ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ទាន់​កំពុង​លួច​ចេក ដាក់​២​ដំបង ថែម​បី​កាំបិត ទើប​ឱ្យសមត្ថកិច្ច

9 ឆ្នាំ មុន

ខេត្តកណ្ដាល​៖ ជនសង្ស័យ​ម្នាក់​លួច​កាប់​ផ្លែ​ចេក តាម​ចំការ ត្រូវ​បាន​ម្ចាស់​គេ​ទាន់​កាប់​បី​កាំបិត និង​វាយ​ពីរ​ដំបង​របួសធ្ងន់ ទើប​នាំ​មក​ប្រគល់​ឱ្យ​នគរបាល កាលពី​ម៉ោង​១០​និង​១៧ នាទី​យប់ ថ្ងៃ​ទី​២៦ មីនា ២០១៧ នៅ​

ខេត្តកណ្ដាល​៖  ជនសង្ស័យ​ម្នាក់​លួច​កាប់​ផ្លែ​ចេក តាម​ចំការ ត្រូវ​បាន​ម្ចាស់​គេ​ទាន់​កាប់​បី​កាំបិត និង​វាយ​ពីរ​ដំបង​របួសធ្ងន់ ទើប​នាំ​មក​ប្រគល់​ឱ្យ​នគរបាល កាលពី​ម៉ោង​១០​និង​១៧ នាទី​យប់ ថ្ងៃ​ទី​២៦ មីនា ២០១៧ នៅ​ចំណុច​ដីចំការ​ចេក ស្ថិត​ក្នុងភូមិ​ឬ​ស្សី​ជ្រោយ​ស្វាយ​ប្រទាល  ស្រុក​ស្អាង ខេត្តកណ្ដាល ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​មាន​ស្នាម​របួស​មុត​ធ្ងន់​បី​កន្លែង ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​។ ជន​នេះ​ឈ្មោះ ទ្រី សុង​ហាក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង មាន​ស្នាម​មុត​ក្បាល​ខាងក្រោយ​១​កន្លែង លើ​ស្មា​ខាងស្តាំ​១​កន្លែង ចុង​ស្មា​ឆ្វេង​ខាងក្រោយ​១​កន្លែង និង​ជនសង្ស័យ​ម្នាក់​ទៀត រត់គេច​ខ្លួន ឈ្មោះ វ៉ា​ន់ កុសល់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។ ចំណែក ម្ចាស់​ចំការ​ចេក​ឈ្មោះ គួ​ក គ្រុយ ហៅ​រស់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ៗ​ភូមិ​ឬ​ស្សី​ជ្រោយ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​។ វត្ថុ​តាង​រួម​មាន​ម៉ូតូ​មួយ​គ្រឿង ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្ដាល 1p 1037  ផ្លែ​ចេក​ខ្ចី​ចំនួន​៤៣​ស្និត  កណ្តៀវ​ខ្វាង​ចំនួន​១ កាំបិត​បុ័ងតោ​ចំនួន​១ និង​ពិល​២ ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​យប់​កើតហេតុ​ខាងលើ ឈ្មោះ វ៉ឹ​ក យ៉ុ​ត បានឃើញ​ជនសង្ស័យ​ឈ្មោះ​ទ្រី សុង​ហាក់ និង វ៉ា​ន់ កុសល កំពុង​លួច​កាប់​ផ្លែ​ចេក និង​រៀប​ចេក​ដាក់​ចូល​ក្នុង​បាវ ។ ពេល​ឃើញ​ដូចនេះ​ឈ្មោះ វឹក យ៉ុ​ត បាន​ទូរស័ព្ទ​ហៅ​ឈ្មោះ គួ​ក គ្រុយ ជា​ម្ចាស់​ចេក និង​ឈ្មោះ តួ​ក តួ មក​ជួយ​ចាប់ តែ​ភ្លាម​ៗ​នោះ​ជនសង្ស័យ​ក៏​បាន​បញ្ឆេះ​ម៉ូតូ​រក​គេចខ្លួន​។ ភ្លាម​នោះ ឈ្មោះ​វឹក យ៉ុ​ត ទាញ​ដំបង​ឈើ​វាយ​ទៅ​លើ​ឈ្មោះ ទ្រី សុង​ហាក់ ចំនួន​២​ដំបង បណ្តាល​ឱ្យ​ត្រូវ​រង​របួស តែ​មិនដឹង​អ្នក​ណា​កាប់​ទៅ​លើ​ជនសង្ស័យ​ត្រូវ​ចំនួន​បី​កាំបិត​ទៀត​នោះ​ទេ ។ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ វ៉ា​ន់ កុសល បាន​គេចខ្លួន​បាត់​។

ក្រោយមក​ពួក​គេ​ក៏​បាន​ចាប់​ជនសង្ស័យ​មក​ប្រគល់​ឲ្យ​ប៉ុស្តិ៍​នគរបាល​ស្វាយ​ប្រទាល ។ ពេល​ឃើញ​ជនសង្ស័យ​មាន​របួស សមត្ថកិច្ច​ប៉ុស្តិ៍​ស្វាយ​ប្រទាល ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្អាង ប៉ុន្តែ​ដោយ​សភាព​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​ជនសង្ស័យ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​បន្ត​ទៀត ។

ករណី​នេះ នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​បញ្ជូន​ចាត់ការ​តាម​នីតិវិធី ៕