ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ទាំង​សាច់ ត្រៀម​ទាំង​រទេះ មានអី​រត់​បាតជើង​.​ស​ព្រាត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចោរ​១​ក្រុម​មាន​ទាំង​សាច់​គោ​ប្រឡាក់​ថ្នាំពុល​១​ថង់ ទម្ងន់​ប្រហែល​១​ជាង​គីឡូក្រាម​ផង បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង​ប៉ង​លួច​ទ្រព្យសម្បត្តិ ប៉ុន្តែ​ត្រូវ​បាន​

រាជធានី​ភ្នំពេញ ៖ ចោរ​១​ក្រុម​មាន​ទាំង​សាច់​គោ​ប្រឡាក់​ថ្នាំពុល​១​ថង់ ទម្ងន់​ប្រហែល​១​ជាង​គីឡូក្រាម​ផង បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង​ប៉ង​លួច​ទ្រព្យ​សម្បត្តិ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ចេញ​ទៅ​ទាន់ ក្រុម​ចោរ​ទាំងនោះ​បាន​រត់គេច​ខ្លួន​បាត់​អស់ ដោយ​បន្សល់​ទុក​នូវ​សាច់​គោ​១​ថង់​នោះ រួម​ជាមួយ​រទេះរុញ​១​គ្រឿង និង​សម្ភារ​គាស់​ផ្ទះ​មួយ​ចំនួន ព្រមទាំង​កាំបិត​ផង​ដែរ​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ លុះដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៧​ម្ចាស់ផ្ទះ​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា ដោយ​មាន​ទាំង​កូន​តូច​២​នាក់​ផង ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​ចាប់ចោរ​ទាំងនោះ និង​ទៅ​ដកហូត​យក​វត្ថុ​តាង​ដែល​ចោរ​រត់​ចោល​នោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​។

ម្ចាស់ផ្ទះ​ខាងលើ​នោះ ប្ដី​ឈ្មោះ ងួ​ន ចាន់​ឫ​ទ្ធី អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ស្រ៊ុ​ន ចាន់​ធឿ​ន មុខរបរ​លក់​ចាប់ហួយ​នៅផ្ទះ ពួក​គាត់​ទាំង​ពីរ​នាក់​នោះ​មាន​ទីលំនៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​។ ដោយឡែក​ទ្រព្យ​នៅ​ក្នុងផ្ទះ​របស់​ពួក​គាត់​មិន​ទាន់​ត្រូវ​បាន​បាត់បង់​នៅឡើយ​ទេ ប៉ុន្តែ​ចោរ​បាន​វាយ​បំបែក​អំ​ពូ​ល​ភ្លើង​អស់​១ ចំណែក​ក្រុម​ចោរ​ទើប​ចូល​ទៅ​ដល់​ក៏​ត្រូវ​គាត់​ឃើញ​ទាន់ ហើយ​ចោរ​នោះ​បាន​នាំ​គ្នា​បាត់​ស្រមោល​តែ​ម្ដង​។

ម្ចាស់ផ្ទះ​ខាងលើ​នោះ​បាន​និយាយ​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ មាន​ចោរ​១​ក្រុម​បាន​ចូល​ទៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​ពួក​គាត់ ហើយ​បាន​ធ្វើ​សកម្មភាព​វាយ​បំបែក​អំ​ពូ​ល​ភ្លើង​ដែល​គាត់​ដាក់​បំភ្លឺ​នៅ​ខាង​មុខ​ផ្ទះ​នោះ បណ្ដាល​ឲ្យ​បែក​ខ្ទេចខ្ទី និង​បង្ក​ឲ្យ​មាន​ភាព​ងងឹតឈឹង​តែ​ម្ដង ដើម្បី​ពួក​ចោរ​ងាយស្រួល​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​លួច​ទ្រ​ព្រ​សម្បត្តិ​នៅ​ក្នុងផ្ទះ​ពួក​គាត់​។ ប៉ុន្តែ​ចៃដន្យ​ដោយនៅ​យប់​នោះ​ពួក​គាត់​បាន​ចេញ​ក្រៅ​ផ្ទះ ដើម្បី​មើល​ស៊ីម៉ង់ត៍ និង​សម្ភារ​សំណង់​ដែល​ប្អូន​គាត់​កំពុង​សាងសង់​ផ្ទះ​ជាប់​នឹង​ផ្ទះ​គាត់​នោះ​ដែរ ខ្លាច​ភ្លៀង​ទទឹក ស្រាប់តែ​ឃើញ​ក្រុម​ចោរ​កំពុង​ចូល​ធ្វើ​សកម្មភាព​កាត់​សោរ​ផ្ទះ​។ បន្ទាប់​ពី​បានឃើញ​គាត់ ក្រុម​ចោរ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​យ៉ាង​ស្លន់ស្លោរ បន្សល់​ទុក​នូវ​សាច់​គោ​ប្រឡាក់​ថ្នាំ​បំពុល​១​ឆ្កែ​១​ថង់​ប្រហែល​ជាង​១​គីឡូក្រាម រួម​ជាមួយ​រទេះរុញ​១​គ្រឿង និង​សម្ភារ​គាស់​ផ្ទះ​មួយ​ចំនួន ព្រមទាំង​កាំបិត​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​ពួក​គាត់​បាន​អូស​រទេះ​នោះ រួម​ជាមួយ​វត្ថុ​តាង​ពាក់ព័ន្ធ​ទាំងអស់​ទុក​យ៉ាង​ប្រុង​ប្រយ័ត្ន លុះ​ព្រឹក​ឡើង​ទើប​ពួក​គាត់​សម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដើម្បី​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ចោរ ព្រោះ​ពួក​គាត់​មានការ​ភ័យ​ខ្លាច​ណាស់​។ មិនតែប៉ុណ្ណោះ​បាន​សុំ​ឲ្យ​នគរបាល​ចុះ​ទៅ​យក​វត្ថុ​តាង​ដែល​ពួក​គាត់​រឹបអូស​បាន​ពី​ពួក​ចោរ​ដែល​រត់​ចោល​នោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​ផង​ដែរ​៕