ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់​នេះ កុំតែបានចាប់ទាន់ កុំអី​​…

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ ដោយសារ​ចាញ់បោក​ប្រុស​ព្រាន​ រហូតមាន​ផ្ទៃពោះ​៦​ខែ និង​ខឹង​បងស្រី​ស្តីបន្ទោស​​ដេញ​ចេញ​ពី​ផ្ទះ​ទៀតនោះ បានមក​​​ប៉ុនប៉ង​លោតទឹក​សំលាប់​ខ្លួន​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ប៉ុន្តែ​បងប្អូន​អ្នក​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ឃើញ​ ក៏រាយការណ៍​​​

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ ដោយសារ​ចាញ់បោក​ប្រុស​ព្រាន​ រហូតមាន​ផ្ទៃពោះ​៦​ខែ និង​ខឹង​បងស្រី​ស្តីបន្ទោស​​ដេញ​ចេញ​ពី​ផ្ទះ​ទៀតនោះ បានមក​​​ប៉ុនប៉ង​លោតទឹក​សំលាប់​ខ្លួន​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ប៉ុន្តែ​បងប្អូន​អ្នក​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ឃើញ​ ក៏រាយការណ៍​​​ប្រាប់​សមត្ថកិច្ចឱ្យ​​ជួយ​ឃាត់​ យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ ​កើតឡើងកាលពី​​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ​មីនា​ ស្ថិត​នៅ​លើ​ស្ពាន​អាកាស​ក្បាលថ្នល់ ក្នុងភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ប្រភពឱ្យ​ដឹងថា នារី​​រងគ្រោះ​ឈ្មោះរឿ​ន ស្រី​មុំ អាយុ​១៨​ឆ្នាំ ជាអ្នក​ដើរ​លក់​សណ្តែកដី​​តាម​ហាង ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​បងស្រី នៅ​ម្តុំ​វត្ត​សន្សំ​កុសល ផ្លូវ​បេតុង សង្កាត់​បឹង​ទំពុន  ខណ្ឌមានជ័យ ។

តាម​ប្រភព​​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ថា​ ពួក​គាត់​កំពុង​តែ​ធ្វើ​ដំណើរតាមផ្លូវ​ឆ្លងកាត់​ស្ពាន​អាកាស​ក្បាល​ថ្នល់ ខណៈ​ពេល​នោះ ក៏​​ប្រទះ​ឃើញ​នារី​ខាងលើបាន​ឈរយំរេរ៉​​លើ​ស្ពាន រួច​ហើយ​នារី​រូប​នោះ​​បំរុង​ឡើង​លើ​ដៃ​ស្ពាន​លោត​​សម្លាប់​ខ្លួន តែ​បាន​ពួក​គាត់​​​ឃើញ បាន​ជួយ​ឃាត់ ​និង​លួងលោម រួច​ហើយ​បាន​ផ្តល់​ដំណឹង​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ មក​យក​នារី​រូប​នោះ​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ ។

​​​នារី​រូប​នោះ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​​ថា ដោយសារ​តែ​រូប​ខឹង​​បងស្រី​បង្កើត​បាន​ស្តីបន្ទោស ​​ដែល​ខំ​ជួយ​ធ្វើការ​ក្នុងផ្ទះ​សព្វគ្រប់​បែប​យ៉ាងហើយ ​ក៏​​មិន​ត្រូវចិត្ត​បងស្រី​នាង​ ។ ​​នៅ​មុន​ពេល​កើតហេតុ បងស្រី​​នាង​បាន​ស្តីបន្ទោស​​ និង​បាន​​ដេញ​នាង​​ចេញពីផ្ទះ​ទៀត ហើយ​​ណាមួយ​រូប​​នាង មាន​ផ្ទៃពោះ​ខ្វះ​តែ​​៣​ថ្ងៃ​ទៀត បាន​ចំនួន​៦​ខែ​ហើយ ហើយ​កូន​នៅ​ក្នុង​ពោះ​របស់​នាង​ គឺ​គ្មាន​ឪពុក​នោះ​ទេ ដោយសារ​តែ​រូប​នាង​ចាញ់បោក​គេ  ទើប​ធ្វើ​ឱ្យ​រូប​នាង​ពិបាកចិត្ត ទើប​ស​ម្រ​ច​ចិត្ត​មក​លោតទឹក​សម្លាប់​ខ្លួន​បែប​នេះ ។