ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដេញ​ពី​ជ្រោយ​ចង្វារដល់​ផ្សារ​ដើម​គ វ៉ៃរួច​ទើប​ដឹង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​សៀត​វិទ្យុទាក់ទង​នៅ​នឹង​ចង្កេះ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង ដេញ​តាម​រថយន្ត​ដឹក​អំពៅ​មួយ ហើយ​ស្រែកហៅ​ឲ្យ​ឈប់ ក៏​ធ្វើ​ឲ្យ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​សៀត​វិទ្យុទាក់ទង​នៅ​នឹង​ចង្កេះ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង ដេញ​តាម​រថយន្ត​ដឹក​អំពៅ​មួយ ហើយ​ស្រែកហៅ​ឲ្យ​ឈប់ ក៏​ធ្វើ​ឲ្យ​អ្នក​បើក​បរ​រថយន្ត​ភ័យ​បើក​រត់គេច​តាំងពី​ជ្រោយចង្វារ​រហូត​ដល់​ច្រកចូល​ផ្សារ​ខាងត្បូង​ចំណតរថយន្ត​ផ្សារ​ដើម​គ កែង​និង​ផ្លូវ​ម៉ៅ​សេ​ទុង ទើប​ឃាត់​បាន ក៏​ត្រូវ​ប្រជាពលរដ្ឋ​វាយ​អ្នក​បើកបរ​នោះ​ឡើង​ទ្រម​ខ្លួន ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ច្រកចូល​ផ្សារ​ខាងត្បូង ចំណតរថយន្ត​ផ្សារ​ដើម​គ កែង​និង​ផ្លូវ​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​អំពៅ​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ទម្ងន់​៦​តោន ពាក់​ស្លាក​លេខ ភ្នំពេញ ៣B៦៤៧៥ ជិះ​ដោយ​បុរស​បី​នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​នោះ​មាន​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ថែម​ទាំង​មាន​វិទ្យុទាក់ទង អាយ​កូ​ម ប្រើ​ទៀត​ផង បាន​ជិះ​ដេញ​តាម​ពីក្រោយ​រថយន្ត ថែម​ទាំង​បាន​ស្រែក​ឱ្យ​គេ​ជួយ​ចាប់​រថយន្ត​ខាងលើ រហូត​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត ក៏​បាន​បត់​ខាងឆ្វេង​ទៅ​បុក​ឆ័​ត្រ​របស់​អាជីវករ​ចំនួន​២ រួច​ក៏​បុក​ដំបូល​យ៉ាប រង​ការ​ខូចខាត​បន្តិចបន្តួច ។

ភ្លា​ម​ៗ​នោះ​បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​លោត​ចុះ​រត់គេច​ខ្លួន ក៏​ត្រូវ​បុរស​ដែល​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រហូត​ប្រមាណ​៥០០​ទៅ​៦០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ បាន​ស្រែក​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ​ជួយ​ចាប់ និង​ព្រួត​គ្នា​វាយ​ទៅ​លើ​អ្នកបើកបរ​រថយន្ត​រង​របួស​បែក​មុខ បែក​មាត់ ទើប​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គ យក​ទៅ​សួរនាំ​។ ភ្លាម​នោះ​បុរស​ដែល​ជិះ​ម៉ូតូ​ដេញ​តាម​រថយន្ត​នោះ​បាន​ប្រាប់​ថា រថយន្ត​ខាងលើ​បាន​បុក​ម៉ូតូ​គេ​មួយ​គ្រឿង​ទៀត នៅ​ឯ​ខណ្ឌ​ជ្រោយចង្វារ រួច​ក៏​ឡើង​ជិះ​ចេញ​ទៅ​បាត់​ទៅ​។

បើ​តាម​សម្តី​អ្នកបើកបរ​រថយន្ត ឈ្មោះ ធី វឿ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រែក​អំពិល ឃុំ​ព្រែក​អំពិល ស្រុក​ស្អាង ខេត្តកណ្តាល មានស្រុក​កំណើត​នៅ​ភូមិ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល បាន​រៀបរាប់​ឱ្យ​ដឹង​ថា រូបគេ រួម​ទាំង​ព្រូ​ពីរ​នាក់​ទៀត បើករថយន្ត​ខាងលើ ដឹក​អំពៅ​ចេញ​ខេត្តកំពង់ចាម គោលបំណង​យក​ទៅ​ដាក់​នៅ​ផ្សារ​ដើម​គ បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ លុះ​មក​ដល់​ជិត​រង្វង់​មូល​ព្រហ្ម​មុខ​បួន រូបគេ​បាន​ជាន់​ហ្វ្រាំង​គេច​ជង្ហុក ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​បើក​មក​ពីក្រោយ​មិន​ចាំ​ម៉ាក បើកបរ​ដោយ​បុរស​ម្នាក់ និង​នារី​ពីរ​នាក់ បាន​ដួល​នៅ​ពីក្រោយ​រថយន្ត​របស់​គេ ហើយ​រូបគេ​នៅ​តែ​បន្តដំណើរ​ជា​ធម្មតា ខណៈ​ពេល​នោះ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត បាន​បើក​ដេញ​តាម​ពីក្រោយ​រថយន្ត​របស់​គាត់​ស្រែក​ឲ្យ​ឱ្យ​រូបគេ​ឈប់​រថយន្ត ដោយ​រូបគេ​ភ័យ​ខ្លាំង​ពេក ក៏​បើករថយន្ត​បំណង​ទៅ​ស្តង់​អំពៅ ដើម្បី​ថៅកែ​ជួយ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ឆ័​ត្រ និង​ដំបូល​តូប​តែ​ម្តង​ទៅ ដោយសារ​ខ្លាច​មាន​ប្រជាពលរដ្ឋ​វាយ ទើប​រូប​វ​គេ​បើកទ្វារ​រថយន្ត​លោត​ចុះ​រត់គេច​ខ្លួន ក៏​ត្រូវ​បុរស​ដែល​ជិះ​ម៉ូតូ​ដេញ​តាម​ស្រែក​ឆោឡោ​បង្ក​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ​ព្រួត​គ្នា​វាយ​តែ​ម្តង​ទៅ​។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​ពុំ​មាន​ឃើញ​ភាគី​ខាង​ជន​រង​គ្រោះ​ណា​ម្នាក់​ចេញ​មក​អះអាង​ថា ត្រូវ​រថយន្ត​ខាងលើ​បុក ទើប​សមត្ថកិច្ច​ព្រមឱ្យ​ម្ចាស់​យក​រថយន្ត និង​អ្នកបើកបរ​ទៅ​ព្យាបាល​របួស​ដោយ​ខ្លួនឯង​៕