ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​សេវា​រថយន្ត​ដឹក​អ្នកដំណើរ​បើក​ដោយ​ខ្លួនឯង

6 ឆ្នាំ មុន

មានការ​ផ្សព្វផ្សាយ​ត​គ្នា​ពី​រូបភាព​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ​ក្នុង​រដ្ឋ​Arizona​សហរដ្ឋអាមេរិក រវាង​រថយន្ត​២​គ្រឿង ហើយ​មាន​រថយន្ត​មួយ​គ្រឿង​មើលទៅ​ខូចខាត​ខ្លាំង ។ ក្រុមហ៊ុន​Uber​និយាយ​ថា

មានការ​ផ្សព្វផ្សាយ​ត​គ្នា​ពី​រូបភាព​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ​ក្នុង​រដ្ឋ​Arizona​សហរដ្ឋអាមេរិក រវាង​រថយន្ត​២​គ្រឿង ហើយ​មាន​រថយន្ត​មួយ​គ្រឿង​មើលទៅ​ខូចខាត​ខ្លាំង ។ ក្រុមហ៊ុន​Uber​និយាយ​ថា រថយន្ត​ម៉ាក​Volvo SUV ជា​ប្រភេទ​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង ក្នុង​ពេល​មាន​គ្រោះថ្នាក់​នោះ ។ Uber​ជា​ក្រុមហ៊ុន​ដឹក​អ្នក ដំណើរ​នៅ​សហរដ្ឋអាមេរិក តាម​ការ​បញ្ជា​ដោយ​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត ។

អ្នកនាំពាក្យ​ប៉ូលិស​ក្នុង​ទីក្រុង​Tempe​រដ្ឋ​Arizona​បាន​និយាយ​ថា គ្រោះថ្នាក់​នោះ​កើតឡើង​ពេល​ដែល​រថយន្ត​មួយទៀត​បាន​វ៉ា​ខុស​បច្ចេកទេស​ទៅ​លើ​រថយន្ត​Uber ។

អ្នកតំណាង​របស់​ក្រុមហ៊ុន​Uber​និយាយ​ថា ក្នុង​ហេតុការណ៍​នោះ​គ្មាន​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ បើ​ទោះជា​រថយន្ត​របស់​Uber​កំពុង​បើកបរ​ដោយ​ខ្លួនឯង​ក្តី ។ ក្នុង​ពេល​គ្រោះថ្នាក់​នោះ ក្នុង​រថយន្ត​Uber​មាន​អ្នកដំណើរ​ម្នាក់​អង្គុយ​នៅ​ពីក្រោយ ។ យើង​មិន​ទាន់​ដឹង​ឱ្យ​ច្បាស់​នៅឡើយ​ថា ក្នុង​ពេល​មាន​គ្រោះថ្នាក់​នោះ​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​ត្រូវ​បាន​គេ​បញ្ជា ឬ​យ៉ាងណា​ទេ ។

តាម​ធម្មតា​រថយន្ត​របស់​Uber ដែល​បើកបរ​ដោយ​ខ្លួនឯង​តែងតែមាន​មនុស្ស​ម្នាក់​អង្គុយ នៅ​កៅអី​អ្នកបើកបរ ដែល​មាន​សមត្ថភាព​បញ្ជា​លើ​រថយន្ត​នោះ​បាន ។ រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​នោះ ត្រូវ​ក្រុមហ៊ុន​អូស​ចេញពី​ផ្លូវ​យក​ទៅ​ដោយ​ខ្លួនឯង បន្ទាប់​ពី​ការ​ធ្វើ​កោសល្យវិចយ​រួចរាល់ ។ ក្រោយ​ពី​គ្រោះថ្នាក់​នេះ​រួច​មក​ក្រុមហ៊ុន​Uber​សម្រេច​ផ្អាក​សេវា​នេះ​នៅ​ក្នុង​រដ្ឋ​Arizona​មុនគេ បន្ទាប់​មក​រដ្ឋ​Pennsylvania និង​រដ្ឋ​California​ដែល​រដ្ឋ​ទាំង​បី​នេះ​ត្រូវជា​រដ្ឋ​ដែល​ក្រុមហ៊ុន​Uber សម្រេច​ដាក់​សេវា​សាកល្បង​លើ​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង ក្នុង​ការ​ដឹក​អ្នកដំណើរ ៕