ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​ឃាតករ​សម្លាប់​សង្សារ​នៅផ្ទះ​សំណាក់ «​អូ​យេ​ស​» ហើយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក កោ វ​ណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ២០១៧ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ក្នុង​

រាជធានី​ភ្នំពេញ ៖ លោក កោ វ​ណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨  មីនា ២០១៧  បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ក្នុង​សំណុំរឿង​ឃាតកម្ម​សម្លាប់​សង្សារ​នៅផ្ទះ​សំណាក់ «​អូ​យេ​ស​» ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មីនា បាន​លើកយក​សំណុំរឿង​ឃាតកម្ម ដែល​សង្សារ​មួយ គូរ​សម្លាប់​គ្នា​នៅ​ក្នុងផ្ទះ​សំណាក់ «​អូ​យេ​ស​» ។  ប៉ុន្តែ​សវនាការ​នោះ ក្រោយ​ពី​សាកសួរ​ដេញដោល​ចប់​សព្វគ្រប់ ប្រធាន​ក្រុមប្រឹក្សា​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​២៨ មីនា នេះ ។

ជន​ត្រូវ​ចោទ​ឈ្មោះ ចាន់ សុ​ភ័ក្ត្រ ហៅ​ពៅ ភេទ​ស្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ស្នាក់​នៅ​មិន​ពិតប្រាកដ និង​មានស្រុក​កំណើត​នៅ​ឯ​ខេត្តព្រះវិហារ ។ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ ចាន់ សុ​ភ័​ក្រ ហៅ ពៅ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​សម្លាប់​សង្សារ​នៅ ផ្ទះសំណាក់ «​អូ​យេ​ស​» ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះ​ក្នុង​អំពើ​ឃាតកម្ម​នោះ​ឈ្មោះ អាង វ​ណ្ណា ហៅ លី​លី ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​ខារ៉ាអូខេ​យីហោ ហេង​ហេង នៅ​ដេ​អិន ស្នាក់​នៅផ្ទះ​ជួល​១៦C.១៦D  ផ្លូវ​លេខ​១១២ ស្ថិត​ក្នុង​សង្កាត់ ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។