ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ប្ដី​ជាប់​ពន្ធនាគារ ប្រពន្ធ​ស្លា​.​ប់ បន្សល់​ទុក​កូនស្រី​តូច​ៗ៤​នាក់​ឲ្យ​នៅ​កំព្រា​ឯកា

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ស្ត្រី​ម្នាក់​ត្រូវ​បុរស​ជា​ប្ដី​ចាក់​នឹង​កាំបិត​ចុង​ស្រួច​ជា​ច្រើន​កាំបិត បណ្ដាល​ឲ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្សល់​ទុក​នូវ​កូនស្រី​តូច​ៗ​ចំនួន​០៤​នាក់​ឲ្យ​នៅ​កំព្រា​ឯកោ​។ ករណី​នេះ បាន​កើតឡើង​កាលពី​

ខេត្តពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​ត្រូវ​បុរស​ជា​ប្ដី​ចាក់​នឹង​កាំបិត​ចុង​ស្រួច​ជា​ច្រើន​កាំបិត បណ្ដាល​ឲ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្សល់​ទុក​នូវ​កូនស្រី​តូច​ៗ​ចំនួន​០៤​នាក់​ឲ្យ​នៅ​កំព្រា​ឯកោ​។ ករណី​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង​០៥​ទៀប​ភ្លឺ ស្ថិត​នៅ​ភូមិ​ខ្នាចរមាស ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ប្ដី​ដាក់​ពន្ធនាគា​ទៅ​តាម​នីតិវិធី​។

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជន​ដៃដល់ និង​ជា​ប្ដី​នោះ​ឈ្មោះ ភួង សុវណ្ណ ហៅ ឡាំ អាយុ​៣៩​ឆ្នាំ រីឯ​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ណ​ន ស្រី​មុំ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឧ​ញ៉ា​មាន់ ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

សមត្ថកិច្ច​បន្ត​ថា ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ចាក់​នឹង​កាំបិត​ចុង​ស្រួច​ចំនួន​១៧​កាំបិត​យ៉ាង​សុសសាច់ បណ្ដាល​ឲ្យ​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម បន្សល់​ទុក​នូវ​កូនស្រី​ចំនួន​០៤​នាក់​ឲ្យ​នៅ​កំព្រា ដែល​កូន​ទី​១​អាយុ​០៧​ឆ្នាំ កូន​ទី​២​អាយុ​០៥​ឆ្នាំ កូន​ទី​៣​អាយុ​០៣​ឆ្នាំ និង​កូន​ទី​៤​អាយុ​០៨​ខែ​។

លោក ដួង សា​វី មេ​ភូមិ​ឧកញ៉ា​មាន់ បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​ខាងលើ​នេះ​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​ណាស់ ពុំ​មាន​ដីធ្លី​រស់នៅ​នឹង​គេ​ទេ​។ សព្វថ្ងៃ​នៅ​ភូមិ​ឧកញ៉ា​មាន់ ជាមួយ​ម្ដាយ (​ម្ដាយ​ខាង​ប្រពន្ធ​)​។ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​មាន​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ដឹក​គ្នា​ដើរ​ស៊ីឈ្នួល​គេ បេះ​ពោត ដក​ដំឡូង កម្មករ​សំណង់ និង​កម្មករ​ឡឥដ្ឋ​ជាដើម​។

លោក​មេ​ភូមិ​បន្ត​ថា ពួក​គេ​តែងតែ​ចេញ​ទៅ​បាត់​ៗ ពេល​យប់​កន្លែង​ណា​តែង​ដេក​កន្លែង​នោះ ដោយ​ទុក​កូន​ៗ​ឲ្យ​នៅ​ជាមួយ​ម្ដាយ​។ ចំណែក​បុរស​ជា​ប្ដី​តែងតែ​ផឹក​គ្រឿង​ស្រវឹង ហើយ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ រហូត​មាន​ពេល​ខ្លះ​ប្រពន្ធរ​ត់ទៅ​រក​អ្នក​ជិតខាង និង​រូប​គាត់​ជា​មេ​ភូមិ​ឲ្យ​ជួយ​ទៀត​ផង​។ លុះដល់​យប់​កើតហេតុ​ថ្ងៃ​១៥ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង​០៥​ទៀប​ភ្លឺ ក៏​ស្រាប់តែ​មាន​ករណី​ខាងលើ​នេះ​កើតឡើង​នៅ​ភូមិ​ខ្នាចរមាស ឃុំ​ខ្នារ​ទទឹង តែ​ម្ដង​។

ឥឡូវនេះ ម្ដាយ​ស្លា​.​ប់ ឪពុក​ជាប់​ពន្ធនាគារ កូន​ទាំង​០៤​នាក់​នៅ​កំព្រា​ឯកា ត្រូវ​រស់នៅ​ជាមួយ​យាយ​ឈ្មោះ ប៉ាវ ខុំ អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ឧកញ៉ា​មាន់ ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន​។

លុះ​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២២​នេះ លោក ឃួ​ន សុ​គ​ន្ធា តំណាង​ឲ្យ​ឯកឧត្តម ជាប សួគ៌ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​ក្រសួង​រ៉ែ និង​ថាមពល អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​បាកាន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​អូរ​តា​ប៉ោង បាន​នាំ​យក​ថវិកា​ចំនួន​២​លាន​៤៤​ម៉ឺន​៥​ពាន់​រៀល ទៅ​ឧបត្ថម្ភ​ដល់​ក្មេង​កំព្រា​ទាំង​០៤​នាក់​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ