ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ចូល​ឥត​ល្ហែ ចាប់​មិន​ចេះ​អស់ ហិន​ហោច​អស់​ហើយ

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ជនជាតិ​វៀតណាម​ចំនួន​៤​នាក់ ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៧ ពី​បទ

ខេត្តមណ្ឌលគិរី ៖ ជនជាតិ​វៀតណាម​ចំនួន​៤​នាក់ ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៧ ពី​បទ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ ស្ថិត​ក្នុងភូមិ​កោះ​ម្យើ​ល ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។

វត្ថុ​តាង​បទល្មើស​ដែល​ត្រូវ​សមត្ថកិច្ច​បរិស្ថាន​ដកហូត​រួម​មាន រណារ​យន្ត​៣​គ្រឿង​, ម៉ូតូ​៤​គ្រឿង និង​ឈើ​ប្រភេទ​លេខ​១ (​សុ​ក្រំ​និង​ផ្ចឹក​) ចំនួន​២០​ដើម​ត្រូវ​បាន​កាប់​រំលំ​។

ក្រោយ​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ជំនាញ​បរិស្ថាន​បាន​យក​វត្ថុ​តាង​ម៉ូតូ​៤​គ្រឿង ទៅ​រក​ទុក​នៅ​ស្នាក់​ការ​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក រីឯ​រណារ​យន្ត​៣​គ្រឿង​រក្សា​ទុក​នៅ​មន្ទីរ​បរិស្ថាន​។ ចំណែក​សង្ស័យ​ជា​ជនជាតិ​វៀតណាម​ទាំង​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕