ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ខ្វល់​ដឹក​ខ្សាច់​មិន​ខ្ចី​គ្រប ទោះ​ណែនាំ​ហើយ​ក៏​ដោយ

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច ព្រមទាំង​ស្ថាប័ន​ជំនាញ ធ្លាប់​បាន​ធ្វើការ​ណែនាំ​ដល់​អ្នកបើកបរ​រថយន្ត និង​ម្ចាស់​អាជីវកម្ម​លក់​ក្រូ​ស ខ្សាច់ ដែល​មាន​ចំនួន​៧​ទីតាំង​នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ត្រូវ​តែ​

ខេត្ត​ត្បូងឃ្មុំ ៖ អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច ព្រមទាំង​ស្ថាប័ន​ជំនាញ ធ្លាប់​បាន​ធ្វើការ​ណែនាំ​ដល់​អ្នកបើកបរ​រថយន្ត និង​ម្ចាស់​អាជីវកម្ម​លក់​ក្រូ​ស ខ្សាច់ ដែល​មាន​ចំនួន​៧​ទីតាំង​នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ត្រូវ​តែ​គោរព​រាល់ពេល​ដែល​ដឹក​ចេញ ទៅ​កាន់​គោលដៅ​ណាមួយ គឺ​ត្រូវ​តែ​គ្រប​ឲ្យ​បាន​ជិត ក្នុង​នោះ​មាន​អ្នកខ្លះ​បាន​គោរព​តាម​។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ២០១៧  មាន​រថយន្ត​បែន​ដឹក​ខ្សាច់​១​គ្រឿង ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 3A-0377  មិន​បាន​គ្រប់​នោះ​ទេ កំពុង​តែ​ជិះសេះ​លែងដៃ មិន​ខ្ចី​ខ្វល់​នឹង​ការ​ណែនាំ​បន្តិច​សោះ​ដាក់​ឡើង​ហៀរហូរ​តែ​ម្តង ។

លោក ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កន្លង​ទៅ រូប​លោក​បាន​រាយការណ៍​ប្រាប់​ទៅលោក​អភិបាលស្រុក​ត្បូងឃ្មុំ​រួចរាល់​ហើយ ពី​សកម្មភាព​រថយន្ត​ដឹក​ក្រួស​ខ្សាច់​តូច​ធំ ដែល​បាន​ដឹក​មិនគ្រប​ពីលើ​ឲ្យ​ជិត ជា​ហេតុ​ធ្វើ​ឲ្យ​ជ្រុះ​រាយ​ប៉ាយ​តាម​ផ្លូវថ្នល់  ។ ជាមួយ​នោះ​លោក​អភិបាលស្រុក​ក៏​បាន​សន្យា​ថា នឹង​ទាក់ទង​ជាមួយ​និង​ស្ថាប័ន​ជំនាញ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត  ឲ្យ​ចុះ​មក​កាន់​ឃុំ​ទន្លេ​បិទ​ដើម្បី​មាន​វិធាន​ការណ៍​ជាមួយ​និង​រថយន្ត​ដែល​មិន​ស្តាប់​ការ​ណែនាំ ។ រាល់​ថ្ងៃនេះ មិន​មាន​កម្លាំង​នគរ​បាល​ចរាចរណ៍​ស្រុក​នៅ​យាម​តាម​ផ្លូវ ដើម្បី​ចាំ​ផាកពិន័យ​ដូច​មុន​ទៀត​ទេ ដែល​ជា​ឱកាស​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​កាន់តែ​បានចិត្ត​មិន​គ្រប ។

លោក​ប៉ុន ប៊ុ​ន​ធឿ​ន ប្រធាន​ស្តីទី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ដែរ​ថា  រូប​លោក​សូម​ទទួលស្គាល់​ពិតជា​មាន​រថយន្ត​ដឹក​ខ្សាច់​មិន​គ្រប​មែន ដោយ​កន្លង​មក​រូប​លោក​បាន​ចុះ​ទៅ​កាន់​ឃុំ​ទន្លេ​បិទ បានឃើញ​ដោយ​ផ្ទាល់​ភ្នែក​តែ​ម្តង ។ ជាមួយ​នោះ​ក៏​បាន​រាយការណ៍​ជូន​លោក​អភិបាលខេត្ត ដោយ​បាន​ណែនាំ​ធ្វើ​យ៉ាងណា​ចុះ​អនុវត្តន៍​ឲ្យ​ទទួល​បាន​ជោគជ័យ លុះត្រាតែ​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល​ចរាចរណ៍ និង​អាវុធហត្ថ​ចុះ​អនុវត្តន៍​នូវ​សារា​ចរណ៍​លេខ​៣១០ របស់​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ចុះ​ថ្ងៃ​ទី​២០​តុលា ២០១៥ ។ ដូច​ជា​ត្រង់​ចំណុច​ទី​១ បាន​បញ្ជាក់​ថា អាជីវករ​ក្រុមហ៊ុន​រ៉ែ​ទាំងអស់​ត្រូវ​ផ្ទុក​រ៉ែ​សំណង់​លើ​រថយន្ត​ដែល​ត្រូវ​ដឹក​ជញ្ជូន​រ៉ែ​ចេញពី​ការដ្ឋាន ឬ​ដេប៉ូ​របស់​ខ្លួន​ក្នុង​កំរិត​មិន​ឲ្យ​ហួស​ពី​ទ្រុង​រថយន្ត​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​នោះ​ឡើយ ។ ការ​ដឹក​ជញ្ជូន​ត្រូវ​គោរព​តាម​បទដ្ឋាន​នៃ​ការ​កម្រិត​ទង្ង​ន់​ផ្ទុក​តាម​ប្រភេទ​រថយន្ត និង​តាម​ប្រភេទ​ផ្លូវ​ដឹក​ជញ្ជូន ។

លោក​ប៊ុ​ន ធឿ​ន ប្រធាន​ស្តីទី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បញ្ជាក់​ថា ក្រោយ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ រូប​លោក​និង​ដឹកនាំ​កម្លាំង​ចុះ​សហការ​ជាមួយនឹង​សមត្ថកិច្ច​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត ក្នុង​ករណី​ដែល​បាន​រក​ឃើញ​ម្ចាស់​ដេប៉ូ​ណា​មិន​គោរព​នោះ និង​ត្រូវ​ឃាត់​រថយន្ត​ទុកជា​បណ្តោះ​អាសន្ន ឬ​ផ្អាក​មិន​ឲ្យ​ធ្វើ​អាជីវ​កម្ម​១​ស​ប្តា​ហ៍​ផង​ដែរ ៕