ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេក​លក់​មួយភាំង ក៏ឮ​សំឡេង​បញ្ឆេះ​ចេញមក​មើល ស្រាប់តែ​ឆោឡោ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ម្ចាស់​បាន​ចត​ទុក​នៅ​មុខ​ផ្ទះ រួច​ហើយ​បាន​ចូល​ទៅ​ដេក​លង់លក់ ស្រាប់តែ​ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ម្ចាស់​បាន​ចត​ទុក​នៅ​មុខ​ផ្ទះ រួច​ហើយ​បាន​ចូល​ទៅ​ដេក​លង់លក់ ស្រាប់តែ​ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៤០​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៧ ក្បែរ​នឹង​ស្នាក់​ការ​ភូមិ​ទ្រា​៤ ផ្ទះ​លេខ​១៣១៨ ផ្លូវ​បេតុង ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​ឈ្មោះ ហួត នី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​បន្លែ​លក់ មាន​ប្រពន្ធ​ឈ្មោះ ទំ ហេ​ន អាយុ​៥៩​ឆ្នាំ មុខរប​លក់​បន្លែ ស្នាក់​នៅផ្ទះ​លេខ​១៣១៨​ផ្លូវ​បេតុង​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ ចំណែក​រថយន្ត​ដែល​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​ម៉ាក សាំ​យ៉ុ​ង ១៥​កៅអី ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2X 3341​។

តាម​សម្ដី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​ពេល​ព្រឹក​មុន​ពេល​កើតហេតុ រូប​គាត់​បាន​យក​រថយន្ត​ទៅ​ដឹក​បន្លែ​មក​លក់​នៅ​ផ្សារ​លូ​ប្រាំ​រួច​ហើយ ក៏​បាន​បើករថយន្ត​របស់​គាត់​មក​ចត​ទុក​នៅ​មុខ​ផ្ទះ ដោយ​បាន​យក​ទាំង​ភួយ​មក​គ្រប់យ៉ាង​ត្រឹមត្រូវ លុះដល់​យប់​ឡើង ពួក​គាត់ ព្រមទាំង​កូនចៅ​បាន​ចូល​ទៅ​ដេក​ក្នុងផ្ទះ​លង់លក់​អស់​ទៅ  រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ ពួក​គាត់​ទាំង​កូន ទាំង​ចៅ ស្រាប់តែ​លឺ​សំលេង​បញ្ឆេះ​រថយន្ត ពេល​ពួក​គាត់​បាន​បើកទ្វារ​ផ្ទះ​ចេញ​មក​មើល ស្រាប់តែ​រថយន្ត​របស់​គាត់​ត្រូវ​ជន​សង្ស័យ​​លួច​បើក​យក​ទៅ​ប្រមាណ​៥០​ម៉ែត្រ  ពេល​នោះ​ពួក​គាត់​បាន​ស្រែ​កថា ចោរ​ៗ​ផ្អើល​អស់អ្នក​ជិតខាង​ចេញ​មក ហើយ​ក៏​បាន​ទាញ​ម៉ូតូ​ជិះ​ដេញ​តាម ដែល តែ​រថយន្ត​បើក​លឿន​ពេក​ធ្វើ​ឲ្យ​ពួក​គាត់​មិនដឹង​ថា រថយន្ត និង​បើក​ចេញ​ទៅ​ផ្លូវ​ណា​ឱ្យ​ប្រាកដ​នោះ​ទេ​។ ខណៈ​ពេល​នោះ​ដែរ ពួក​គាត់​ទាំង​កូន​ៗ​បាន​ជិះ​ម៉ូតូ​៣​គ្រឿង ដើម្បី​ស្វែងរក​រថយន្ត​ដែរ តែ​រក​មិនឃើញ ដោយ​សង្ឃឹម​ក្នុង​ចិត្ត គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ដើម្បី​ជួយ​ស្រាវជ្រាវ​រក​រថយន្ត​របស់​គាត់​មក​វិញ​ផង៕