ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌាផ្តល់​អាហារូបករណ៍ដល់សិស្ស ​និស្សិតកម្ពុជា២៧កន្លែង

7 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាលោក ​ណាវីន ស្រ៊ីវ៉ាស្ទាវ៉ា ​បានមានប្រសាសន៍ថា ​ជារៀងរាល់ឆ្នាំ សិស្ស ​និស្សិតកម្ពុជា២៧នាក់​ បានទទួល​អាហា​រូបករណ៍​ទៅបន្ដការសិក្សានៅតាមសាកលវិទ្យាល័យល្បីៗនានា​ទទួលស្គាល់ជាអន្តរជាតិក្នុងប្រទេសឥណ្ឌា។

រាជធានីភ្នំពេញ៖ ​ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាលោក ​ណាវីន ស្រ៊ីវ៉ាស្ទាវ៉ា ​បានមានប្រសាសន៍ថា ​ជារៀងរាល់ឆ្នាំ សិស្ស ​និស្សិតកម្ពុជា២៧នាក់​ បានទទួល​អាហា​រូបករណ៍​ទៅបន្ដការសិក្សានៅតាមសាកលវិទ្យាល័យល្បីៗនានា​ទទួលស្គាល់ជាអន្តរជាតិក្នុងប្រទេសឥណ្ឌា។

ថ្លែងក្នុងកម្មវិធីអាហារូបករណ៍ពិសេស ​សម្រាប់សិស្ស ​និស្សិតកម្ពុជាឆ្នាំ២០១៧ ​នៅព្រឹកថ្ងៃទី២៨ មិនា ២០១៧​ ឯកអគ្គរដ្ឋទូតឥណ្ឌា​ បានឲ្យដឹងទៀតថា​ “ឆ្នាំមុនយើង​មាន​សិស្ស និស្សិតចំនួន២៥រូប ​បានជាប់អាហារូបករណ៍ ​ក្នុង២៤រូប បានទៅសិក្សានៅទីនោះ​ ប៉ុន្ដែម្នាក់ទៀតបានខកខាន ហើយឆ្នាំនេះដែរ ​យើងមានសិស្សនិស្សិតចំនួន ២៧រូប ក្នុងនោះមានចំនួន ​២៦រូប ​ដែលគ្រោងនឹងទៅបន្ដការសិក្សានៅប្រទេសឥណ្ឌា”។

លោកឯកអគ្គរដ្ឋទូតបានបន្ដទៀតថា​ គិតត្រឹមឆ្នាំ២០១៧នេះ សិស្ស និស្សិតកម្ពុជា ​ដែលបានទទួលអាហារូបករណ៍ទៅបន្ដការសិក្សា​នៅប្រទេសឥណ្ឌាមានចន្លោះពី ៣០០ ទៅ៤០០នាក់ ដែលអ្នកទាំងនោះ​ ត្រូវបានផ្គត់ផ្អង់ការចំណាយផ្សេងៗរួមមានថ្លៃសិក្សា​ ប្រាក់ឧបត្ថម្ភចិញ្ចឹមជីវិត​ ឫការរស់នៅ ប្រាក់ឧបត្ថម្ភសៀវភៅ ​ប្រាក់ឧបត្ថម្ភលើ​កន្លែង​ស្នាក់នៅ សំណងនៃការចំណាយវេជ្ជសាស្រ្ត ​និង​សំបុត្រយន្ដហោះធ្វើដំណើរទៅមកឥណ្ឌា-កម្ពុជា។

រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទលោក ​សៅ ជីវ័ន្ដ ​ដែលជាអតីតសិស្ស និស្សិត ​បានទៅសិក្សានៅក្នុងប្រទេសឥណ្ឌា ​បានលើកឡើងក្នុងឱកាសនោះដែរថា ​ការទៅ​សិក្សានៅប្រទេសឥណ្ឌា ​សិស្ស និស្សិត ​បានទទួលផលប្រយោជន៍៣យ៉ាង “ទី១​ យើងបានទទួលការគោរពគ្នាទៅវិញទៅមក ​,ទី២យើងបានចេះភាសាអង់គ្លេស ​ដូចទៅ​ប្រទេស​ផ្សេងទៀត ​ដែលថាជាប្រទេសល្អ ​និងទី៣ តម្លៃនៃការចាយវាយថោក​ ដែលយើងមិនសូវជាពិបាកក្នុងការសិក្សា” ​។​ លោកបន្ដថា ​សាលានៅប្រទេសឥណ្ឌា​មាន​ច្បាប់តឹងរ៉ឹង និង​ត្រូវបានទទួលស្គាល់ជាអន្ដរជាតិ​ នៅពេលដែលសិស្ស ​និស្សិត ​បានទទួលអាហារូបករណ៍ទៅសិក្សានៅឥណ្ឌា​ ហើយចង់ទៅបន្ដការសិក្សា ​នៅក្នុងប្រទេស​ផ្សេង​ គឺអាចធ្វើបានយ៉ាងងាយ៕