ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់នៅតែជា​ច្បាប់ តែគ្មានអ្នកខ្លាច

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​​ ព្រមទាំងអាជ្ញាធរ​រាជធានី នៅ​តែគ្មាន​ចំណាត់ការលើ​សំណង់​អត់​ច្បាប់​ ដែល​​រំលោភដី​ច្រាំង​ទន្លេមេគង្គ​ដ៏ធំ​ស្គឹ​ម​ស្កៃ ​ស្ថិត​នៅ​វិ​ថី​កែវ ចិន្តា ក្បែរ​​រោងចក្រ​ផលិត​ទឹក​ស្អាត ​ក្នុងភូមិទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​​ជ្រោយ​ចង្វារ ។

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​​ ព្រមទាំងអាជ្ញាធរ​រាជធានី នៅ​តែគ្មាន​ចំណាត់ការលើ​សំណង់​អត់​ច្បាប់​ ដែល​​រំលោភដី​ច្រាំង​ទន្លេមេគង្គ​ដ៏ធំ​ស្គឹ​ម​ស្កៃ ​ស្ថិត​នៅ​វិ​ថី​កែវចិន្តា ក្បែរ​​រោងចក្រ​ផលិត​ទឹក​ស្អាត ​ក្នុងភូមិទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​​ជ្រោយ​ចង្វារ ។

ទោះបី​ជា​មន្ត្រី​ជំនាញ​ចុះ​ត្រួត​​ពិ​​និត្យ និង​ចេញ​លិខិតឱ្យ​​រុះរើ​ចេញ​យ៉ាង​ណា ក៏​​នៅ​តែ​គ្មាន​ប្រសិទ្ធិភាព ។ ​ហើយអ្វី​ដែល​ចាប់អារម្មណ៍ ខណៈ​ពេល​ដែលអាជ្ញាធរ​ចុះ​​ឃាត់​ និងចេញ​សេច​ក្តីជូន​ដំណឹង​ឱ្យ​ម្ចាស់​រុះរើ​នោះ ត្រូវម្ចាស់​ពុំ​បាន​សហ​ការណ៍ គឺ​នៅ​តែ​បន្ត​សាង​សង់​រហូត​ដល់​រួចរាល់ ​មាន​​ដល់​កម្ពស់​៥​ជាន់​ និង​ប្រក់​ដំបូល​រួចរាល​ហើយ​ ។​ ​​ខណៈ​សំណង់​នោះ​ នៅ​តែ​បន្ត​សាងសង់ ដោយ​ប្រក់​ដំបូល និងសំអាត រហូត​ជិត​រួចរាល់ទៅ​ហើយ​ ​នៅ​ថ្មី​ៗ​នេះ​សោត គេ​ឃើញ លោកប៉ែន សុផល រដ្ឋលេខាធិការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិ​និត្យ​សំណង់​អត់​ច្បាប់​នោះ​ទៀត​ នៅ​តែ​គ្មាន​វិធាន​ការណ៍ទៀត​។

តាម​ព័ត៌មាន​​ឱ្យ​ដឹង​ថា ​ម្ចាស់​សំណង់​នេះ​ គេ​មាន​ខ្នង​ធំ​ណាស់ នៅ​ពេល​ដែល​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ ម្ចាស់​មិន​បាន​សហ​ការ​ឱ្យ​មន្ត្រីរ​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ឡើយ ។ គេ​និយាយ​ថា បើក្រសួង និង​អាជ្ញាធរ មិន​ចំណាត់ការ​លើ​សំណង់​អត់​ច្បាប់​ និង​រំលោភ​ច្រាំង​ទន្លេ​នេះនោះ​ទេ ការ​អនុវត្ត​ច្បាប់ វា​គ្មាន​ប្រសិទ្ធិ​ភាព ។ ​