នុងភូមិបានមកអង្គុយចាំបន្តវេនគ្នាដើម្បីសប់ទឹកអណ្តូងនេះបានតែម្នាក់បន្តិចដឹកយកទៅផ្ទះសម្រាប់ប្រប្រាស់និងទទួលទាន ។ ជុំវិញការលើកឡើងពីភាពប្រឈមនេះមិនអាចទាក់ទងបានទេទៅលោក ណៃ ឃី មេឃុំបុសលាវ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ដោយលោកមេឃុំមិនលើកទូរស័ព្ទ ។
ចែករំលែកព័តមាននេះ