ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ជាប់មាត់​សមុទ្រ

9 ឆ្នាំ មុន

ខេត្ត​កែប ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ដី​ឡូត៍​ក្បែរ​មាត់សមុទ្រ​មួយ​កន្លែង​កាលពី​វេលា​ម៉ោង​10​និង​10​នាទី​ព្រឹក

ខេត្ត​កែប ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ដី​ឡូត៍​ក្បែរ​មាត់សមុទ្រ​មួយ​កន្លែង​កាលពី​វេលា​ម៉ោង​10​និង​10​នាទី​ព្រឹក ថ្ងៃ​ទី​25 ខែមីនា ឆ្នាំ​2017 នៅ​ត្រង់​ចំណុច​ខាងជើង​ផ្ទះសំណាក់​វិសាល​សក្តិ៍ ចម្ងាយ​ប្រមាណ​ជា​300​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ។ 

បើ​តាម​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​សាកសព​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ដែល​ស្លាប់​នេះ​មានឈ្មោះ អ៊ុយ ឆេ​ង  អាយុ​47​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ស្ត្រី​រូប​នេះ​បាន​ស្លាប់​ដោយសារ​ស្រវឹងស្រា​រួច​ខ្យល់គ​ស្លាប់​គ្មាន​អ្នក​ណា​ដឹង រយៈពេល​ប្រហែលជា​បួន​ទៅ​ប្រាំ​ថ្ងៃ​ទៅ​ហើយ​ដែល​មានកូន​ប្រុស​ម្នាក់​ជា​កម្មករ​នេសាទ​នៅ​ពេល​បាត់​ម្តាយកូន​ប្រុស​របស់​គាត់​ដើរ​រក​ដែរ​តែ​រក​មិនឃើញ​ទើប​ពេល​នេះ​មាន​អ្នកស្រុក​ប្រទះ​ឃើញ​សាកសព​ទើប​ដឹង ។ 

ស្ត្រី​ចំណាស់​រូប​នេះ​គាត់​ជា​មនុស្ស​មាន​ជម្ងឺ​កើត​ទាច​ទឹក​ផង​ហើយ​ស្ត្រី​រូប​នេះ​កន្លង​មក​គេ​ឃើញ​តែងតែ​ពិសារ​ស្រា​ជាប់​ជា​ប្រចាំ​ផង​ដែរ ក្រោយ​ពី​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕