ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញធ្លាក់ឈាម សួរទាល់តែបែក​រឿង

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរសជា​ឪពុកចុង​ម្នាក់​ ត្រូវ​​កម្លាំង​នគរបាល​មូលដ្ឋាន​ចាប់ខ្លួន ​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​២៦ មីនា ​ដោយ​ត្រូវ​ចោទប្រកាន់​ពី​បទ បាន​​ចាប់​កូនស្រី​ចុង​រំលោភ​បាន​​សម្រេច ​​ប្រព្រឹត្ត​​កាលពី​ថ្ងៃ​ទី​២៤ មីនា ​ស្ថិត​នៅ​ចំណុច​ចុង​ភូមិ​សិឡា ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ខណៈ​​ពីរ​នាក់​ឪពុក​និង​កូនចុង​ត្រឡប់​មក​ពី​ធ្វើ​ការ​សំណង់​វិញ ។

​​ប្រភពឱ្យ​ដឹងថា ជនសង្ស័យ​​ឈ្មោះម៉ក់ សុ​ផុ​ន អាយុ៤២ឆ្នាំ ​រីឯកូនស្រី​​រង​គ្រោះ​​​អាយុ​១៥​ឆ្នាំ ។ ប្រភព​ដដែល​​បន្ត មុន​ពេល​កើតហេតុ ពីរ​នាក់​ឪពុក​និង​កូន​​ត្រឡប់​ពី​ធ្វើ​កម្មករ​សំណង់​វិញ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ជា​កន្លែង​ស្ងាត់​នៅ​វេលា​ម៉ោង​០៧ ​និង​៣០​នាទី​យប់ ​ឪពុងក៏​មាន​ចំណង់​ផ្លូវភេទ ​ក៏​បាន​ចាប់​កូន​ស្រី​​រំលោភ​រហូត​បាន​​សម្រេច ។

​ក្រោយ​ពី​​​រំលោភ​ហើយ ឪពុកចុង​បានគំរាម​អា​រ.កសម្លាប់​ចោល​ បើ​ហ៊ាន​ប្រាប់​ម្តាយ ឬ​ប្រាប់​នរណា​ម្នាក់ ។ ​ដោយសារ​តែ​ការ​ភ័យ​ខ្លាច ​ក្មេងរង​គ្រោះ​​មិន​ហ៊ាន​​ប្រាប់​​ម្តាយ​​នោះ​ទេ ប៉ុន្តែ​​រសៀល​ថ្ងៃ​ទី​២៥ ​មីនា ម្តាយ​ឃើញ​កូនស្រី​មាន​សភាព​ស្លេកស្លាំង និង​មាន​ធ្លាក់​ឈាម​​ផង ​ក៏​​ជជីក​សួរ​កូនស្រី ហើយ​នាង​បាន​ប្រាប់​រឿងរ៉ាវ​ទាំងអស់​ដល់​ម្តាយ ។​

បន្ទាប់​មក​ម្តាយ​ ​ក៏​​បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ​ឱ្យ​ចាប់​ឃាត់ខ្លួនជនសង្ស័យតែម្តង ​។