ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ស្នេហ៍​ហេតុ​អ្វី​មក​បោក ទ្រាំ​លែង​បានហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​រោងចក្រ​អា​មេ​រិ​ក​កាំ​ង​ម្នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​ទាំង​ក្ដៅចិត្ត​ដូច​ភ្លើង​ដែល​កំពុង​ឆេះ​ងំ​នៅ​ក្នុង​ក្រអៅបេះដូង​របស់​នាង ដើម្បី​ដាក់​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​រោងចក្រ​អា​មេ​រិ​ក​កាំ​ង​ម្នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​ទាំង​ក្ដៅចិត្ត​ដូច​ភ្លើង​ដែល​កំពុង​ឆេះ​ងំ​នៅ​ក្នុង​ក្រអៅបេះដូង​របស់​នាង ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ខាងលើ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ឲ្យ​នាង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៧​។

នារី​កម្មការិនី​ខាងលើ​បាន​ប្រាប់​ថា នាង​ឈ្មោះ​ញឹ​ម ផ​ល្លី ហៅ​អា​ហៀ​ង អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ​អា​មេ​រិ​កាំ​ង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ និង​ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​ខាងលើ​។ ប៉ុន្តែ​នាង​មិន​បាន​ប្រាប់​ថា នាង​ក្រមុំចាស់ ឬ​ក៏​ជា​ស្រី​មេម៉ាយ​ទេ ដោយឡែក​បុរស​ដែល​បោកប្រាស់​នាង​នោះ​អត់​ដឹង​ថា នាមត្រកូល​អ្វី​នោះ​ទេ គឺ​នាង​ស្គាល់​តែ​ឈ្មោះ វី ប៉ុ​ណ្ណោ អាយុ​ប្រហែល​៣៥​ឆ្នាំ​ដូច​នាង​ដែរ និង​មាន​មុខរបរ​បើកបរ​រថយន្តឈ្នួល​ចេញចូល​ចំណតរថយន្ត​ចោម​ចៅ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ភូមិ​ព្រៃ​បឹង ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ហើយ​បុរស​កំហូច​នោះ មាន​ប្រពន្ធ និង​កូន​រួច​ទៅ​ហើយ​ដែរ​។

នាង ញឹ​ម ផ​ល្លី ហៅ​អា​ហៀ​ង បាន​រៀបរាប់​ថា នាង​បាន​ស្គាល់​ជន​បោកប្រាស់​ឈ្មោះ​វី នោះ​យូរហើយ​ដែរ ដែល​ជន​នោះ​គឺជា​អ្នកបើកបរ​រថយន្ត​ចេញចូល​ចំណតរថយន្ត​ចោម​ចៅ​ជា​ញឹកញាប់ ហើយ​ពេល​បាន​ជួប​នាង​ដំបូង​ជន​នោះ​បាន​និយាយ​ប្រាប់​ថា «​គេ​ធ្លាប់​ស្គាល់​នាង និង​លួច​ស្រឡាញ់​នាង​យូរហើយ​» មិនតែប៉ុណ្ណោះ​បាន​ប្រាប់​នាង​ទៀត​ថា «​ខ្ញុំ​ស្គាល់​ទាំង​ប៉ា​ម៉ាក​នាង​ទៀត​ផង ដែល​ពួក​គាត់​ដែល​ជា​ពេទ្យឆ្មប​ទៀត​ផង​» ។ ក្រោយមក​ទៀត​ជន​នោះ​ក៏​បាន​លួងលោម​សុំ​ស្នេហ៍​ពី​នាង រហូត​ដល់​នាង​ទន់​ចិត្តទន់​ថ្លើម ហើយ​បុរស​នោះ​តែងតែ​ទូរស័ព្ទ​រក​នាង​រាល់ថ្ងៃ ប៉ុន្តែ​ទោះជា​បែប​ណា​នាង​មិន​បាន​និយាយ​ឡើយ​ថា ទំនាក់ទំនង​ស្នេហា​នោះ​ស៊ីជម្រៅ​ដល់​កម្រិត​ណា​ឡើយ​។ អ្វី​ដែល​នាង​និយាយ​ដោយ​គ្មាន​ការ​លាក់លៀម​នោះ គឺ​រឿង​ឈ្មោះ​វី ដែល​ជា​អ្នក​បើករថយន្ត​នោះ ជំពាក់​លុយ និង​លួងលោម​សុំ​ស្នេហ៍​រហូត​នាង​ទន់​ចិត្ត​តែ​ប៉ុណ្ណោះ​។

នាង​បាន​និយាយ​បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​មក​ជន​កំពូល​បោក​បាន​ចាប់ផ្ដើម​សុំ​ខ្ចី​លុយ​នាង​ចាយ ហើយដោយ​ទុកចិត្ត​ជន​នោះ​ពេក ទើប​នាង​ផ្ញើរ​លុយ​ទៅ​ឲ្យ​តាម​វី​ង​២​លើក តាម​រយៈ​លេខ​ទូរស័ព្ទ ០១៦ ៤៤៣ ៧៤០ ហើយ​លើក​ដំបូង​គឺ​បាន​វេរ​ឲ្យ​នៅ​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៧ ចំនួន​១០០​ដុល្លារ​។ ដោយ​ឈ្មោះ​វី សន្យា​ថា និង​សង​នាង​វិញ ហើយ​ជន​នោះ​ដឹង​ថា នាង​រកស៊ី​ចងការ​ប្រាក់ ទើប​ខ្ចី​។  ក្រោយ​ពី​ខ្ចី​រួច មិន​ត្រឹមតែ​មិន​សង​ប៉ុណ្ណោះ​ទេ រំលង​បាន​មួយ​រយៈពេល​ក្រោយមក​ថែម​ទាំង​លួងលោម​ខ្ចី​លុយ​ពី​នាង​២០​ដុល្លារ​ថែម​ទៀត​។ ខណៈនោះ​នាង​ក៏​បាន​វេរ​ឲ្យ​ជា​លើក​ទី​២​ទៀត ហើយ​ចាប់ពី​ពេល​នោះ​មក​ជន​នោះ​បាន​ប្រែចិត្ត​គេច​ពី​នាង​រហូត អត់​ព្រម​សង​លុយ​វិញ​ទេ ថែម​ទាំង​លេខ​ទូរស័ព្ទ​ដែល​នាង​ធ្លាប់​វេរ​លុយ​នោះ ក៏​ដូរ​ចោល​ទៀត​។  បន្ទាប់​មក​ទើប​ដឹង​ថា ជន​នោះ​បោកប្រាស់ នាង​ក៏​បាន​តាម​ទារ​លុយ​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មិន​ព្រម​ឲ្យ​ទៀត មិនតែប៉ុណ្ណោះ​ពេល​នាង​ទារ​លុយ ជន​កំហូច​បាន​ប្រើ​សម្ដី​ធ្ងន់​ៗ​ដាក់​នាង  ព្រមទាំង​ហៅ​ឲ្យ​ទៅ​យក​លុយ​ដល់​ផ្ទះ​របស់​គេ​ទៀត​ផង​។

ស្ត្រី​រូប​នេះ​បាន​បន្ត​ថា នាង​មិន​ហ៊ាន​ទៅ​រក​ដល់​ផ្ទះ​នោះ​ឡើយ ព្រោះ​ខ្លាច​ជន​នោះ​ធ្វើបាប ទើប​សម្រេចចិត្ត​ធ្វើ​ដំណើរ​មក​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​ជួយ​អន្តរាគមន៍ ។

ទោះជា​យ៉ាងណា​ក៏​បាន​នគរបាល​ជួយ​ដឹង​ឮ​នាង​ដែរ​។ ប៉ុន្តែ​ពេល​ទៅ​ដល់​ប៉ុស្ដិ៍​ចោម​ចៅ នគរបាល​បាន​ឲ្យ​នាង​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​កន្ទោក​វិញ ព្រោះ​ជន​នោះ​ស្នាក់​នៅ​ទីនោះ នាង​ក៏​បាន​ទៅ​កាន់​ប៉ុស្ដិ៍​កន្ទោក​វិញ ប៉ុន្តែ​នគរបាល​មិន​ទទួល​ពាក្យបណ្ដឹង ទើប​ចុង​ក្រោយ​នាង​បាន​ទៅ​រក​ជន​នោះ​ដល់​បន្ទប់​ផ្ទះ​ជួល​ដែល​គេ​កំពុង​ស្នាក់​នៅ​តែ​ម្ដង​។ ខណៈនោះ​នាង​បាន​និយាយ​ថា «​ពេល​នោះ​គាត់​ពន្លះ​ជន​នោះ​១០០ៗ​ដោយ​បាន​ស្រែក​ដាក់​វា​។ ប៉ុន្តែ​លុយ​អត់​បាន​១​រៀល​ទេ វា​អត់​សង តែ​ខ្ញុំ​ខែង​ដែរ​នឹង​ណា ខ្ញុំ​មិន​ខ្លាច​វា​ទៀត​ទេ ខ្ញុំ​បាន​ទៅ​ស្រែក​នៅ​មុខ​បន្ទប់​ជួល​ដែល​វា​ស្នាក់​នៅ​ម្ដុំ​កំ​បូល​តាម​ផ្លូវជាតិ​លេខ​៤​នោះ​តែ​ម្ដង​»៕