ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​ជនជាប់ចោទ​ដែល​សម្លាប់​សិស្ស​ស្រី​នៃ​វិទ្យាល័យ​ពងទឹក​ហើយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តុ​ប ឈុ​ន​ហេង ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៧ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តុ​ប ឈុ​ន​ហេង ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៧ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ ១-​ឈ្មោះ ជុំ វី​រៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ២-​ឈ្មោះ ហុង សុជាតា ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​៣-​ឈ្មោះ លឹ​ម បញ្ញ​វ័ន្ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ដាក់​ពន្ធនាគារ​ម្នាក់​ៗ៣០​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ និង​បង្គាប់​ឲ្យ​ជនជាប់​ចោទ​ទាំង​៣​នាក់ សង​សំណង​ទៅ​ដើមបណ្តឹង​ត្រូវជា​ឪពុក​ម្តាយ​ជន​រង​គ្រោះ​ឈ្មោះ (​វ៉ុ​ន រ​ដ្ឋា​) ភេទ​ស្រី អាយុ​១៩​ឆ្នាំ សិស្ស​ថ្នាក់​១២A (​ស្លាប់ ) ចំនួន​៤០​លាន​រៀល។

ចំណែក​ជនជាប់ចោទ​៤​នាក់​ទៀត រួម​មាន ១-​ឈ្មោះ សុខ សុភាព ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ សុខ សុភា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៣-​ឈ្មោះ ឡេ​ង ដា​នី ភេទ​ស្រី អាយុ​១៨​ឆ្នាំ និង​៤-​ឈ្មោះ គ្រី ច​ន្ធូ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់​ៗ២​ឆ្នាំ​៦​ខែ ក្រោម​ការ​ចោទ​ពី​បទ​ទទួលផល​ចោរកម្ម និង​សមគំនិត​ទទួលផល​ចោរកម្ម​។

គួ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ សិស្ស​ថ្នាក់​ទី​១២A នៃ​វិទ្យាល័យ​ពងទឹក ម្នាក់​ឈ្មោះ វ៉ុ​ន រ​ដ្ឋា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ត្រូវ​បាន​ឃាតករ​សម្លាប់​នៅ​ក្នុងផ្ទះ​បាក់បែក​គ្មាន​មនុស្ស​នៅ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទ័ព​បោះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​។ ក្នុង​ថ្ងៃ​ដដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ និង​បក្សពួក​ចំនួន​៧​នាក់​។

នា​ពេល​សវនាការ​ជនជាប់ចោទ ជុំ វី​រៈ បាន​សារភាព​ថា គេ​ជា​អ្នក​ញៀន​គ្រឿងញៀន​ជា​ច្រើន​ឆ្នាំ​ហើយ នៅ​ថ្ងៃ​កើតហេតុ​គេ​បាន​ប្រើប្រាស់​គ្រឿងញៀន​នៅ​ពេល​ព្រឹក​។ នៅ​ពេល​ថ្ងៃត្រង់​គេ​បាន​ផឹកស៊ី​ជាមួយ​ឈ្មោះ ហុង សុជាតា និង​ឈ្មោះ លឹ​ម បញ្ញវ័ន្ត រហូត​ស្រវឹង​វង្វេង ។ ដោយសារ​គេ​ជំពាក់​លុយ​អ្នក​ផ្សេង​ចំនួន​៧០​ដុល្លារ​គ្មាន​អ្វី​សង គេ​ក៏​បាន​ហៅ​ជន​រង​គ្រោះ វ៉ុ​ន រ​ដ្ឋា ដែល​ជា​ប្អូនជីដូនមួយ​មក​ជួប ។ ក្រោយមក​ក៏​បាន​នាំ​នាង​ទៅ​កាន់​កន្លែង​ស្ងាត់ ហើយ​ទាញ​ដៃ​ចូល​ក្នុងផ្ទះ​បាក់បែក រួច​យក​ដុំឥដ្ឋ​វាយ​លើ​មុខ​ចំនួន​២​ដង​៕