អ្នកស្រុកបះបោរប្រឆាំងមេភូមិបក្សសង្គ្រោះជាតិលុបដៃទន្លេ
ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី28 ខែមីនា ឆ្នាំ2017 ប្រជាពលរដ្ឋរស់នៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាច្រើនគ្រួសារប្រមាណជិតមួយរយនាក់ បាននាំគ្នា
ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី28 ខែមីនា ឆ្នាំ2017 ប្រជាពលរដ្ឋរស់នៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាច្រើនគ្រួសារប្រមាណជិតមួយរយនាក់ បាននាំគ្នា
ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី28 ខែមីនា ឆ្នាំ2017 ប្រជាពលរដ្ឋរស់នៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាច្រើនគ្រួសារប្រមាណជិតមួយរយនាក់ បាននាំគ្នាផ្ទុះការតវ៉ារឿងលោកមេភូមិម្នាក់មកពីគណបក្សសង្គ្រោះជាតិ យកគ្រឿងចក្រទៅជីកកកាយលើកទំនប់ធ្វើផ្លូវកាត់ដៃកូនទន្លេតូចបិទចរន្តទឹកដែលនាំឲ្យប៉ះពាល់ផ្លូវទូកនេសាទចេញ-ចូលរបស់ពួកគាត់ និងពិបាកក្នុងការប្រើប្រាស់ទឹក ជាពិសេសមានការព្រួយបារម្ភពីកូនសិស្សសាលាតូចៗដែលរៀននៅសាលាបឋមសិក្សារាំងដេក មានទីតាំងក្បែរកន្លែងជីកមានជម្រៅជ្រៅ។
ប្រជាពលរដ្ឋបានលើកឡើងថា រឿងលោក មឿង មុំ មេភូមិរាំងដេក ខាងគណបក្សសង្គ្រោះជាតិ បានដាក់គ្រឿងចក្រកាយលើកទំនប់បិទជិតប្រព័ន្ធទឹកដៃទន្លេនេះ គឺដើម្បីផលប្រយោជន៍បុគ្គលគ្នាគេ4ទៅ5នាក់ប៉ុណ្ណោះ តែប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារដូចជាការប្រើប្រាស់ទឹក ផ្លូវទូកចេញ-ចូល ពិសេសខ្លាចក្មេងតូចៗសិស្សសាលារអិលធ្លាក់ចូលរណ្តៅទឹកនោះមានគ្រោះថ្នាក់ដល់អាយុជីវិត។
ពលរដ្ឋបន្តទៀតថា សកម្មភាពមេភូមិយកគ្រឿងចក្រកាយលើកទំនប់កាត់បិទប្រព័ន្ធទឹកកូនដៃទន្លេនេះ រយៈពេលមួយសប្តាហ៍ហើយ ហើយនេះក៏ជាលើកទីពីរដែរ ដែលពួកគាត់នាំគ្នាមកតវ៉ាគោលបំណងគ្រាន់តែសូមឲ្យជួយកែសម្រួលបើកផ្លូវប្រព័ន្ធទឹកហូរងាយស្រួលពួកគាត់ចេញ-ចូលទូក និងឲ្យជួយកាយដីលុបអណ្តូងនោះវិញ ដើម្បីសុវត្ថិភាពសិស្សសាលាតូចៗ។
ប្រភពឲ្យដឹងថា ការដែលមេភូមិដាក់គ្រឿងចក្រកាយលើកទំនប់កាត់ដៃទន្លេឆ្លងទៅកោះក្របីនេះ គឺដើម្បីផលប្រយោជន៍ពួកគេធ្វើផ្លូវឃុបឃិតជាមួយឈ្មួញដឹកជញ្ជូនអាចម៌ដីលក់ ព្រោះមេភូមិរូបនេះល្បីថា មានដីនៅលើកោះនោះច្រើនកន្លែងណាស់។
ពាក់ព័ន្ធរឿងនេះដែរ លោកមឿង មុំ មេភូមិសង្គ្រោះជាតិដែលជាអ្នកដាក់គ្រឿងចក្រកាយលើកទំនប់នេះបានអះអាងថា គាត់មានស្នាមមេដៃពលរដ្ឋគាំទ្រដល់អាជ្ញាធរឃុំ-ស្រុក ដើម្បីធ្វើផ្លូវឲ្យពលរដ្ឋងាយស្រួលដឹកកសិផលពីកោះទៅរកទីផ្សារ។ ទោះយ៉ាងណាពលរដ្ឋមួយគ្រួសារ ដែលមានប្តីឈ្មោះ សាំង ចាន់ណា និងប្រពន្ធឈ្មោះ ហួត សុខៃ រស់នៅភូមិរាំងដេក បានចោទលោក មឿង មុំ មេភូមិនោះថា ចេះតែនិយាយដោះសារយករួចខ្លួន ការធ្វើនេះគឺធ្វើស្ងាត់តែគ្នាគេ3-4នាក់ ប្រជាពលរដ្ឋមិនបានដឹងទេ សូម្បីតែគ្រួសារគាត់ម្ចាស់ដីនៅលើកោះដែលពួកគេបោះតម្រុយគំរោងធ្វើផ្លូវកាត់លើនេះ ក៏មិនបានមកសួរគាត់ជាម្ចាស់ដីមួយផង។ ចំណែកលោកចាន់ ធូ មេឃុំគគីរធំ ឲ្យដឹងថា រូបលោកបានដឹងដែរ ហើយក៏បានប្រាប់ទៅមេភូមិនោះថា ធ្វើអ្វីឲ្យមានការឯកភាពពីពលរដ្ឋទាំងអស់ កុំធ្វើអ្វីស្រេចចិត្តឯង ប្រយ័ត្នមានរឿង គាត់មិនទទួលខុសត្រូវទេ។
ការប្រកែកតវ៉ាតឹងសរសៃ.កដាក់គ្នារវាងពលរដ្ឋ និងក្រុមមេភូមិសង្គ្រោះជាតិ ក៏បានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមានក្រុមប្រឹក្សាឃុំគគីរធំ ចុះសម្របសម្រួលឲ្យគ្រឿងចក្របើកឡើងឈប់បន្តសកម្មភាពទៀត រង់ចាំរកវិធីធ្វើយ៉ាងឲ្យសុខស្រួល កុំឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋទាំងសងខាង៕
ចែករំលែកព័តមាននេះ