ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែងភ្នាល់បាល់​តាមអនឡាញ​ រាប់ស្ទើរមិនអស់នៅក្រុងប៉ោយប៉ែត

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ៖​ បនល្បែងប្រភេទភ្នាល់បាល់ ​និង អនឡាញជាច្រើនកន្លែងរាប់ស្ទើរមិនអស់ ​បានកើតមានយ៉ាងពេញបន្ទុកនៅក្នុងតំបន់ជាយដែនខ្មែរ-​សៀម ក្រុង​

ខេត្តបន្ទាយមានជ័យ៖​ បនល្បែងប្រភេទភ្នាល់បាល់ ​និង អនឡាញជាច្រើនកន្លែងរាប់ស្ទើរមិនអស់ ​បានកើតមានយ៉ាងពេញបន្ទុកនៅក្នុងតំបន់ជាយដែនខ្មែរ-​សៀម ក្រុង​ប៉ោយប៉ែត ​ដោយបើកឲ្យពលរដ្ឋខ្មែរចូលលេងម៉ាសេរីយ៉ាងអនាធិបតេយ្យបំផុត ​ដោយគេពុំដែលឃើញអស់លោកអាជ្ញាធរ ​មានសមត្ថកិច្ចជំនាញ​ណាមួយចាត់វិធាន​ការទប់​ស្កាត់ ឬ ​ក៏បង្ក្រាបឲ្យស្របទៅតាមគោលនយោបាយភូមិ​ ឃុំ ​មានសុវត្ថិភាព ​និងបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន នោះឡើយ ។

តាមប្រភពបានឲ្យដឹងថា​ បនល្បែងភ្នាល់បាល់ និង អនឡាញ ​កើតមានច្រើនកន្លែងស្ទើររាប់មិនអស់នោះ​ គឺនៅប្លុកកាស៊ីណូផ្កាយ៥ ​ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុង​ប៉ោយប៉ែត​ និងមានរហូតមកដល់ខាងក្រៅបរិវេណកាស៊ីណូផងដែរ​ក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត ​ដោយបើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យបំផុត ។

បើតាមសមត្ថកិច្ចមួយរូបសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា​ បនល្បែងទាំងអស់នោះមិនមានច្បាប់អនុញាតឡើយ​ ដោយម្ចាស់ទីតាំងបនល្បែងភាគច្រើន​​គឺជាសមត្ថកិច្ច​អ្នកមានអំណាចនិង​ ជាអ្នកកាង​ ហើយពួកគេបានជួលទីតាំង ​នៅប្លុកកាស៊ីណូផ្កាយ៥នោះ ​បើកដោយសំអាងថា ​គេមានច្បាប់ចេញពីកាស៊ីណូ ។

ប្រពភបានបញ្ជាក់ទៀតថា ​តាមពិតកាស៊ីណូធំៗទាំងនោះ ទើបមានច្បាប់ ​ក៏ប៉ុន្តែពួកគេនៅតែប្រព្រឹត្តខុសខ្លះៗដែរ ​ត្រង់ចំណុចគេបើកឲ្យពលរដ្ឋខ្មែរ​ចូលលេងដោយសេរី​ទាំងថ្ងៃទាំងយប់ ​ពោលគឺ២៤ម៉ោងលើ២៤ម៉ោងតែម្តង​ ប្រឆាំង​​ទៅនឹងបទបញ្ជារបស់សម្តេចប្រមុខរាជរដ្ឋាភិបាល​ ដែលបានហាមពលរដ្ឋខ្មែរចូលលេង​នៅក្នុងកាស៊ីណូ ។

ប្រជាពរដ្ឋនៅតំបន់ជាយដែនខ្មែរ-​សៀម​ ក្រុងប៉ោយប៉ែត​ បានអំពាវនាវដល់ស្ថាប័នអាជ្ញាធរ ក្រសួងជំនាញមានសមត្ថកិច្ចពាក់ពន្ឋ័ ​ជួយចាត់វិធានការទប់ស្កាត់និងបង្ក្រាប ឲ្យបានទាន់ពេលវេលា ​ចៀសវាងកុំឲ្យកើតមានអំពើប្លន់ ចោរកម្ម ​និងអំពើហិង្សាក្នុងគ្រួសារដែលកើតឡើង​​ ​​ដោយសារតែល្បែងស៊ីសងភ្នាល់បាល់​កំពុងពេញនិយមនេះ ៕