វ៉ៃមិនអស់ចិត្ត ឃុំទៀត ចុងក្រោយគេចមិនរួច
ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ឈ្មោះ ងួន រ៉ូដា អាយុ៣៤ឆ្នាំ រស់នៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ បែកថ្នាំញៀនបានប្រើអំពើហិង្សា ដោយយក
ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ឈ្មោះ ងួន រ៉ូដា អាយុ៣៤ឆ្នាំ រស់នៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ បែកថ្នាំញៀនបានប្រើអំពើហិង្សា ដោយយក
ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ឈ្មោះ ងួន រ៉ូដា អាយុ៣៤ឆ្នាំ រស់នៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ បែកថ្នាំញៀនបានប្រើអំពើហិង្សា ដោយយកដកកាំបិតខ្វែវមកវាយលើប្រពន្ធរបស់ខ្លួនយ៉ាងចាស់ដៃបណ្តាលឲ្យរងរបួសត្រូវខ្លួនប្រាណឡើងជាំខ្មៅតែម្តង។ ដោយសារតែទ្រាំទ្រនឹងទង្វើប្តីមិនបាន ក៏សម្រេចចិត្តមកប្តឹងសមត្ថកិច្ចឲ្យចាប់ប្តីបញ្ជូនទៅសាលាដំបូងខេត្ត ។
យោងតាមរបាយការណ៏របស់លោកវរសេនីយ៍ត្រី រ័ត្ន ចាន់សារ៉ាត អធិការរងនគរបាលស្រុកមេមត់ឲ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៦ មីនា ២០១៧ ប៉ុស្តិ៍រដ្ឋបាលឃុំដារ បានទទួលពាក្យបណ្តឹងពីឈ្មោះ ឡេង ស៊ីលាន អាយុ៣១ឆ្នាំ ដើម្បីឲ្យសមត្ថកិច្ចចុះជួយអន្តរាគមន៍ចាប់ប្តីរបស់ខ្លួនដែលបានប្រើអំពើហិង្សាមកលើរូបនាងពេញខ្លួនប្រាណនោះ។
យោងរបាយការណ៍ដដែលបានបន្តថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ មីនា ត្រង់ចំណុចខ្ទមចំការម្រេចរបស់ឈ្មោះ ស៊ីលាន ស្ថិតនៅភូមិបេង ឃុំដារ មានករណីប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារដែលបានបង្កឡើងដោយបុរសជាប្តីឈ្មោះ រ៉ូដា ដែលយកដងកាំបិតខ្វែវមកវាយសំពងលើប្រពន្ធចាស់ដៃ ត្រូវម្រាមដៃឆ្វេង និងស្តាំ ខ្នង ភ្លៅ ជាច្រើនកន្លែង ព្រមទាំងមានស្នាមហើមជាំខ្មៅ ។ ក្រោយពីបានធ្វើបាបប្រពន្ធហើយនោះ គឺបានចាប់បង្ខាំងដាក់ប្រពន្ធរបស់ខ្លួននៅខ្ទមចាំចំការ ដើម្បីការពារមិនឲ្យប្តឹងមកសមត្ថកិច្ចមូលដ្ឋាន។ ក្រោយពីបានទទួលពាក្យបណ្តឹងនោះ នគរបាលបានចុះទៅស្រាវជ្រាវនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ក្នុងពេលនោះបុរសដែលបែកថ្នាំញៀននេះបានធ្វើសកម្មភាពប្រវាយប្រតប់មកលើសមត្ថកិច្ចជាខ្លាំងដែលពិបាកនឹងចាប់ខ្លួនបាន ប៉ុន្តែក្រោយពេលដែលចាប់បាន ក៏ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីសួរនាំ និងកសាងសំណុំរឿងទៅសាលាដំបូងខេត្ត ។
លោកវរសេនីយ៍ទោ ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់វិញប្រាប់ឲ្យដឹងដែរថា បុរសខាងលើត្រូវបានកម្លាំងនគរបាលរបស់លោកបញ្ជូនទៅសាលាដំបូងខេត្ត និងបាននាំទៅដាក់នៅពន្ធនាគារខេត្តរួចរាល់ហើយដែរ ៕
ចែករំលែកព័តមាននេះ