ឃាត់ខ្លួនរឿងគាស់ផ្ទះ បែរជាបែកធ្លាយជាច្រើនករណី
រាជធានីភ្នំពេញ ៖ មុខសញ្ញាចោរគាស់ផ្ទះយ៉ាងសកម្មម្នាក់ ដែលត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍ចោមចៅ ចាប់ខ្លួនបាន ខណៈពេលកំពុងធ្វើសកម្មភាព
រាជធានីភ្នំពេញ ៖ មុខសញ្ញាចោរគាស់ផ្ទះយ៉ាងសកម្មម្នាក់ ដែលត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍ចោមចៅ ចាប់ខ្លួនបាន ខណៈពេលកំពុងធ្វើសកម្មភាព
រាជធានីភ្នំពេញ ៖ មុខសញ្ញាចោរគាស់ផ្ទះយ៉ាងសកម្មម្នាក់ ដែលត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍ចោមចៅ ចាប់ខ្លួនបាន ខណៈពេលកំពុងធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលពីវេម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្នុងបុរីញ៉ូថោន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យនោះ។
ក្រោយពេលនាំទៅសួរចម្លើយ ស្រាប់តែបែកធ្លាយរឿងលួចរថយន្តជាច្រើនករណីទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសខណ្ឌពោធិ៍សែនជ័យ ដោយជននោះមិនមែនធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះទេ គឺនៅមានបក្សពួកមួយចំនួនទៀត ចូលរួមធ្វើសកម្មភាពជាមួយគ្នាដែរ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះ ម៉ា ចាន់ថា ហៅអាម៉ាដុំដី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីសាកសួរអស់១យប់រួចមក នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ មីនា កម្លាំងនគរបាលខាងលើ បាននាំខ្លួនជនសង្ស័យម្នាក់នោះ ទៅដកហូតយកបានរថយន្ត១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q -5610 ដែលក្រុមចោរខាងលើ លួចបានកាលពី២ថ្ងៃមុន គឺកាលពីវេលាយប់ថ្ងៃទី២៥ មីនា នៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាបនោះ។ បន្ទាប់ពីលួចបានជនសង្ស័យ និងបក្សពួកបាននាំគ្នាជិះដើរលេងនៅក្នុងរាជធានីភ្នំពេញរហូតដល់អស់ចិត្ត ទើបនាំយករថយន្តនោះទៅលាក់ទុកនៅក្នុងភូមិក្បាលដំរីនោះ រួចហើយបានចេញធ្វើសកម្មភាពបន្តទៀត ប៉ុន្តែប៉ះចំថ្ងៃស៊យជួបកម្លាំងនគរបាលល្បាត ក៏ចាប់ខ្លួនបានបែបនេះតែម្ដ។ បន្ទាប់ពីដកហូតបានរថយន្ត និងវត្ថុតាងនានារួចមក កម្លាំងបាននាំជននោះទៅចង្អុលបង្ហាញបក្សពួករបស់គេមួយចំនួនទៀត នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ប៉ុន្តែពេលទៅដល់បក្សពួកនោះបានរត់គេចខ្លួនបាត់ទៅហើយ។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ មីនា កម្លាំងនគរបាលខាងលើបានចុះល្បាតពួនស្ទាក់បទល្មើស លុះពេលទៅដល់នៅចំណុចក្នុងបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ បានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ឆ្កឹះសោទ្វារផ្ទះប្រជាពលរដ្ឋ។ លុះពេលឃើញកងកម្លាំងទៅដល់ជននោះបានរត់ឡើងម៉ូតូ ប៉ុន្តែរត់មិនរួច ក៏ត្រូវកម្លាំងចាប់ឃាត់ជាប់ ក្រោយមកឆែកឆេររកឃើញសោកាច់សោរ.ក ដែកឆ្ឆឹះ និងទួណាវីស ក៏បាននាំយកទៅសួរនាំនៅប៉ុស្តិ៍ទាំងយប់។
ប្រភពដដែលបានបន្តថា ក្រោយមកកម្លាំងដកហូតបានវត្ថុតាងមួយចំនួនទៀត ក្នុងនោះមាន ដែកចុងស្រួចសម្រាប់កាច់សោ.កម៉ូតូ១, សោទីបលេខ៨មួយ, ដែកសម្រាប់ឆ្កឹះសោទ្វារ១, ទួណាវីស១, សោរថយន្ត និងម៉ូតូចំនួន៣, ទូរស័ព្ទសាំស៊ុង S2 ពណ៌ស១គ្រឿង និងម៉ូតូម៉ាកហុងដាឃ្លីក បិតពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 1W-3372 មួយគ្រឿង។
ពេលនេះជនខាងលើកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលារបន្ត ចំណែកបក្សពួកដែលគេចខ្លួន ត្រូវបាននគរបាលស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕
ចែករំលែកព័តមាននេះ