ប្រពន្ធមន្ត្រីប៉ូលិសចង.កសម្លាប់ខ្លួន
ខេត្តពោធិ៍សាត់ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកបន្ទាប់ពីឃើញ
ខេត្តពោធិ៍សាត់ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកបន្ទាប់ពីឃើញ
ខេត្តពោធិ៍សាត់ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកបន្ទាប់ពីឃើញសាកសពស្ត្រីម្នាក់ចង.កសម្លាប់ខ្លួននៅក្នុងផ្ទះបាយកាលពីវេលាម៉ោង7និង20នាទីព្រឹក ថ្ងៃទី25 ខែមីនា ឆ្នាំ2017 នៅភូមិបាក់រទេះសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ។
នគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃញីឲ្យដឹងថា ជនរងគ្រោះឈ្មោះ មាស សុផល ភេទស្រី អាយុ53ឆ្នាំ ជាអ្នកលក់ខោអាវជជុះនៅផ្សារពោធិ៍សាត់ ប្ដីឈ្មោះ អ៊ិត សួងមុនី អាយុ56ឆ្នាំ ជាមន្ត្រីនគរបាលខេត្ត គ្រួសារនេះមានកូនពីរនាក់ប្រុសម្នាក់រៀននៅភ្នំពេញ និងស្រីរៀននៅពោធិ៍សាត់ ។ ជនរងគ្រោះចង.កនៅក្នុងផ្ទះបាយរបស់ខ្លួនដោយប្រើអាវយឺត.កក្អម ពណ៌ក្រហម ជាប់នឹងធ្នឹមផ្ទះបណ្ដាលឲ្យស្លាប់ដោយសារតែពុំមានអ្នកណាឃើញទាន់ ។
លោក អ៊ិត សួងមុនី ជាប្ដីបានរៀបរាប់ប្រាប់ថា ប្ដីប្រពន្ធគាត់កាលពីមុនធ្លាប់មានរឿងឈ្លោះគ្នាខ្លះៗដោយសារតែគាត់មានមិត្តភក្កិមកផឹកស៊ីនៅផ្ទះជាញឹកញាប់ ប៉ុន្តែមិនខ្លាំងក្លានោះទេ ។ សព្វថ្ងៃគាត់ទទួលទានគ្រឿងស្រវឹងមិនសូវបានដូច្នេះការជួបជុំមិត្តក៏កាត់បន្ថយដែរមិនដែលមានរឿងអ្វីជាមួយប្រពន្ធនោះទេ ។ ជារៀងរាល់ព្រឹកប្រពន្ធរបស់គាត់តែងទៅលក់ខោអាវជជុះនៅផ្សារពោធិ៍សាត់ ឯកូនស្រីទៅរៀននៅវិទ្យាល័យពោធិ៍សាត់ហើយខ្លួនគាត់ក៏ទៅធ្វើការដែរ ។ នៅព្រឹកថ្ងៃកើតហេតុនោះគាត់ទើបតែក្រោកពីដេកស្រាប់តែឮទូរស័ព្ទប្រពន្ធគាត់រោទ៍ ។ ដោយនឹកស្មានថា ប្រពន្ធទៅលក់ភ្លេចទូរស័ព្ទនៅផ្ទះក៏ចុចទទួលបែរជាអ្នកលក់នៅក្បែរគ្នានោះសួរថា មិនឃើញប្រពន្ធរបស់គាត់ទៅលក់ពេលនោះគាត់ឡើងទៅមើលលើផ្ទះមិនឃើញក៏ទៅមើលក្នុងផ្ទះបាយស្រាប់តែឃើញចង.កព្យួរនឹងធ្នឹមផ្ទះលុះពេលស្រាយចំណងមកជនរងគ្រោះបានស្លាប់បាត់ទៅហើយក៏មានការភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង ៕
ចែករំលែកព័តមាននេះ