បិទទ្វារវត្តជាង៧ខែ រឿងដណ្តើមលុយគ្នាជាង4ពាន់ដុលារ
ខេត្តកោះកុង ៖ ពលរដ្ឋជាច្រើន រួមទាំងអ្នករស់នៅក្នុងឃុំទួលគគីរ ឬក៏មិនរស់នៅក៏ដោយ បាននិយាយប្រាប់អោយដឹងថា ពលរដ្ឋក្នុងឃុំទួលគគីរ គ្មានវត្តនិងព្រះសង្ឃ ធ្វើ
ខេត្តកោះកុង ៖ ពលរដ្ឋជាច្រើន រួមទាំងអ្នករស់នៅក្នុងឃុំទួលគគីរ ឬក៏មិនរស់នៅក៏ដោយ បាននិយាយប្រាប់អោយដឹងថា ពលរដ្ឋក្នុងឃុំទួលគគីរ គ្មានវត្តនិងព្រះសង្ឃ ធ្វើ
ខេត្តកោះកុង ៖ ពលរដ្ឋជាច្រើន រួមទាំងអ្នករស់នៅក្នុងឃុំទួលគគីរ ឬក៏មិនរស់នៅក៏ដោយ បាននិយាយប្រាប់អោយដឹងថា ពលរដ្ឋក្នុងឃុំទួលគគីរ គ្មានវត្តនិងព្រះសង្ឃ ធ្វើបុណ្យទេ អស់រយៈពេលជាង៧ខែមកហើយ ដោយសារតែមេគណខេត្តកោះកុង បានចាប់ព្រះចៅអធិការវត្តផ្សឹក ដោយចោទថាប្រព្រឹត្តខុសនឹងវិន័យសង្ឃ មិនតែប៉ុណ្ណោះព្រះសង្ឃដែលជាគ្រូសូត្រឆ្វេងសូត្រស្តាំ និង នេនៗ ចំនួន ៦អង្គផ្សេងទៀត ក៏ត្រូវបានជម្លៀសអោយចេញពីវត្តនេះ ទៅគង់នៅវត្តផ្សេងទាំងអស់ រួចបិទទ្វាររបងវត្ត ចាប់តាំងពីថ្ងៃទី១៤ សីហា ២០១៦ រហូតដល់ពេលនេះ ។
ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមារាប់សិបនាក់ បានលើកឡើងថា ព្រះមេគណខេត្តកោះកុង ព្រះនាម ហេង សំបូរ បានបញ្ជាអោយព្រះអនុគណស្រុកមណ្ឌលសីមា ព្រះនាម លឹម ពៅ ចេញលិខិតចុះថ្ងៃទី១៤ សីហា 2016 អោយផ្អាកដំណើរការព្រះសង្ឃស្នាក់និងគង់នៅក្នុងវត្តអម្ពវ័នហៅវត្តទួលគគីរ ដោយគ្រាន់តែចោទថា កន្លងមកមានព្រះសង្ឃមានភាពមិនប្រក្រតីប៉ុណ្ណោះ។
ប្រភពប្រជាពលរដ្ឋខាងលើបានលើកឡើងទៀតថា ការពិត មិនមែនរឿងព្រះសង្ឃក្នុងវត្ត មានភាពមិនប្រក្រតីស្អីនោះទេ គឺជាការដណ្តើមគ្នាកាន់លុយវត្តជាង ៤000$តែប៉ុណ្ណោះ ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ព្រះចៅអធិការស្តីទីដែលត្រូវបានព្រះមេគណខេត្ត ចាប់ផ្សឹកកាលពីថ្ងៃទី១៤ សីហា ២០១៦ ព្រះនាម យ៉ាន់ សារ៉េត ហើយបានមកគង់ធ្វើជាព្រះចៅអធិការស្តីទីក្នុងវត្តទួលគគីរបានរយៈពេលជាងមួយឆ្នាំ និងបានសន្សំបច្ច័យពីការធ្វើបុណ្យ ដូចជាបុណ្យផ្កា និង បុណ្យកឋិន យកមកកសាងទីអារាមបូរាណមួយនេះ បានជាច្រើនដូចជាចាក់ដីបំពេញទីធ្លាវត្ត និងសន្សំបច្ច័យទុកកសាងខ្លោងទ្វារ។ល។ ជាក់ស្តែងបច្ច័យបានពីបុណ្យកឋិនក្នុងឆ្នាំ២០១៦ ជាង៤000$ ត្រូវបានគណៈកម្មការវត្ត សម្រេចយកទៅផ្ញើទុកក្នុងធនាគារ តែដល់ព្រះចៅអធិការអង្គនេះ ចង់យកមកកសាងខ្លោងទ្វារវត្ត បែរជាព្រះមេគណខេត្តព្រះនាម ហេង សំបូរ ជំទាស់ហើយរកឡេសចោទថា ព្រះចៅអធិការមានភាពមិនប្រក្រតីក្នុងវត្ត ហើយចាប់បង្ខំអោយផ្សឹក និងបង្ខំព្រះសង្ឃ៦អង្គផ្សេងទៀត អោយទៅគង់នៅវត្តផ្សេង ហើយបិទវត្តមួយនេះចោលដូចសម័យប៉ុលពតតែម្តង ។
ពលរដ្ឋលើកឡើងទៀតថា រដូវភ្ជុំបិណ្ឌក្នុងឆ្នាំ២០១៦ អ្នកភូមិទួលគគីរគ្មានវត្តធ្វើបុណ្យឡើយ ។ ឥឡូវឆ្នាំ២០១៧នេះ ជិតដល់រដូវចូលឆ្នាំខ្មែរហើយ វត្តទួលគគីរ មិនទាន់មានស្ថាប័នណាគិតគូរ រកព្រះសង្ឃពីវត្តផ្សេងមកគង់ចាំទីអារាមមួយនេះ ដើម្បីឲ្យពុទ្ឋបរិស័ទ្ឋចំណុះជើងវត្ត និងប្រជាពលរដ្ឋ ចូលគោរពបូជា និងធ្វើបុណ្យតាមប្រពៃណីឡើយ ជាពិសេសក្រសួងធម្មការនិងសាសនា ។ លោកស្រី វ៉ា រ៉ាវី ប្រធានស្តីទីមន្ទីរធម្មការនិងសាសនាខេត្តកោះកុង ធ្លាប់បានប្រាប់អ្នកយកពត៌មានកោះសន្តិភាពកាលពីខែកញ្ញាឆ្នាំ២០១៦ថា នៅក្នុងរដូវវស្សា ព្រះសង្ឃមិនអាចនិមន្តចេញពីវត្តបានឡើយ ហេតុនេះមិនអាចយកព្រះសង្ឃពីវត្តផ្សេងមកដាក់នៅវត្តទួលគគីរបានឡើយ តែពេលនេះរដូវវស្សាបានកន្លងផុតទៅជាច្រើនខែហើយ មន្ទីរមិនដែលខ្វល់ក្នុងរឿងនេះឡើយ ។ តែទោះជាយ៉ាងណាពលរដ្ឋជាច្រើន ដែលមានជំនឿទុកចិត្តលើព្រះចៅអធិការស្តីទីយ៉ាន់ សារ៉េត បានចោទព្រះមេគណខេត្តកោះកុងថា ការផ្សឹកព្រះចៅអធិការស្តីទីដោយគ្មានកំហុស ព្រោះតែចង់ក្តាប់យកលុយជាង៤000$ ដែលផ្ញើនៅក្នុងធនាគារនោះ ហើយដោយសារតែការប្រតិបត្តិមិនបាន ប្រាសចាកនឹងវិន័យសង្ឃ ពេលនេះព្រះចៅអធិការ យ៉ាន់ សារ៉េត ត្រូវបានបួសវិញ នៅថ្ងៃទី០៧ តុលា ២០១៦ បន្ទាប់ពីការចាប់បង្ខំឲ្យផ្សឹកបានតែ២ខែប៉ុណ្ណោះ ហើយពេលនេះ ព្រះអង្គគង់ជាអធិការស្តីទីនៅក្នុងវត្តក្រពើចាស់ ស្ថិតក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ព្រះអង្គរង់ចាំបំភ្លឺចម្ងល់ជុំវិញករណីខាងលើនេះ បើមានស្ថាប័នពាក់ព័ន្ឋណាមួយចង់ដឹងការពិត តាមរយៈលេខទូរស័ព្ទព្រះអង្គ 097 2799994៕
ចែករំលែកព័តមាននេះ