ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណែនាំ​ច្រើន​ដង​មិន​ស្តាប់ ប្រើ​ធម៌​ក្តៅ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​ចម្រុះ​ចំនួន​5​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​សណ្តាប់ធ្នាប់​សាធារណៈ​ក្រុង​ប៉ោយ​ប៉ែ​ត ចាប់​លើកដាក់​រថយន្ត​ដឹក​យក​ទៅ​អធិការដ្ឋាន ដើម្បី​

ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​ចម្រុះ​ចំនួន​5​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​សណ្តាប់ធ្នាប់​សាធារណៈ​ក្រុង​ប៉ោយ​ប៉ែ​ត ចាប់​លើកដាក់​រថយន្ត​ដឹក​យក​ទៅ​អធិការដ្ឋាន ដើម្បី​អប់រំ​ម្ចាស់ និង​ឲ្យ​ធ្វើ​កិច្ចសន្យា ដោយសារ​ក្តៅស្លឹកត្រចៀក​ចុះ​ណែនាំ​ច្រើន​ដង​នៅ​តែ​មិន​ស្តាប់ ដោយ​ឈប់​ចត​អនាធិបតេយ្យ​លើ​ដងផ្លូវ​ជាតិ​មុខ​ចំណុច​ផ្សារ​កណ្តាល ក្នុងភូមិ និង​សង្កាត់​ផ្សារ​កណ្តាល​។

ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​រហូត​ឈាន​ដល់​ការ​ចាប់​យក​ម៉ូតូ ដើម្បី​អប់រំ​ម្ចាស់​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​27 មីនា 2017 ដោយ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សៅ សា​រឿ​ន អធិការរង​ទទួល​ផែន​ចរាចរណ៍ និង​លោក ញ៉ា​ន អ៊ុយ​អ៊ា​ង អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់ និង​កម្លាំង​ក្រោម​ឱវាទ​។

លោក​វរសេនីយ៍ត្រី សៅ សា​រឿ​ន ប្រាប់​កោះសន្តិភាព​ថា ដោយសារ​នៅ​ចំណុច​កើតហេតុ (​មុខ​ផ្សារ​កណ្តាល​) លោក​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ហើយ​បាន​ណែនាំ​ដល់​ម្ចាស់​យានយន្ត និង​អាជីវករ​ដែល​លក់ដូរ​នៅ​ទីនោះ​ឲ្យ​ចត និង​លក់ដូរ​ឲ្យ​មាន​សណ្តាប់ធ្នាប់​6​ទៅ​7​ដង​ហើយ តែ​ហាក់ដូច​មិន​ស្តាប់ ទើប​ថ្ងៃនេះ​លោក​ទទួល​បទបញ្ជា​ពី​លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ឲ្យ​ចាត់វិធានការ​ក្តៅ​ចាប់​យក​ម៉ូតូ ដើម្បី​ឲ្យ​ម្ចាស់​ចូល​ទៅ​ទទួល​ការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​។

លោក សៅ សា​រឿ​ន បន្ត​ថា វិធាន​ការណ៍​ក្តៅ​នេះ និង​ធ្វើ​បន្ត​នៅ​កន្លែង​ផ្សេង​ៗ​ទៀត ចាប់ពី​ថ្ងៃនេះ​តទៅ​។

យ៉ាងណា​ក៏​ដោយ ការ​ចាប់​យក​ម៉ូតូ​នេះ​លោក សៅ សា​រឿ​ន អះអាង​ថា មិន​មានការ​ផាកពិន័យ​ទេ គឺ​ក្រោយ​ការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​រួច នឹង​ប្រគល់​ឲ្យ​ម្ចាស់​យក​ត្រឡប់​ទៅ​វិញ​៕