ប្រុសព្រានដោះដៃមានផ្ទៃពោះ6ខែប៉ងសម្លាប់ខ្លួន
រាជធានីភ្នំពេញ ៖ នារីម្នាក់បានចាញ់បោកប្រុសព្រានរហូតលង់ខ្លួនមានផ្ទៃពោះ៦ខែ ហើយដោយសារខឹងបងស្រីស្តីបន្ទោសនិងដេញចេញពីផ្ទះ
រាជធានីភ្នំពេញ ៖ នារីម្នាក់បានចាញ់បោកប្រុសព្រានរហូតលង់ខ្លួនមានផ្ទៃពោះ៦ខែ ហើយដោយសារខឹងបងស្រីស្តីបន្ទោសនិងដេញចេញពីផ្ទះ
រាជធានីភ្នំពេញ ៖ នារីម្នាក់បានចាញ់បោកប្រុសព្រានរហូតលង់ខ្លួនមានផ្ទៃពោះ៦ខែ ហើយដោយសារខឹងបងស្រីស្តីបន្ទោសនិងដេញចេញពីផ្ទះ ក៏ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើស្ពានអាកាសក្បាលថ្នល់ តែត្រូវអ្នកធ្វើដំណើរតាមផ្លូវឃើញទាន់ក៏ប្រាប់សមត្ថកិច្ចឱ្យជួយឃាត់នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ ខែមីនា ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
នារីដែលប៉ងលោតសម្លាប់ខ្លួនពីលើស្ពានតែមិនបានសម្រេចនេះឈ្មោះ រឿន ស្រីមុំ អាយុ១៨ឆ្នាំ មុខរបរដើរលក់សណ្តែកដីតាមហាងស្នាក់នៅផ្ទះជួលជាមួយបងស្រីម្តុំវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ឱ្យដឹងថា ខណៈពួកគាត់ធ្វើដំណើរឆ្លងកាត់ស្ពានអាកាសក្បាលថ្នល់ ក៏ឃើញនារីខាងលើឈរយំនៅលើស្ពានរួចហើយបម្រុងឡើងលើបង្កាន់ដៃស្ពានលោតសម្លាប់ខ្លួន ។ ភ្លាមនោះ ពួកគាត់បានឃាត់និងលួងលោម រួចហើយផ្តល់ដំណឹងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យមកនាំនារីរូបនេះទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ។
នារីដែលមានវិបត្តិខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា ការប៉ងសម្លាប់ខ្លួននេះដោយសារខឹងបងស្រីបង្កើតស្តីបន្ទោស ដែលរាល់ថ្ងៃនាងខិតខំជួយធ្វើការក្នុងផ្ទះសព្វបែបយ៉ាង ក៏មិនត្រូវចិត្តបងស្រីនាងដែរ ។ នៅមុនពេលកើតហេតុ បងស្រីរបស់នាងបានស្តីបន្ទោសនិងដេញនាងឱ្យចេញពីផ្ទះថែមទៀត ហើយណាមួយរូបនាងមានផ្ទៃពោះ ខ្វះតែ៣ថ្ងៃទៀតបានចំនួន៦ខែហើយ ។ កូននៅក្នុងពោះរបស់នាងគ្មានឪពុកទេ ដោយសារតែរូបនាងចាញ់បោកគេ ទើបធ្វើឱ្យរូបនាងពិបាកចិត្ត ទើបសម្រចចិត្តមកលោតសម្លាប់ខ្លួនបែបនេះ ។ នេះជាវិបត្តិស្ទួន ដែលជំរុញឱ្យនារីម្នាក់មិនអាចប្រឈមមុខនឹងបញ្ហាបាន ក៏សម្រេចចិត្តគិតខ្លីបែបនេះ ៕
ចែករំលែកព័តមាននេះ