ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ និង​ក្រុមហ៊ុន​ឯកជន​​ ផ្តល់​ប្រព័ន្ធ​ទឹក​ស្អាត​ដល់​មន្ទីរពេទ្យ​ខេត្ត​ចំនួន​១០​​នៅ​​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល និង​ក្រុមហ៊ុន ជេ​ណេ​រ៉​ល អេ​ឡិច​ទ្រិ​ក បាន​សហការ​គ្នា​ក្នុង​ការ​ផ្ដល់​និង​បំពាក់​ឧបករណ៍​ប្រព័ន្ធ​ទឹក​ស្អាត​ដល់​មន្ទីរពេទ្យ​ខេត្ត​ចំនួន​១០ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​កាលពី​ថ្ងៃ​ពេល​ថ្មី​ៗ​នេះ​ដែរ មន្ទីរពេទ្យ​ខេត្ត​ទី​១០ នៅ​

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល និង​ក្រុមហ៊ុន ជេ​ណេ​រ៉​ល អេ​ឡិច​ទ្រិ​ក បាន​សហការ​គ្នា​ក្នុង​ការ​ផ្ដល់​និង​បំពាក់​ឧបករណ៍​ប្រព័ន្ធ​ទឹក​ស្អាត​ដល់​មន្ទីរពេទ្យ​ខេត្ត​ចំនួន​១០ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​កាលពី​ថ្ងៃ​ពេល​ថ្មី​ៗ​នេះ​ដែរ មន្ទីរពេទ្យ​ខេត្ត​ទី​១០ នៅ​កម្ពុជា ក៏​បាន​បំពាក់​ឧបករណ៍​បន្សុទ្ធ​ទឹក​ស្អាត​នេះ​រួចរាល់​ហើយ​ដែរ នៅ​មន្ទីរពេទ្យ​បង្អែក​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន រកា​កោង និង​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​លោកស្រី​វេជ្ជបណ្ឌិត​ឱ វណ្ឌ​ឌី​ន​អគ្គនាយក​បច្ចេកទេស​សុខាភិបាល​នៃ​ក្រសួងសុខាភិ​បាល​តំណាង​លោក​ម៉​ម ប៊ុ​ន​ហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ផង​ដែរ ។

លោកស្រី​វេជ្ជបណ្ឌិត​ឱ វណ្ណ​ឌី​ន បាន​មាន​ប្រសាសន៍​ថា លទ្ធភាព​ចំពោះ​ការ​ប្រើប្រាស់​ប្រភព​ទឹក​ស្អាត​ដែល​ជាទី​ទុកចិត្ត និង​មាន​សុវត្ថិភាព គឺ​មាន​សារសំខាន់​ណាស់ សម្រាប់​តំហែទាំ​អ្នកជំងឺ និង​ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​សុខាភិបាល​ទាំងឡាយ ដែល​កំពុងធ្វើការ​ជាមួយ​អ្នកតំណាង​មក​ពី​ក្រសួង និង​មូលនិធិ​ជេ​ណេ​រ៉​ល អេ​ឡិ​ក​ទ្រិ​ក មាន​អ្នកជំងឺ​ច្រើន​ជាង ៥០០​នាក់ នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន រកា​កោង ឥឡូវនេះ មាន​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត ជា​រៀងរាល់ថ្ងៃ ។

លោក Wouter Van Wersch ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន GE ( General Electric ) ប្រចាំ​អាស៊ាន បាន​មាន​ប្រសាសន៍​ថា ការ​សម្ពោធ​ថ្ងៃនេះ ហើយ​និង​កម្មវិធី​ទឹក​ស្អាត​ចំនួន​ប្រាំបួន ជាមួយ​និង​មន្ទីរពេទ្យ​ចំនួន​៩ ផ្សេង​ទៀត គឺជា​គំរូ​មួយ​នៃ​ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​ដោយ​ផ្ទាល់​ដល់​ប្រជាជន​រាប់​ពាន់​នាក់ ។​លោក​ថា​៖« យើងខ្ញុំ​មើលឃើញ​ប្រទេស​កម្ពុជា ដែល​មាន​ប្រជាពលរដ្ឋ​វ័យក្មេង និង​មាន​សុទិដ្ឋិនិយម ថា​ជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​កិច្ច​អភិវឌ្ឍន៍ និង​កំណែទម្រង់​បរិយាកាស​ធុរកិច្ច ហើយ​យើងខ្ញុំ​សូម​បញ្ជាក់​ច្បាស់លាស់​អំពី​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង​របស់​យើងខ្ញុំ នៅ​ក្នុង​ប្រទេស​នេះ ជា​ដៃគូ​មួយ​សម្រាប់​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​ន៏​» ។

លោក លី​ម ដា​រា​រិ​ទ្ធ អ្នកដឹកនាំ​ក្រុមហ៊ុន GE ប្រចាំ​កម្ពុជា ក៏​បានឱ្យ​ដឹងផង​ដែរ​ថា មុន​នឹង​មានកម្ម​វិធី​នេះ មាន​មន្ទីរពេទ្យ​ចំនួន ៧ ក្នុង​ចំណោម ១០ ប្រព្រឹត្តិ​ទៅ​ដោយ​គ្មាន​ប្រព័ន្ធ​បន្សុទ្ធ​ទឹក​ស្អាត​ឡើយ ចំណែកឯ​មន្ទីរពេទ្យ​បី​ទៀត​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ចម្រោះ​ទឹកតូច​ៗ ដែល​បម្រើ​ដល់​ផ្នែក​សម្ភព និង​ផ្នែក​វះកាត់​ប៉ុណ្ណោះ ។ ប្រព័ន្ធ​ទឹក​ថ្មី​នេះ​នឹង​បង្កើន​គុណភាព​នៃ​ការ​ព្យាបាល ក៏​ដូច​ជា​នាំ​មក​នូវ​គុណ​តម្លៃ​ជាក់ស្តែង​កាន់តែ​ច្រើន​ថែម​ទៀត សម្រាប់​អ្នកជំងឺ​រាប់​ពាន់ នាក់​ទូ​ទាំង​ប្រទេស​ទាំងមូល ។

ការ​ដំឡើង​ប្រព័ន្ធ​ចម្រោះ​ទឹក​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន រកា​កោង នេះ បញ្ចប់​ជា​ស្ថាពរ នូវ​កម្មវិធី ទឹក​ស្អាត​ក្នុង​គ្រឹះស្ថាន​សុខាភិបាល (SWHF) ដែល​ចាប់ផ្តើម​ធ្វើ​ដោយ​ក្រសួងសុខាភិបាល និង​មូលនិធិ​ជេ​ណេ​រ៉​ល អេ​ឡិ​ក​ទ្រិ​ក នៅ​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៤ ។ មូលនិធិ​ជេ​ណេ​រ៉​ល អេ​ឡិ​ក​ទ្រិ​ក គឺជា​អង្គការ​មនុស្សធម៌​មួយ​របស់​ក្រុមហ៊ុន GE ដែល​លះបង់​ចំពោះ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់ សហគមន៍​នានា​នៅ​ជុំវិញ​ពិភពលោក ដោយ​ផ្តោត​ទៅ​លើ​ការ​អប់រំ គោលនយោបាយ​សាធារណៈ និង សុខាភិបាល ។

វា​ជា​ផ្នែក​មួយ​នៃ​កម្មវិធី SWHF ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ទំហំ​ទឹកប្រាក់ ៣​លាន​១​សែន​ដុល្លារ  ប្រព័ន្ធ​ចម្រោះ​ទឹកជា​ច្រើន​ត្រូវ​បាន​ដំឡើង​រួច​ហើយ​នៅ​ក្នុង​បណ្តា​មន្ទីរពេទ្យ​១០​រូ​ម​មានៈ  មន្ទីរពេទ្យ​បង្អែក​កំពង់ធំ បារាយណ៍​ស​ន្ទុ​ក សួង កោះធំ កំពង់ត្រលាច ថ្មគោល ឧត្តុង្គ សំពៅ​លូន កំពង់ត្រាច និង​មន្ទីរពេទ្យ​បង្អែក​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន រកា​កោង ៕