ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បបួល​គ្នា​ដើរ​លេង បែរជា​នាំ​ចូល​ផ្ទះសំណាក់​ម្តង​៤​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ២០១៧ បាន​ញ្ជូ​ន​យុវជន

រាជធានី​ភ្នំពេញ  ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ២០១៧ បាន​ញ្ជូ​ន​យុវជន​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​លើ​បណ្តឹង​ចោទប្រកាន់​ថា រួម​ជាមួយ​គូរ​កន​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ជា​អនីតិជន​ក្រោយ​អាយុ​១៥​ឆ្នាំ ។

យុវ​ជនជាប់សង្ស័យ​ឈ្មោះ ស‌ំ រ​ដ្ឋា ភេទ​ប្រុស  អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២​ខ វិទ្យាល័យ​ព្រែក​លួង នៅ​ចំណុច​វិទ្យាល័យ​ព្រែក​លួង ខេត្តកណ្តាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ឃាត់ខ្លួន​យុវជន​រូប​នោះ គឺ​ធ្វើ​ឡើង​តាម​ដីការ​ឲ្យ​ចូលខ្លួន​លេខ​៥៨​អ​.​យ​.​ត ចុះ​ថ្ងៃ​ទី​១៣ មីនា ២០១៧ ដោយ​លោក ហោ លី​ណា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ លើ​អនីតិជន​អាយុ​១២​ឆ្នាំ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ​សំ រ​ដ្ឋា ថា ខ្លួន​ពិតជា​បាន​នាំ​ជន​រង​គ្រោះ​ចេញពីផ្ទះ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៤ ធ្នូ ២១០៦ ហើយ​បាន​នាំ​នាង​ដើរ​លេង រហូត​យប់​ជ្រៅ​ក៏​បបួល​ជន​រង​គ្រោះ​ចូល​ផ្ទះសំណាក់ រួម​ជាមួយ​បក្សពួក​២​នាក់​ទៀត (​បច្ចុប្បន្ន​កំពុង​គេចខ្លួន​) ម្នាក់​ឈ្មោះ  រ‌ី ថេ​ត និង​ម្នាក់​ទៀត​ឈ្មោះ សន រ​ដ្ឋា ហៅ រាជ ។ ពេល​ចូល​ផ្ទះសំណាក់​ខ្លួន​បាន​អោប​ថើប ជញ្ជក់មាត់ ស្ទាបអង្អែល តែ​មិន​បាន​រួម​ភេទ​ទេ ចំណែក​២​នាក់​ទៀត​ខ្លួន​មិន​បានដឹង​ទេ ព្រោះ​ពេល​នោះ​ដេក​លក់ ៕