យី ! គាត់ចាស់ហើយក៏មិនលើកលែង
ខេត្តប៉ៃលិន ៖ បុរសម្នាក់ត្រូវបាននគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង ខណៈឃើញ
ខេត្តប៉ៃលិន ៖ បុរសម្នាក់ត្រូវបាននគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង ខណៈឃើញ
ខេត្តប៉ៃលិន ៖ បុរសម្នាក់ត្រូវបាននគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង ខណៈឃើញស្ត្រីចំណាស់រងគ្រោះម្នាក់ប៉ុនប៉ងចាប់រំលោភនៅក្នុងផ្ទះ ។ តែពេលស្ត្រីរងគ្រោះឃើញក៏រត់គេចខ្លួន បន្ទាប់មកស្រែកឱ្យអ្នកជិតខាងជួយទាន់ពេលវេលា លុះក្រោយមកក៏ដាក់ពាក្យបណ្តឹងឱ្យនគរបាលចាប់ឃាត់ខ្លួនតែម្តង ។
ហេតុការណ៍ផឹកស្រាស្រវឹងប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤៦នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ស សាន្ត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ ចំណែកស្ត្រីចំណាស់ជនរងគ្រោះអាយុ៥៣ឆ្នាំ ទាំងពីរនាក់រស់នៅភូមិកើតហេតុខាងលើ ។
ប្រភពបន្តទៀតថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានចាត់ឱ្យលោកវរសេនីយ៍ទោ អេង ភាវ នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងត្រង់ ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស សាន្ត ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើស្ត្រីចំណាស់រងគ្រោះជាដើមបណ្ដឹង នៅចំណុចផ្ទះរបស់ជនរងគ្រោះ ។
ចំណែកជនសង្ស័យបានសារភាពថា រូបគេមិនបានប៉ងចាប់រំលោភអ្វីទៅលើស្ត្រីចំណាស់នោះទេ ដោយពេលនោះស្រវឹងស្រាដើរទៅក្បែរគាត់ ហើយប្រឡែងលេងជាមួយក្មេងៗ ស្រាប់តែដួលទៅប៉ះលើគាត់ដែលឈរនៅក្បែរនោះ ទើបក្រោយមកក៏ដាក់ពាក្យបណ្តឹងឱ្យនគរបាលចាប់ឃាត់ខ្លួនតែម្តង ។
ទោះបីជាយ៉ាងណាក៏ដោយ ការស្រវឹងស្រាបង្កបញ្ហាដល់អ្នកដទៃ មិនមែនជារឿងមួយល្អនោះទេ ហើយពាក់ព័ន្ធនឹងករណីនេះ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ