បុកគ្នាលើគោកមិនអស់ចិត្ត ទៅបុកលើទឹកទៀត
ខេត្តកំពត ៖ ជនរងគ្រោះម្នាក់ដែលបានរងគ្រោះដោយទូកអូប័រទេសចរណ៍បរទេសបុកកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ខណៈកំពុងបោះបង្គោលក្នុងទឹកព្រែក (តពីដៃព្រែកកំពត) ហៅថា
ខេត្តកំពត ៖ ជនរងគ្រោះម្នាក់ដែលបានរងគ្រោះដោយទូកអូប័រទេសចរណ៍បរទេសបុកកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ខណៈកំពុងបោះបង្គោលក្នុងទឹកព្រែក (តពីដៃព្រែកកំពត) ហៅថា
ខេត្តកំពត ៖ ជនរងគ្រោះម្នាក់ដែលបានរងគ្រោះដោយទូកអូប័រទេសចរណ៍បរទេសបុកកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ខណៈកំពុងបោះបង្គោលក្នុងទឹកព្រែក (តពីដៃព្រែកកំពត) ហៅថា ព្រែកស្ទឹងកែវ ស្ថិតនៅក្នុងភូមិម្លេចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍ភ្លាមៗនោះ បុរសរងគ្រោះបានបាត់ខ្លួន ក្រោយមកត្រូវបានបងប្អូនក្រុមគ្រួសារតាមរុករកក្នុងទឹកក្បែរកន្លែងកើតហេតុដែរ តែរកមិនឃើញ។
ប្រភពពីសមត្ថកិច្ចដដែលឲ្យដឹងទៀតថា លុះព្រឹកឡើងក្រុមគ្រួសារបានរុករកម្តងទៀត ក៏ប្រទះឃើញសាកសពបុរសរងគ្រោះអណ្តែតនៅក្បែរកន្លែងកើតហេតុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៥ មីនា ក៏បានស្រង់ឡើង រួចសមត្ថកិច្ចពិនិត្យ និងធ្វើកំណត់ហេតុពីហេតុការណ៍ដែលជនរងគ្រោះត្រូវបានទូកអូប័របើកបរដោយជនបរទេសជាភ្ញៀវទេសចរណ៍បុក ខណៈពេលជនរងគ្រោះកំពុងតែបោះបង្គោលឈើសម្រាប់ចងទូកនៅក្នុងដៃព្រែក។
ជនរងគ្រោះដែលស្លាប់ដោយទូកអូប័របុកនោះ ឈ្មោះ រ៉ូន ម៉ូត ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
នគរបាលដដែលឲ្យដឹងទៀតថា មុនហេតុការណ៍ជនរងគ្រោះបានចុះបោះបង្គោលក្នុងទឹកព្រែក ស្រាប់តែជនបរទេសបើកទូកប្រភេទ «អូប័រ» កំសាន្តទេសចរណ៍តាមព្រែក មិនប្រយ័ត្នក៏បុកជនរងគ្រោះពេញទំហឹង បណ្តាលឲ្យបាត់ខ្លួន១យប់ លុះព្រឹកឡើងទើបក្រុមគ្រួសារបន្តរុករក ក៏ប្រទះឃើញសពអណ្តែតលើទឹក ហើយបាននាំយកមកតម្កល់នៅផ្ទះ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកជនបង្កដែលជាជនបរទេស ពុំត្រូវបានសមត្ថកិច្ចបង្ហាញឈ្មោះនៅឡើយទេ។ ប៉ុន្តែកម្លាំងនគរបាលជំនាញកំពុងនាំខ្លួនទៅកាន់ស្នងការខេត្ត ដើម្បីសាកសួរ និងអនុវត្តទៅតាមនីតិវិធីច្បាប់នៅល្ងាចថ្ងៃទី២៥ មីនា៕
ចែករំលែកព័តមាននេះ