ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ា​នី​ ៖​ សម្ដេច​តេ​ជោហ៊ុន សែន ​ជា​ឪពុក ​​​ជា​គ្រូ និងជា​​ថ្នាក់​ដឹកនាំ​​គំរូ​​​ផង​​​ដែរ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ សិស្ស​-​និស្សិត ២៦៧០​នាក់ ចូលរួម​បោះជំរំ​អន្តរជាតិ​នៅ​កម្ពុជា​លើក​ទី​៧​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) បាន​សហការ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ក្នុង​ការ​រៀប​ចំការ​បោះជំរំ​អន្តរជាតិ

រាជធានី​ភ្នំពេញ ​៖ សិស្ស​-​និស្សិត ២៦៧០​នាក់ ចូលរួម​បោះជំរំ​អន្តរជាតិ​នៅ​កម្ពុជា​លើក​ទី​៧​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) បាន​សហការ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ក្នុង​ការ​រៀប​ចំការ​បោះជំរំ​អន្តរជាតិ លើក​ទី​៧ (World Camp) នៅ​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​សិស្ស​-​និស្សិត ចំនួន ២៦៧០​នាក់ ក្នុង​នោះ​សិស្ស​-​និស្សិត​ប៊ែ​ល​ធី ចំនួន១.២៧០​នាក់​ ។

ការ​បោះជំរំ​នេះ ​រៀបចំ​ធ្វើ​ឡើង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ រយៈពេល៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៧ ដល់ ២៩ មីនា ២០១៧ ក្រោម​ប្រធានបទ «ការ​អប់រំ​ចិត្ត​យុវជន​ឲ្យ​មាន​ភាព​ ជា​អ្នកដឹកនាំ​ប្រកបដោយ​សីលធម៌ និង​គុណធម៌​» ។ នេះ​គឺ​ក្នុង​គោលបំណង ឲ្យ​យុវ​ជន​កម្ពុជា មានឱកាស​ច្រើន រៀនសូត្រ​ពី​ផ្នត់គំនិត និង បទ​ពិសោធន៍ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ពី​គ្នា​ទៅ​វិញ​ទៅ​មក យល់​ពី អត្ថន័យ​ពិត នៃ​ជីវិត និង ភាព​ជោគជ័យ ដែល​ត្រូវ​បាន​គេ​ភ្លេច​ក្នុង​ជីវិត​ដ៏​មមាញឹក ។

លោក ហ៊ុន ម៉ា​នី លើក​ឡើង​ថា​ ពេល​គិតដល់​វិស័យ​អប់​រំជា​ពុទ្ធិ ជា​ការ​អប់រំ​នៅ​ផ្នត់គំនិត យើង​គិត​ឃើញ​ទៅ​ដល់​ថ្នាក់ដឹកនាំ​យើង​ជា​ច្រើន ដែល​មាន​សម្ដេច​សង្ឃរាជ​ជួន ណាត និង​ហង្ស ជួនណា​រ៉ុ​ន ជាដើម ដែល​គាត់​ជា​ធនធានមនុស្ស​ដ៏​សំខាន់​របស់​កម្ពុជា​យើង​។

ជាមួយនឹង​ការ​លើក​ឡើង​ខាងលើ​នេះ លោក​ហ៊ុន ម៉ា​នី អះអាង​ថា យើង​មាន​ថ្នាក់ដឹកនាំ​ជា​បុព្វបុរស​ជា​ច្រើន​ទៀត ដូច​ជា​ព្រះបាទ​ជ​វរ្ម័នទី​៧ ដែល​ព្រះ​អង្គ​បាន​សាងសង់​ប្រាសាទអង្គរវត្ត​ទុកជា​កេរដំណែល ​មក​ដល់​កូនចៅ​យើង​ជំនាន់​ក្រោយ សម្ដេចព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះ​អង្គ​បាន​កសាង​ប្រទេស ដែល​មាន​ស្នាដៃ​ដូច​អ្វី​ដែល​យើង​បានដឹង​កន្លង​រួច​មក​ហើយ ដូច​ជា​ការ​ទាមទារ​ឲ្យ​ទទួល​បាន​ឯករាជ្យ និង​ការ​ទាមទារ​ប្រាសាទព្រះវិហារ​ពី​ប្រទេស​ថៃ​ឲ្យ​ក្លាយជា​បេតិកភណ្ឌ​របស់​ខ្មែរ​ពិតប្រាកដ​នៅ​ឆ្នាំ​១៩៦២​ជាដើម​។

ដើម្បី​ជា​ការ​បង្ហាញ​ថ្នាក់ដឹកនាំ​គំរូ​សម្រាប់​លោក​នោះ លោក​ហ៊ុន ម៉ា​នី បាន​អះអាង​ថា សម្ដេច​តេ​ជោ ហ៊ុន សែន គឺជា​ឪពុក ហើយ​ក៏​ជា​គ្រូ និង​ថ្នាក់ដឹកនាំ​គំរូ​ផង​ដែរ​ ។ តាម​លោក​ហ៊ុន ម៉ា​នី សម្ដេច​តេ​ជោ ហ៊ុន សែន កើតមក មិនមែន​ជានា​យក​ដ្ឋ​មន្ត្រី​ទេ ហើយ​ក៏​មិនមែន​ជា​កូន​អ្នកមាន​ស្ដុកស្ដម្ភ​នោះ​ដែរ គឺជា​កូន​អ្នក​ក្រីក្រ​ជនបទ​ដូច​យើង​ទាំងអស់​គ្នា ប៉ុន្តែ​ឆ្លងកាត់​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ និង​លះបង់​គ្រប់​កាលៈទេសៈ ដែល​កម្ពុជា​បាន​ឆ្លងកាត់ ទើប​អាច​សម្រេច​បាន ហើយ​ទទួល​បាន​ជោគជ័យ​ដូច​ពេល​នេះ​។

តាម​លោក​ហ៊ុន ម៉ា​នី ភាព​ជា​គំរូ​មាន​២ គឺ​ទី​១​ខ្លឹមសារ​នៃ​ការ​ចែករំលែក គឺ​ខ្លឹមសារ​អប់រំ​ទៅ​ឲ្យ​អ្នក​ដទៃ និង​ទី​២ ទ​ង្វើ​របស់​យើង​ម្នាក់​ៗ​ដែល​បាន​អនុវត្ត​។ លោក​បាន​លើក​ជា​ឧទាហរណ៍ ហេតុ​អ្វី​បានជា​យើង​ស្គាល់ ចាន់ វឌ្ឍនាការ និង​ប្រាក់​មុន្នី ឧត្តម​ជាដើម គឺ​ដោយសារ​តែ​អ្នក​ទាំងនោះ បាន​ធ្វើ​អ្វីមួយ​ឲ្យ​យើង​ពេញចិត្ត មានការ​កោ​ល​សរសេរ​ជាដើម​។

ដូច​ជា​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ និង​សម្ដេច​តេ​ជោ ហ៊ុន សែន​ជាដើម ការ​ដែល​យើង​ស្គាល់​ពួក​គាត់ គឺ​ដោយសារ​តែ​គាត់​បាន​សាង​អង្គរ​ទុកជា​កេរដំណែល​មក​ឲ្យ​កូនចៅ​សព្វថ្ងៃ និង​មាន​ស្នាដៃ​ក្នុង​ការ​ដឹកនាំ​បង្រួបបង្រួម​ជាតិ រក​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ ប្រទេស​ជាតិជាដើម ដូច្នេះ​យើង​ចង​ចាំ​ឈ្មោះ​របស់​ពួក​គាត់​នៅ​ក្នុង​បេះដូង ហើយ​ថែម​ទាំង​កំណត់​ត្រា​ទុកជា​ប្រវត្តិសាស្ត្រ​ទៀត​ផង​។