ម្តងគេតាមទាន់ ម្តងទៀតបានសម្រេចផ្អើល
ខេត្តប៉ៃលិន ៖ បុរសម្នាក់តូចចិត្តមានជំងឺប្រចាំកាយ មើលមិនជា លុះក្រោយពីលួចលុយប្រពន្ធ១ម៉ឺនរៀលយកទៅទិញស្រាផឹក ស្រាប់តែត្រូវប្រពន្ធវាយរហូតទ្រោមខ្លួន និងស្តីបន្ទោស ក៏តូចចិត្តរត់ទៅ
ខេត្តប៉ៃលិន ៖ បុរសម្នាក់តូចចិត្តមានជំងឺប្រចាំកាយ មើលមិនជា លុះក្រោយពីលួចលុយប្រពន្ធ១ម៉ឺនរៀលយកទៅទិញស្រាផឹក ស្រាប់តែត្រូវប្រពន្ធវាយរហូតទ្រោមខ្លួន និងស្តីបន្ទោស ក៏តូចចិត្តរត់ទៅ
ខេត្តប៉ៃលិន ៖ បុរសម្នាក់តូចចិត្តមានជំងឺប្រចាំកាយ មើលមិនជា លុះក្រោយពីលួចលុយប្រពន្ធ១ម៉ឺនរៀលយកទៅទិញស្រាផឹក ស្រាប់តែត្រូវប្រពន្ធវាយរហូតទ្រោមខ្លួន និងស្តីបន្ទោស ក៏តូចចិត្តរត់ទៅចងក.នៅដើមឈើ ឯវត្តរតនសោភ័ណ ហៅវត្តកោងកាង ។ តែមិនបានសម្រេច ដោយអ្នកជិតខាងឃើញទាន់ លុះដល់ពេលយប់ប្រពន្ធអត់ឱ្យចូលដេកក្នុងផ្ទះ ក៏សម្រេចចិត្តយកខ្សែអង្រឹងចង.កម្តងទៀតនៅលើដើមខ្នុរ ស្លាប់បានសម្រេចតែម្តង ។
ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ហើយជនរងគ្រោះធ្វើអត្តឃាតនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣០ មីនា ស្ថិតនៅចំណុចខាងក្រោយសណ្ឋាគារ មាស សោភា ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាង ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំ ជាកម្មករ មានប្រពន្ធឈ្មោះ អ៊ិន តេង អាយុ៤៥ឆ្នាំ មានកូនចំនួន៥នាក់ ស្រី២នាក់ ប្រុស៣នាក់ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ។
បើតាមស្ត្រីជាប្រពន្ធបានរៀបរាប់ឱ្យដឹងថា បន្ទាប់ពីបានគ្នាជាប្តីប្រពន្ធអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ប្តីរបស់គាត់តែងតែដើរផឹកស្រារហូតដល់ធ្លាក់ខ្លួនឈឺ ហើយសម្រាកផឹកស្រាអស់មួយរយៈពេលដែរ ព្រោះមានជំងឺរលាកសួតមើលមិនជា ។ ស្ត្រីជាប្រពន្ធបន្តថា លុះប៉ុន្មានថ្ងៃក្រោយមក ប្តីគាត់តែងតែពោលថា ពិបាកចិត្ត ហើយពេលគាត់ជាប្រពន្ធអត់នៅផ្ទះ ខណៈជាប់រវល់ទៅស៊ីឈ្នួលកាប់ចិញ្ច្រាំមើមដំឡូងមីឱ្យគេ ដើម្បីបានលុយទិញអាហារហូបប្រចាំថ្ងៃ ស្រាប់តែមកដល់ផ្ទះវិញ ត្រូវប្តីលួចយកលុយទៅទិញស្រាផឹកអស់១ម៉ឺនរៀល ធ្វើឱ្យគាត់ខឹងយ៉ាងខ្លាំងទ្រាំមិនបាន ក៏ទាញយកដំបងវាយប្តីទ្រោមខ្លួន រហូតដល់ក្រោយមកមានគេប្រាប់ថា ប្តីគាត់ដើររកកន្លែងចង.កនៅឯវត្តកោងកាង តែមិនបានសម្រេច។ នៅព្រឹកថ្ងៃកើតហេតុ ខណៈគាត់ដើរចេញពីផ្ទះទៅបត់ជើងតូច ស្រាប់តែឃើញប្តីរបស់ខ្លួនចង.កស្លាប់នៅនឹងដើមខ្នុរបាត់ទៅហើយ ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញនៃនគរបាលស្នងការខេត្តបានឱ្យដឹងថា ហេតុការណ៍ខាងលើ កើតឡើងដោយសារជនរងគ្រោះមានជំងឺប្រចាំកាយ វិកលចរិត និងតូចចិត្តប្រពន្ធវាយ ដោយសារលួចលុយប្រពន្ធទៅទិញស្រាផឹក ទើបសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយចង.កសម្លាប់ខ្លួននឹងខ្សែអង្រឹងនៅជាប់ដើមខ្នុរខាងក្រោយផ្ទះរបស់ខ្លួន។ បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចរាល់ នគរបាលបានប្រគល់សពបុរសរងគ្រោះទៅក្រុមគ្រួ សាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ