ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ហើយ​ពេល​ថ្ងៃ បើ​ពេល​យប់​វិញ​មិនដឹង​គ្រោះថ្នាក់​យ៉ាងណា​ទេ

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជាប់​ច្រាំង​ទន្លេបាសាក់ ខាងជើង​វត្ត​ឈូង​លៀប ស្ថិត​ក្នុងភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង មួយ​ខ្នង ទទឹង​៤ បណ្តោយ​៥​ម៉ែត្រ ដែល​ធ្វើ​អំពី​ឈើ​ជញ្ជាំង​សង្ក​សី ដំបូល​ស័ង្កសី ត្រូវ​បាន​

ខេត្តកណ្តាល ៖ ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជាប់​ច្រាំង​ទន្លេបាសាក់ ខាងជើង​វត្ត​ឈូង​លៀប ស្ថិត​ក្នុងភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង មួយ​ខ្នង ទទឹង​៤ បណ្តោយ​៥​ម៉ែត្រ ដែល​ធ្វើ​អំពី​ឈើ​ជញ្ជាំង​សង្ក​សី ដំបូល​ស័ង្កសី ត្រូវ​បាន​បាក់​ចូល​ទៅ​ក្នុង​ទន្លេបាសាក់ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី ២៥ ខែមីនា និង​ផ្ទះ​ចំនួន​៩​ខ្នង​ទៀត កំពុង​ទទួល​រង​ការ​គំរាមកំហែង​នៃ​គ្រោះ​បាក់​ដី​ច្រាំង​ទន្លេ​នេះ កំពុងធ្វើការ​រុះរើ​បន្ទាន់​។

ករណី​បាក់​ច្រាំង​ទន្លេ​នេះ គឺ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​សត្វ​ទេ ។ ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​ថា បណ្តាល​មក​ពី​ទូក​បូម​ខ្សាច់​ដែល​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ពី​ទូក​ឡើង​លើ​ច្រាំង​នៅ​ក្បែ​ច្រាំង​ពេក ដែល​មានផ្ទះ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​។  ជន​រង​គ្រោះ​ម្ចាស់ផ្ទះ​ដែល​បាក់​ចូល​ក្នុ​ទន្លេ​ឈ្មោះ ឡូញ ឡុ​ច និង​ផ្ទះ​៩​ខ្នង​ដែល​បាន​រុះរើ​ផ្ទះ​ឈើ ប្រក់​ស័ង្កសី​ទាំងអស់ ។

ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បាន​និយាយ​ថា នេះ​អាច​ចាត់ទុកជា​សំណាងល្អ​ដែល​បាក់​ច្រាំង​ទន្លេ​នេះ​កើតឡើង​ពេល​ថ្ងៃ​អាច​បានដឹង​មុន បើ​ពេល​យប់​វិញ អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​មិន​ខាន​ឡើយ ហើយ​ក៏​មិន​អាច​រុះរើ​ផ្ទះ​បាន​ទាន់​ដែរ​។ ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ពួក​គាត់​ទាំងអស់​គ្នា​ជា​ប្រជាជន​ក្រីក្រ​មក​សង់ផ្ទះ​ទៀម​តូច​ៗ​ជាប់​ច្រាំង​ទន្លេ​យូរហើយ ។ រយៈពេល​ជាង​ពីរ​ខែ​មកនេះ មាន​ក្រុម​ហ៊ុម​បូម​ខ្សាច់​មក​ធ្វើ​ទីតាំង​បូម​ខ្សាច់ ឡើង​រញ្ជួយ​ដី​បូម​ឡើង​ទៅ​ខាងលើ​នៅ​ច​ណុ​ច​កើតហេតុ​នេះ ពេល​ទូក​បូម​ខ្សាច់​ចេញចូល ស្លាប​ចាក់​បាន​ខួង​ដី​កាន់តែ​ជ្រៅ​ខ្លាំង បណ្ដាល​ឱ្យ​បាក់ ច្រាំង​បែប​នេះ​តែ​ម្ដង ។

នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គេ​បានឃើញ​ដី​ប្រេះ លុះដល់​ថ្ងៃរសៀល ក៏​បាក់​ដី និង​នាំ​យក​ផ្ទះ​មួយ​ទៅ​ក្នុង​ទន្លេ បា​សាក់​តែ​ម្ដង​។ ហើយ​ដី​នៅ​ទីនោះ​បាក់​បន្តិច​ម្ដង​ៗ​ទៀត ទើប​ម្ចាស់​ផ្ទះ​៩​ខ្នង​ទៀត សម្រេចចិត្ត​ធ្វើការ​រុះរើ​ជា​បន្ទាន់ ដោយ​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​ជួយ​រុះរើ​ផង ។ បាន​តែ​មួយ​យប់​ច្រាំង​នោះ​ក៏​បន្ត​បាក់​​ជិត​ដល់​ចិញ្ចើម​ផ្លូវជាតិ​តែ​ម្ដង ដែល​មាន​ចម្ងាយ​បាក់​ដី​ប្រមាណ​១០​ម៉ែត្រ និង​បណ្ដោយ​ប្រមាណ​២០​ម៉ែត្រ ជិត​ដល់​ចិ​ញ្វើ​ម​ផ្លូវជាតិ​លេខ​២១ អា​។

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មីនា អាជ្ញាធរ​ស្រុក ខេត្ត មន្ត្រី ក្រសួង​រ៉ែ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​។

លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ បាន​ពន្យល់​ប្រាប់​ប្រជាជន​រង​គ្រោះ​ថា ចំណុច ដែល​បាក់​ច្រាំង​នេះ មិន​មានការ​បូម​ខ្សាច់​ពី​បាតទន្លេ​ទេ មាន​តែ​បូម​ពី​ទូក​កាណូត​ឡើង​មក​លើ ច្រាំង វា​មិន​ប៉ះពាល់​ដល់​ច្រាំង​ទន្លេ​នោះ​ទេ ។

លោក​ថា លោក​នឹង​ផ្អាក​ការ​បូម​ខ្សាច់​ឡើង​ចេញពី​ទូក​នៅ​ទី​នេះ​សិន ដើម្បី​ឱ្យ​ខាង​ជំនាញ​មក​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​មូលហេតុ​បាក់​ច្រាំង​នេះ​។

លោក​បាន​សន្និដ្ឋាន ជំ​ហ៊ាន​ដំបូង​ថា ការ​បាក់​នេះ គឺ​ដោយសារ​តែ​ចរន្ត​ខ្សែទឹក​ហូរ​បុក​មក​ចំ​កន្លែង​នេះ ដែល​ដី​លយ​ចូល​ក្នុង​ទន្លេ ទឹក​ហូរ​បុក​ច្រោះ​ពីក្រោម ក៏​បណ្ដាល​ឱ្យ​បាក់​បែប​នេះ និង​ម្យ៉ាងទៀត​ដី​នៅ​ចំណុច​នេះ ជា​ដី​ល្បាយ និង​សើម​ថែម​ទៀត ។ កន្លែង​បូម​ខ្សាច់​ដាក់​ទូក​កាណូត​នៅ​ខាងលើ និង​ខាងក្រោម​ឆ្ងាយ​ពី​កន្លែង​បាក់​ដី​នេះ ដែល​ខាង​ក្រសួង​បាន​បោះ​ពោង​ត្រឹមត្រូវ ឱ្យ​ក្រុមហ៊ុន​បូម​ខ្សាច់ ដើម្បី​ស្ដារ​ទន្លេ និង​បញ្ជៀ​ស​បញ្ហា​បាក់​ច្រាំង​នេះ​។ នា​ពេល​នោះ លោក ឌិ​ត ទីណា និង​ក្រុមការងារ​គណៈ​ពង្រឹង​ស្រុក​ស្អាង បាន​ផ្ដល់​ថវិកា​មួយ​ចំនួន​ដល់ ប្រជាជន​រង​គ្រោះ​ដោយ​បាក់​ច្រាំង​នេះ​៕