ស្រវឹងដេកនិយាយទូរស័ព្ទជាមួយសង្សារលើផ្លូវដែក សង្ស័យលក់មួយភាំងរថភ្លើងកិនស្លាប់
រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បាននិយាយទូរស័ព្ទជាមួយសង្សាររហូតដេកលក់មួយភាំងនៅលើផ្លូវដែក
រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បាននិយាយទូរស័ព្ទជាមួយសង្សាររហូតដេកលក់មួយភាំងនៅលើផ្លូវដែក
រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បាននិយាយទូរស័ព្ទជាមួយសង្សាររហូតដេកលក់មួយភាំងនៅលើផ្លូវដែក ក៏ត្រូវរថភ្លើងកិនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា នៅតាមផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ មឿន ឈុន អាយុ២៨ឆ្នាំ ជាកម្មកររោងចក្រ និងបញ្ចូលបទភ្លេងតាមកុំព្យូទ័រ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិត្រពាំងខ្នារ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា នាយប់នោះជនរងក្រោះបានទៅផឹកស្រាជាមួយមិត្តភក្ដិ បន្ទាប់មកក៏ទៅដេកលេងលើផ្លូវដែកនិយាយទូរស័ព្ទជាមួយសង្សារ ហើយពេលនោះសង្ស័យដេកលក់មួយភាំងលើចិញ្ចើមផ្លូវដែក ក៏ត្រូវរថភ្លើងកិនស្លាប់តែម្តង ។
ក្រោយកើតហេតុ មានអ្នកភូមិនៅក្បែរនោះដើរមកឃើញ ក៏រាយការណ៍ប្រាប់នគរបាលមូលដ្ឋានចុះទៅពិនិត្យ ។ ជាមួយនេះ ដោយសារសាច់ញាតិបងប្អូនជនរងគ្រោះពុំមានប្ដឹងប្តល់អ្វី ហើយសុំយកសពទៅធ្វើបុណ្យទើបនគរបាលមូលដ្ឋាននិងនគរបាលខណ្ឌ ប្រគល់ទៅឲ្យក្រុមគ្រួសារនៃសពដើម្បីចាត់ចែងធ្វើបុណ្យ ៕
ចែករំលែកព័តមាននេះ