ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រណាំងទូក​ត្រូវលើកពេលទៅដើម​ខែ​វិច្ឆិកា​វិញ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖​ ពិធីបុណ្យ​អុំទូក​ថ្នាក់​ខេត្ត​នៅ​បន្ទាយ​មាន​ជ័យ នៅ​តែ​រៀបចំ​ដដែល ប៉ុន្តែ​បាន​លើក​ពេល​ពី​ថ្ងៃ​ទី​២៩-៣០​ចុង​តុលា ទៅ​ថ្ងៃ​ទី​០៤-០៥ ខែវិច្ឆិកា ឆ្នាំ​២០២២ វិញ នៅ​ស្ទឹង​សិរី​សោភ័ណ…


ខេត្តបន្ទាយមានជ័យ ៖​ ពិធីបុណ្យ​អុំទូក​ថ្នាក់​ខេត្ត​នៅ​បន្ទាយ​មាន​ជ័យ នៅ​តែ​រៀបចំ​ដដែល ប៉ុន្តែ​បាន​លើក​ពេល​ពី​ថ្ងៃ​ទី​២៩-៣០​ចុង​តុលា ទៅ​ថ្ងៃ​ទី​០៤-០៥ ខែវិច្ឆិកា ឆ្នាំ​២០២២ វិញ នៅ​ស្ទឹង​សិរី​សោភ័ណ ខាងក្រោយ​សាកលវិទ្យាល័យ​មាន​ជ័យ​ដដែល ។ ការ​លើក​ពេល​នេះ គណ​:​ក​ម្មា​ធិ​ការ​រៀបចំ​ពិធីបុណ្យ​ជាតិ​អន្តរជាតិ​ខេត្ត​ថា ដោយសារ​ទឹកជំនន់​លិច​ទីតាំង​ប្រារព្ធ​ពិធី ។

នៅ​ថ្ងៃ​ទឺ​១៧ ខែតុលា នៅ​សាល​ប្រជុំ​ធំ​នៃ​សាលា​ខេត្តបន្ទាយមានជ័យ មាន​ប្រជុំ​ការងារ​គណៈ​កម្ម​ការ​រៀបចំ​ការ​ប្រណាំងទូក​បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក និង​ស្តង់​ពិ​ព័រ​ណ៌​ទៅ​ភូមិ​១ ផលិតផល​១ នៅ​ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយ​មានជ័យ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ដែល​មាន​ទូក ។

ឯកឧត្តម អ៊ុំ រាត្រី បាន​លើក​ឡើង​ថា ឆ្នាំ​នេះ មាន​ទូក​២៦​ចូលរួម​ប្រឡងប្រណាំង ក្នុង​នោះ​ទូក​អុំ​ចែវ​ខ្នាត​ធំ​ឬ​ចំណុះ​ច្រើន​នាក់ មាន​ចំនួន​២០​ទូក​និង​ទូក​កិត្តិយស ចំណុះ​៥​នាក់ ចំនួន​៤​ទូក និង​ចំណុះ​៣​នាក់​ចំនួន​២​ទូក​។ ជាមួយ​គ្នា​នោះ​ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ណែនាំ​អោយ​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​ស៊ី​វិល​និង​កងកម្លាំង ក៏​ដូច​ជា​គណ​:​កម្ម​ការ​នានា និង​ចំណុះ​ទូក​ត្រៀមលក្ខណ​:​អនុវត្ត​ការងារ​ប្រណាំងទូក​បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក និង​ស្តង់​ពិព័រណ៍​ទូទៅ​ភូមិ​១ ផលិត​ផល​១ អោយ​បាន​ល្អ​។​ពិសេស​គឺ​បង្ក​លក្ខណ​:​ការ​សប្បាយ​រីករាយ​ជូន​ប្រជាជន មហាជន ។

នៅ​ថ្ងៃត្រង់​ដដែល លោក​អ៊ុំ រាត្រី និង​មន្ត្រី​ក្រុមការងារ​បាន​ទៅ​ពិនិត្យ វាយតម្លៃ​ដល់ទី​តាំង​វេទិកា កន្លែង​ភ្ញៀវ​ទស្សនា ទីកន្លែង​ចំណុះ​ទូក​ស្នាក់​នៅ និង​កម្មវិធី​នានា ឃើញ​ថា​ទឹកជំនន់​ពី​ទីធ្លា​សា​កលវិទ្យាល័យ​មាន​ជ័យ​បាន​ស្រក​ហើយដោយ​សារ​ការ​អន្តរាគមន៍​បូម​និង​លើក​ទំនប់​ការពារ​ទឹកជំនន់​នៅ​ត្រើយ​ស្តាំ (​ខាងជើង​)​។​

ប៉ុន្តែ​ត្រង់​អគារ​វេទិកា ផ្លូវ​នៅ​ត្រើយ​ឆ្វេង (​ត្បូង​) នៅ​ទឹកជំនន់​លិចលង់​នៅឡើយ ។​នៅ​ជាង​២​ស​ប្តា​ហ៍​ទៀត ទឹកជំនន់​អាច​នឹង​ស្រក​ផុត​អស់ ដែល​បង្ក​អោយ​រៀបចំ​ពិធី​បាន ។​មុន​ពេល​ពិធី​ប្រណាំង គ្រប់​ស្រុក ក្រុង មន្ទីរ អង្គភាព បាន​ត្រូវ​ពិនិត្យ ជួសជុល កែ​លម្អ និង​តុបតែង​ទូក​និ​មួយ​ៗ​និង​រៀបចំ​គណ​:​កម្ម​ការ​គ្រប់​គ្រង់​ទូក ប្រវត្តិ​ទូក​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ