សង្ស័យពុលត្រួយស្អំអ្នកភូមិជាច្រើននាក់បញ្ជូនទៅសង្គ្រោះ
ខេត្តក្រចេះ ៖ អាជ្ញាធរស្រុកស្នួលបានអះអាងថា អ្នកភូមិប្រុស-ស្រី ក្មេង ចាស់ ចំនួនជាង10នាក់ដែលរងនូវអការពុលក្អួតចង្អោរ
ខេត្តក្រចេះ ៖ អាជ្ញាធរស្រុកស្នួលបានអះអាងថា អ្នកភូមិប្រុស-ស្រី ក្មេង ចាស់ ចំនួនជាង10នាក់ដែលរងនូវអការពុលក្អួតចង្អោរ
ខេត្តក្រចេះ ៖ អាជ្ញាធរស្រុកស្នួលបានអះអាងថា អ្នកភូមិប្រុស-ស្រី ក្មេង ចាស់ ចំនួនជាង10នាក់ដែលរងនូវអការពុលក្អួតចង្អោរបានត្រឡប់ទៅលំនៅឋានវិញអស់ហើយនៅរសៀលថ្ងៃទី25 ខែមីនា ឆ្នាំ2017 បន្ទាប់ពីអាជ្ញាធរបានចាត់បញ្ជូនអ្នកភូមិទាំងនោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកស្នួលរួចមកនោះ ។ បាតុភាពការផ្ទុះនូវអការពុលដោយសភាពក្អួតចង្អោររបស់អ្នកភូមិប្រុស ស្រី ក្មេង ចាស់ ចំនួន១២នាក់រស់នៅភូមិត្រពាំងលាក់ ឃុំស្នួល ស្រុកស្នួល បានកើតមានអការពុលជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី24 ខែមីនា ឆ្នាំ2017 និងព្រឹកថ្ងៃទី25 ខែមីនា ឆ្នាំ2017 ។
មិនមានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ថា ការពុលរបស់អ្នកភូមិទាំងនេះបណ្តាលមកពីអ្វីឲ្យប្រដកនៅឡើយទេ ដោយខ្លះបានលើកឡើងថា ការពុលគឺកើតមានឡើងបន្ទាប់ពីពួកគាត់ទទួលទានបង្អែមដែលលក់នៅក្នុងភូមិ និងខ្លះទៀតបានលើកឡើងថា បណ្តាលមកអ្នកភូមិបានទិញត្រួយស្អំដែលមានថ្មាំសម្លាប់សត្វល្អិតមកចំអិនធ្វើម្ហូបទទួលទានទើបបណ្តាលឲ្យពុល ។
បើតាមលោក គង់ គឹមនី អភិបាលស្រុកបានលើកឡើងថា ការពុលរបស់អ្នកភូមិគឺផ្តើមចេញដោយសារតែពួកគាត់នាំគ្នាចំអិនត្រួយស្អំជាមួយពងទាដែលទិញពីការដាក់លក់នៅក្នុងភូមិយកមកហូប ខណៈដែលត្រួយស្អំនោះគឺមានជាតិពុលដោយថ្នាំសម្លាប់សត្វល្អិត ។ ហើយមុននឹងយកមកចំអិនទទួលទានពួកគាត់មិនបានលាងសម្អាតត្រឹមត្រូវជាមុន ។
គួរំលឹកថា កន្លងមកមានអ្នកភូមិជាច្រើននាក់នៅស្រុកស្នួលបានរងគ្រោះដោយការពុលចំណីអាហារពុលស្រា.ស និងពុលសាច់ឆ្កែជាដើម ។ ដោយបាតុភាពផ្ទុះចេញនូវការពុលរបស់អ្នកភូមិនៅស្រុកស្នួលកាលណោះគឺបានកើតឡើងស្ទួនៗកាលពីចុងឆ្នាំ2014ក្នុងនោះបានធ្វើឲ្យអ្នកភូមិ ប្រុស ស្រី6នាក់បានស្លាប់ និងច្រើននាក់រងគ្រោះពិការ និងរងគ្រោះពុលធ្ងន់ស្រាល និងត្រូវចាត់បញ្ជូនមកសង្គ្រោះជាបន្តបន្ទាប់ផងដែរ ៕
ចែករំលែកព័តមាននេះ