ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ CNRP បង្សុកូល​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​អ្នក​ស្លា.ប់​កាលពី​២០​ឆ្នាំ​មុន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ បាន​និង​កំពុង​ធ្វើ​ពិធីបុណ្យ​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​អ្នក​ស្លា.ប់​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែកដៃ​ចូល​

រាជធានី​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ បាន​និង​កំពុង​ធ្វើ​ពិធីបុណ្យ​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែកដៃ​ចូល​ទៅ​ក្នុង​ក្រុម​បាតុករ​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី កាលពី​ថ្ងៃ​ទី​៣០ មីនា ១៩៩៧ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ទៀត​ថា ពិធី​ខាងលើ​ដែល​ប្រារ​ព្ឋ​ធ្វើ​នៅ​ចេតិយ ស្ថិត​នៅ​ខាង​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ជាតិ ក្បែរ​ព្រះ​បរមរាជវាំង មានការ​ចូលរួម​ពី​លោក កឹ​ម សុខា និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រូប​ទៀត ។ ចំណែក​លោក សម រ​ង្ស៊ី នឹង​ថ្លែង​តាម​វី​ដេ​អូ​ខន​ហ្វើ​រិ​ន ។

គួរ​រំលឹក​ថា កាលពី​២០​ឆ្នាំ​ុ​មុន (៣០ មីនា ១៩៩៧-៣០ មីនា ២០១៧) មនុស្ស​យ៉ាង​ហោច​ណាស់​១៦​នាក់​បាន​ស្លាប់​និង​ជាង​១៥០​នាក់​រង​របួសធ្ងន់​ស្រាល ដោយសារ​ជន​មិន​ស្គាល់​មុខ​គប់​គ្រាប់បែកដៃ​៤​គ្រាប់ ចូល​ទៅ​ក្នុង​ក្រុម​បាតុករ​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​ជាតិខ្មែរ​នា​ពេល​នោះ ដើម្បី​ទាមទារ​ឲ្យ​មានការ​កែទម្រង់​ប្រ​ព័​ន្ឋ​យុ​ត្តិ​ធ៌​ម ៕