ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ម្ល៉េះ​កូន​មេ​ភូមិ ទើប​១៤​ឆ្នាំ​សោះ​ហ៊ាន​ដល់​ម្ល៉ឹង

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ដែល​គេ​ស្គាល់​ថា ជា​កូន​របស់​លោក​មេ​ភូមិ​ម្នាក់​ផង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន បន្ទាប់​ពី​

ខេត្តបាត់ដំបង ៖ ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ដែល​គេ​ស្គាល់​ថា ជា​កូន​របស់​លោក​មេ​ភូមិ​ម្នាក់​ផង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន បន្ទាប់​ពី​ឆែកឆេរ​ឃើញ​លាក់​ទុក​ថ្នាំ​ញៀន​ជាប់​នឹង​ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ មីនា ពេល​កំពុង​ធ្វើ​ដំណើរ​លើ​ថ្នល់ជាតិ​លេខ​៥៧ ចំណុច​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតន​:​មណ្ឌល​។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយការណ៍​ថា ជនសង្ស័យ​រូប​នោះ ឈ្មោះ ខា សុ​ភុ​ត អាយុ​១៤​ឆ្នាំ ជា​យុវ​សិស្ស រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ហើយ​ជា​កូនប្រុស​របស់​លោក​មេ​ភូមិ​គីឡូ​៣៨ នេះ​តែ​ម្ដង​។  សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​រតនៈ​មណ្ឌល បាន​តាម​ប្រមាញ់​អ្នក​រកស៊ី​គ្រឿងញៀន​វ័យក្មេង​នេះ បន្ទាប់​ពី​ស៊ើបអង្កេត​ដឹង​ថា ជន​នេះ​កំពុង​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​យក​ទៅ​លក់ដូរ​បន្ត ហើយ​ក៏​ស្ទាក់​ត្រូ​ត​ពិនិត្យ​ពេល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ទើប​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​២​ថង់ (​ម៉ា​ទឹកកក​)​។

បើ​តាម​ប្រភព​ព័​ត៌​ពី​សាក្សី​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុម​អ្នក​លក់ដូរ និង​ប្រើប្រាស​ថ្នាំ​ញៀន តែង​ប្រមូលផ្ដុំ​គ្នា​នៅ​តាម​ដងផ្លូវ​ម្ដុំ​ចំណុច​ខាងលើ​នៅ​ពេល​យប់ ព្រោះ​ទីនោះ​មាន​ហាង​ផឹកស៊ី​មួយ​កន្លែង មាន​ទាំង​ក្លិប ខារ៉ាអូខេ​ទៀត​ផង​។ ក្រុម​យុវជន​ក្មេង​ៗ​តែងតែ​ទៅ​នៅ​ទីនោះ ដើម្បី​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ រីឯ​អ្នកលក់​ថ្នាំ​ក៏​មិន​នៅ​ឆ្ងាយ​ពី​ទីនោះ​ដែរ តែ​អ្នកលក់​ខ្លះ​អាច​ជិះ​ម៉ូតូ ឬ​រថយន្ត​។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​វ័យក្មេង​នេះ ដើម្បី​ស្រាវជ្រាវ​រក​មេខ្លោង​ដែល​ជា​ប្រភព​នៃ​អ្នក​ផ្ដល់​ថ្នាំ​ញៀន​។ មន្ត្រី​ដដែល​ក៏​បាន​ទទួលស្គាល់​ដែរ​ថា នៅ​តំបន់​ខាងលើ​ពិតជា​សំបូរ​ក្រុម​អ្នក​លក់ដូរ និង​ប្រើប្រាស​ថ្នាំ​ញៀន​ជួបជុំ​គ្នា​ពេល​យប់​មែន ព្រោះ​ជា​កន្លែង​ដាច់​ស្រ​យ៉ា​ល ជា​ពិសេស​ពួក​គេ​ណាត់ជួប​គ្នា​ដោះ​ដូរ​ទំនិញ​នា​ពេល​យប់​។ ទោះជា​យ៉ាងណា ជនសង្ស័យ​ខាងលើមន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕