ចោទប្រកាន់រឿងដោះខ្សែកកូនស្រីទីបំផុតនាំគ្នាទៅស្បថនៅព្រះអង្គដងកើ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជាអាជីវករលក់ដូរគ្រឿងទេស បានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍កាកាប ជួយអន្តរាគមន៍ដើម្បីឃាត់បុគ្គលិក
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជាអាជីវករលក់ដូរគ្រឿងទេស បានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍កាកាប ជួយអន្តរាគមន៍ដើម្បីឃាត់បុគ្គលិក
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជាអាជីវករលក់ដូរគ្រឿងទេស បានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍កាកាប ជួយអន្តរាគមន៍ដើម្បីឃាត់បុគ្គលិកផ្នែកលក់បារីរបស់ក្រុមហ៊ុនបារី៥៥៥ម្នាក់ចាត់ការតាមច្បាប់ ដោយបានចោទប្រកាន់ថាបុគ្គលិកម្នាក់នោះពេលយកបារីទៅដាក់នៅកន្លែងលក់ដូររបស់ខ្លួនឆ្លៀតពេលគាត់កំពុងជាប់រវល់ធ្វើម្ហូបនៅផ្ទះបាយខាងក្រោយមិនបានមើល ជននោះបានធ្វើសកម្មភាពលួចដោះយកខ្សែកប្លាទីនទម្ងន់២ជីពីកូនស្រីគាត់ដែលទើបមានអាយុ៤ខែរួចគេចខ្លួន ប៉ុន្តែគាត់បានតាមទាន់ និងបានហៅមកដោះស្រាយគ្នា ។
ប៉ុន្តែការដោះស្រាយមិនត្រូវគ្នា ទើបគាត់ដាក់បណ្ដឹងនៅប៉ុស្ដិ៍នគរបាលកាកាបឱ្យឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្ដិ៍ភ្លាមៗដែរ ។ ប៉ុន្តែជននោះបានប្រកែកយ៉ាងដាច់អហង្ការថារូបគេមិនបានប្រព្រឹត្តបែបហ្នឹងទេធ្វើឱ្យនគរបាលមិនអាចរកភស្តុតាងដាក់បន្ទុក និងធ្វើកំណត់ហេតុបាន ទីបំផុតភាគីទាំងសងខាងបានសម្រេចចិត្តនាំគ្នាទៅស្បថនៅព្រះអង្គដងកើ មុខព្រះបរមរាជវាំងដើម្បីបញ្ចប់រឿង ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៧ មីនា នៅចំណុចផ្ទះលក់គ្រឿងទេសយីហោ «មុំ ស្រីឌី» ស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យដែលរងការចោទប្រកាន់នោះ មិនត្រូវបានស្គាល់ឈ្មោះឡើយ ចំណែកស្ត្រីអ្នកលក់គ្រឿងទេសក៏មិនត្រូវបានស្គាល់ឈ្មោះដែរ ។
នគរបាលបាននិយាយថា ទាំងជនសង្ស័យនិងស្ត្រីអ្នកប្ដឹងនោះមិនត្រូវបានស្គាល់ឈ្មោះនោះឡើយ ព្រោះនៅពេលនោះមិនបានទទួលពាក្យបណ្ដឹងនោះទេ ដោយសារគ្មានភស្តុតាងហើយជននោះបានប្រកែករហូតទើបសមត្ថកិច្ចមិនអាចកំណត់បានថាជននោះគឺជាអ្នកលួចខ្សែកនោះ និងមិនបានធ្វើកំណត់ហេតុឡើយ ។
បន្ទាប់មកភាគីទាំងសងខាងបានដឹកដៃគ្នាទៅស្បថនៅព្រះអង្គដងកើ មុខព្រះបរមរាជវាំង ៕
ចែករំលែកព័តមាននេះ