ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងសប្បាយចិត្ត ព្រោះ…
ខេត្ដកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងពិសេសយុវវ័យបានសម្តែងសេចក្តីរីករាយបន្ទាប់ពីក្រុងកំពង់ឆ្នាំង បានអភិវឌ្ឍន៍សួនច្បារ និង
ខេត្ដកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងពិសេសយុវវ័យបានសម្តែងសេចក្តីរីករាយបន្ទាប់ពីក្រុងកំពង់ឆ្នាំង បានអភិវឌ្ឍន៍សួនច្បារ និង
ខេត្ដកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងពិសេសយុវវ័យបានសម្តែងសេចក្តីរីករាយបន្ទាប់ពីក្រុងកំពង់ឆ្នាំង បានអភិវឌ្ឍន៍សួនច្បារ និងបំពាក់ភ្លើងបំភ្លឺនៅពេលយប់ភ្លឺគ្រប់ទីកន្លែង មាននៅតាមសួនច្បារវិមានឯករាជ្យ និងដងផ្លូវនានាក្នុងក្រុង តាំងពីផ្សារលើដល់ផ្សារក្រោម សុទ្ធតែបានបំពាក់ភ្លើងបំភ្លឺយ៉ាងព្រោងព្រាតធ្វើឱ្យប្រជាពលរដ្ឋ បានមកអង្គុយកម្សាន្តតាមសួនច្បារខ្លះដើរហាត់ប្រាណ ខ្លះអង្គុយលើស្មៅ ខ្លះលើកៅអី(បង់ថ្ម) និងមានអ្នកលក់ដូរជាច្រើនក៏បានមកតាំងលក់ក្បែរសួននោះដែរ ។
ជាមួយនឹងសេចក្តីរីករាយរបស់ប្រជាពលរដ្ឋ ដែលមានភ្លើងបំភ្លឺតាមដងផ្លូវនិងសួនច្បារបែបនេះ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បញ្ជាក់ថា ថ្លៃភ្លើងតាមដងផ្លូវ និងសួនច្បារសាធារណៈក្នុងក្រុងកំពង់ឆ្នាំងទាំងអស់ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកចេញប្រាក់សូមកុំច្រឡំថា ភ្លើងរបស់ឯកជន ថ្វីបើភ្លើងរបស់ឯកជនពិតមែន តែសម្តេចជាអ្នកចេញប្រាក់ ។ លោកអភិបាលខេត្តក៏បានបញ្ជាក់ដែរថា ពេលនេះតាមផ្លូវក្នុងភូមិត្រពាំងបីក៏កំពុងដំណើរការដែរ តែមិនដឹងថាបានហើយមុនចូលឆ្នាំដែរឬទេ បើមិនទាន់ទេសូមអភ័យទោសផង ។
តាមដែលលោកអភិបាលខេត្តបានដឹង ក្រោយពីមានភ្លើងអគ្គិសនីតាមដងផ្លូវ និងសួនច្បារក្នុងក្រុងកំពង់ឆ្នាំងហើយ គឺមានអ្នកមកកម្សាន្តយ៉ាងច្រើននៅពេលយប់ គឺមកពីឆ្ងាយៗគាត់នាំប្រពន្ធកូនមកមើលភ្លើង និងពិសាចំណីអាហាររួចទើបត្រឡប់ទៅវិញ ព្រោះមានភ្លើងពួកគាត់សប្បាយ សូម្បីតែរូបលោកផ្ទាល់ងក៏សប្បាយដែរ ។ ចំណែកប្រជាពលរដ្ឋ និងអ្នកលក់ដូរតាមសួនច្បារ នៅពេលយប់វិញសុទ្ធតែបានសម្តែងសេចក្តីរីករាយ គ្រប់ៗគ្នា ដោយពួកគាត់បាននិយាយថា ពួកគាត់បានមកលេងនៅសួនច្បារវិមានឯករាជ្យជារៀងរាល់យប់ ព្រោះមានភ្លើងភ្លឺមានខ្យល់អាកាសត្រជាក់ ព្រមទាំងមានចំណីអាហារសម្រាប់ហូបទៀតផង។ ចំណែកអ្នកលក់ដូរតាមសួនច្បារនៅពេលយប់វិញ ក៏បានសម្តែងក្តីរីករាយថា កាលមិនទាន់មានភ្លើង គាត់លក់ត្រឹមម៉ោង៦-៧ យប់ឈប់លក់ហើយព្រោះគ្មានមនុស្សមកលេង តែពេលនេះគាត់លក់ដល់ម៉ោង១រំលងអធ្រាត្រទើបទៅផ្ទះ ។ ប្រជាពលរដ្ឋទាំងនោះបានសម្តែងក្តីអំណរគុណដល់អាជ្ញាធរខេត្ត និងប្រមុខរាជរដ្ឋាភិបាល ដែលបានអភិវឌ្ឍន៍ទីក្រុងឱ្យស្រស់ស្អាត និងមានបំពាក់ភ្លើងបំភ្លឺនេះ ដូចជួយឱ្យប្រជាពលរដ្ឋ បានលំហែកាយ ហាត់ប្រាណ ដើម្បីសុខភាព និងជួយឱ្យប្រជាពលរដ្ឋ មានមុខរបរផងដែរ ។
ទោះយ៉ាងនេះក្តីអាជ្ញាធរខេត្ត ក៏បានលើកឡើងថា កន្លងមកអ្នកលក់តាមសួន លក់ហើយទៅផ្ទះបាត់មិនជួយសំអាតទី ហេតុនេះហើយសុំឱ្យមានការចូលរួមអនាម័យ និងកើបសំរាមទាំងអស់គ្នាឱ្យបានស្អាតគឺដើម្បីសម្រស់ទីក្រុងរបស់យើង ៕
ចែករំលែកព័តមាននេះ