ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​កំពង់ចាម​នឹង​បង្កើត​កម្មវិធី​សប្បាយ​ៗជាច្រើន​​សម្រាប់​បុណ្យចូលឆ្នាំ​​ខាង​មុខ

7 ឆ្នាំ មុន

ខេត្ដកំពង់ចាម ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ខេត្ត សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រយៈពេល​៣​ថ្ងៃ ទី​១៤ ទី​១៥ និង​១៦ ខែមេសា ឆ្នាំ​២០១៧ នឹង​រៀបចំ​កម្មវិធី​កម្សាន្ដ​ជា​ច្រើន មាន​ដូច​ជា

ខេត្ដកំពង់ចាម ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ខេត្ត សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រយៈពេល​៣​ថ្ងៃ ទី​១៤ ទី​១៥ និង​១៦ ខែមេសា ឆ្នាំ​២០១៧ នឹង​រៀបចំ​កម្មវិធី​កម្សាន្ដ​ជា​ច្រើន មាន​ដូច​ជា​សម្ដែង​របាំ​ប្រជាប្រិយ​ជា នៅ​ទីលាន​មុខ​សាលាខេត្ត​ដើម ។

លោក​ប៊ិ​ន គឹ​ម​ស្រាង អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ស្តៅ​លើ ឃុំ​ស្តៅ ស្រុក​កងមាស ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ ថា ឲ្យ​តែ​ដល់​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ម្តង​ៗ នៅ​តាម​បណ្តា​វត្ត​ជា​ច្រើន​ក្នុងស្រុក​កងមាស មាន​រៀបចំ​លេងល្បែង​ប្រជាប្រិយ ក្នុង​នោះ​មាន​វ៉ៃ​ក្អម ចោល​ឈូង​ជាដើម ។ ចំណែក​រូប​លោក​តែងតែ​ចូលរួម​រាំវង់ សា​រ៉ា​វ៉ា​ន់ រាំក្បាច់ ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជាតិខ្មែរ ។

ចំពោះ​ការ​រៀបចំ​របស់​អាជ្ញាធរ​ខេត្ត ឲ្យ​មានកម្ម​វិធី សប្បាយ​ៗ​ចំនួន​៣​ថ្ងៃ​នៅ​ក្រុង​កំពង់ចាម លោក​យល់​ថា ជា​ការ​យកចិត្ដទុកដាក់​របស់​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូច​ជា​អង្គភាព​នៅ​ជុំវិញ​ខេត្ត ។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​យុវជន​យុវនារី​ជំនាន់​ក្រោយ​បាន​ស្គាល់​ពី​របាំ​ប្រពៃណី​របស់​ដូនតា ដែល​ត្រូវ​តែ​ចង​ចាំ គ្រប់​ៗ​គ្នា​ទៅ​អនាគត ។

យុវ​សិស្ស​វន់ សុខា អាយុ​១៩​ឆ្នាំ រៀន​ថ្នាក់​ទី​១២ នៅ​នៃ​វិទ្យាល័យ​ព្រះ​សីហ​នុ​ក្រុង​កំពង់ចាម និយាយ​ថា នៅ​ពេល​ដឹង​ព្រឹត្តិការណ៍ សប្បាយ​ៗ ដែល​លោក​អភិបាលខេត្ត​រៀបចំ​ឡើង​នេះ រូបគេ​មាន​ក្តី​រំភើប​រីករាយ ព្រោះ​មិន​ដែល​មាន​ទេ​នា​ពេល​កន្លង​មក ។ ដូច្នេះ​ហើយ​រូបគេ​មិន​ធ្វើ​ដំណើរ​ទៅ​ណា​ទេ គឺ​សុខចិត្ត​ចូលរួម​កម្មវិធី​លេងល្បែង​ប្រជាប្រិយ​ជាមួយនឹង​គេ​ដែរ ។ របាំ​ប្រជាប្រិយ​ធ្លាប់តែ​មើល​គេ​លេង​នៅ​កន្លែង ផ្សេង​ៗ ។

លោក​ជួន សុ​ផាត ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២ មីនា ថា តាម​ការ​ណែនាំ​របស់​លោក​លន់ លឹ​ម​ថៃ អភិបាលខេត្ត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នោះ នឹង​រៀបចំ​សម្ដែង របាំ​ត្រ​ដ៌ ឆៃ​យ៉ាំ ចាប៉ី​ដង​វែង តន្ត្រីសម័យ ចោល​ឈូង ទាញព្រ័ត្រ រត់ប្រណាំង និង​កម្មវិធី ផ្សេង​ៗ​ទៀត​ជា​ច្រើន ។

ទើបតែ​លើក​ទី​១​ទេ នៅ​ក្រុង​កំពង់ចាម  ដែល​រៀបចំ​កម្មវិធី​កម្សាន្ដ ហើយ​បើ​ទទួល​បាន​ជោគជ័យ​នឹង​ធ្វើ​បន្ត​ទៀត​នៅ​ឆ្នាំ​ខាង​មុខ ៕