រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងថា រហូតមកទល់ពេលនេះ ការដ្ឋានរៀបចំហេដ្ឋារចនាសម្ព័ន្ឋថ្មីនៅកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីស្ពានអាកាសថ្មើរជើងទី១ ទៅស្ពានថ្មើរជើងទី២ សម្រេចបាន៩០% អាជ្ញាធររាជធានីភ្នំពេញបើកឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងកាត់ជាបណ្តោះអាសន្ន មុនបុណ្យចូលឆ្នាំខ្មែរនេះ ។
មន្ត្រីដដែលបន្តថា ជាដំបូងនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ចេញ-ចូលផ្សារជម្ពូវន្ត័ និងចេញ-ចូលសាលាជម្ពូវន្ត័ ដើម្បីចៀសវាងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នោះ រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សអាចឆ្លងកាត់ជាបណ្តោះអាសន្ន ហើយផែនការចំពោះមុខត្រូវអ៊ុតកៅស៊ូប្រវែង៤០០ម៉ែត្រ លាបគំនូសចរាចរណ៍ និងតម្លើងបង្គោលភ្លើងកណ្តាល ធ្វើយ៉ាងណាឱ្យបានរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។
ចែករំលែកព័តមាននេះ