ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​កូន​ចេះ​តែ​ត្អូញត្អែរ​ដដែល​ៗ​ថា ឈឺ​ប្រដាប់​ភេទ ទើប​បែកធ្លាយ

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា​នេះ ក្រោយ​ពី​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​

ខេត្តបាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា​នេះ ក្រោយ​ពី​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ នៅ​ស្រុក​រតនៈ​មណ្ឌល​។

លោក ឡា​ច វ៉ា​ន់ ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ កែវ ពៅ អាយុ​៦២​ឆ្នាំ នៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតន​:​មណ្ឌល​។ ជន​នេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៥ មីនា បន្ទាប់​ពី​ស្ត្រី​ឈ្មោះ ឯក ពៅ អាយុ​៤៩​ឆ្នាំ ប្ដឹង​ចោទប្រកាន់​ថា បាន​ចាប់​កូនស្រី​គាត់​អាយុ​៦​ឆ្នាំ រំលោភ​សេពសន្ថវៈ​កាលពី​ថ្ងៃ​ទី​១១ មីនា ពេល​នាង​ទៅ​លេង​ផ្ទះ​ជនសង្ស័យ​។

ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​ថា ដំបូង​គាត់​មិន​បានដឹង​ទេ តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មីនា កូនស្រី​របស់​គាត់​ចេះ​តែ​ត្អូញត្អែរ​ដដែល​ៗ​ប្រាប់​គាត់​ថា នាង​ឈឺ​ប្រដាប់​ភេទ លុះ​ពេល​គាត់​ពិនិត្យ​ឃើញ​ហើម និង​ស្នាម​រលាក​ធ្ងន់ធ្ងរ​។ អ្នកស្រី​បញ្ជាក់​ថា ពេល​គាត់​សួរនាំ ទើប​នាង​និយាយ​ប្រាប់​ថា ឈ្មោះ​កែវ ពៅ បាន​នាង​រំលោភ​ពេល​នាង​ទៅ​លេង​ផ្ទះ​គាត់​។ ក្រោយ​ពី​ដឹង​ការ​ពិត អ្នកស្រី​ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ជន​តិរច្ឆាន​នេះ​តែ​ម្ដង​ទៅ​។

បើ​តាម​ការ​បំភ្លឺ​ពី​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​ថា តា​ពៅ​តែង​ចាប់​នាង​រំលោភ ពេល​នាង​ទៅ​លេង​ផ្ទះ​គាត់ ដែល​ឪពុក​ម្ដាយ​នាង​ទៅ​ចំការ​អស់​។ នាង​ប្រាប់​ថា តា​ពៅ​ធ្លាប់​ចាប់​នាង​រំលោភ​ច្រើន​ដង​មក​ហើយ​នៅ​លើ​ពូក​។ ប៉ុន្តែ​ជនសង្ស័យ​ឈ្មោះ​កែវ ពៅ បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ច្រើន​លើក​ដូច​ការ​ចោទប្រកាន់​របស់​ក្មេង​ស្រី​នេះ​ទេ តែ​ជន​នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់​នាង​រំលោភ​មែន​។ ជន​នេះ​និយាយ​ថា ខ្លួន​បាន​ចាប់​នាង​រំលោភ​ពេល​នាង​ទៅ​លេង​ផ្ទះ​ខ្លួន​ស្ងាត់​គ្មាន​មនុស្ស​នៅ​។

ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ឡា​ច វ៉ា​ន់ បាន និយាយ​ថា បើ​តាម​ចម្លើយ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ពេល​ជន​សង្ស័យ​តែង​ហៅ​ឲ្យ​នាង​មើល​រឿង​ក្នុង​ទូរស័ព្ទ តែ​នាង​មិនដឹង​រឿង​អ្វី​ទេ លុះ​ក្រោយមក​ចាប់​នាង​រំលោភ​តែ​ម្ដង​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​សួរនាំ​លោក​មេបញ្ជាការ​ខេត្ត បាន​បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៦ មីនា នេះ​ហើយ​៕